GeneralKnowledgeSecurity NewsSecurity Tips

សូមមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់កម្មវិធីកែរូបជាតុក្កតា

ISAC Cambodia (InfoSec)

រាជធានីភ្នំពេញ៖ តាមការឱ្យដឹងពីទំព័រហ្វេសប៊ុករបស់លោក ​Vong Sokha បានសរសេរថា៖

ខ្ញុំសូមបញ្ចេញមតិយោបល់ទៅលើទំនោរថ្មីៗដែលកំពុងកើតមាន ឡើងនៅក្នុងប្រទេសកម្ពុជាគឺប្រើប្រាស់កម្មវិធីបំលែងរូបថតទៅជារូបត្លុកតុក្កតា ជាពិសេសថ្នាក់ដឹកនាំ និងអ្នកមានកិតិ្តយសជាច្រើនបានលេងកម្មវិធីក្នុងលក្ខណៈកំសាន្ត ក៏ប៉ុន្តែខ្ញុំបាទមានចំណុចមួយចំនួនដែលគួរអោយកត់សម្គាល់ដូចខាងក្រោម៖

១. ការប្រើប្រាស់កម្មវិធីគឺយើងត្រូវអនុញ្ញាតិអោយកម្មវិធីអាចទាញយករូបថតរបស់យើង ហើយអ្វីដែលយើងគួរតែប្រុងប្រយ័ត្នគឺយើងមិនមែនអនុញ្ញាតិអោយកម្មវិធីយករូបថតតែ១ ឬ២ ដែលយើងចង់លេងនោះទេ គឺយើងបានអនុញ្ញាតិអោយគេទទួលបានរូបថតទាំងអស់ក្នុងឧបករណ៍របស់អ្នកទោះបីជាគោលនយោបាយរបស់កម្មវិធីនោះបានអះអាងថាគេមិនប្រមូលរូបថតផ្សេងក៏ដោយ ។

២. កម្មវិធីនេះបានបញ្ជាក់ថា Metadata ដែលភ្ជាប់ជាមួយរូបថតនឹងក៏ត្រូវបានប្រមូលដោយ ស្វយប្រវត្តិ ហើយជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ រួមមាន អាស័យដ្ឋាន IP ប្រភេទឧបករណ៏ ព័ត៌មានផ្សេងៗអំពីប្រព័ន្ធប្រតិបត្តការ សូម្បីតែប្រភេទ Browser ដែលយើងប្រើប្រាស់ក៏ត្រូវបានប្រមូលទុកដើម្បិវិភាគដែល ។

៣. កម្មវិធីផលិតដោយបុគ្គលពីររូបដែលបង្កើតក្រុមហ៊ុន The Wemagine.AI ហើយបានបញ្ជាក់ថារាល់ទិន្នន័យទាំងអស់ដែលបានប្រមូលប្រសិនបើយើងមិនមែនជាជនជាតិដែលរស់នៅសហរដ្ឋអាមេរិក ទិន្នន័យផ្ទាល់ខ្លួនទាំងនោះនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីវិភាគ ។

៤. យើងទាំងអស់គួរកត់សម្គាល់ថាបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតកាន់តែទំនើបដែលអាចយករូបថត យើងទៅបំលែងទៅជាវីដេអូដែលប្រើប្រាស់មុខរបស់យើងហើយធ្វើសកម្មភាពផ្សេងៗដែលយើងមិនបានធ្វើ ដូចជារូបវីដេអូអាសអាសភាសជាដើម ។

៥. តាមគោលការណ៏របស់ក្រុមហ៊ុន The Wemagine.AI នេះពួកគេអាចនឹងផ្តល់ទិន្នន័យទាំងអស់នេះទៅរដ្ឋាភិបាលអាមេរិកប្រសិនបើមានសំណើរពីរដ្ឋាភិបាល ។ នៅក្នុងការប្រកួតប្រជែងលើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតសហរដ្ឋអាមេរិកហាក់បីដូជាចាញ់ប្រទេសចិនដោយសារកង្វះទម្រង់ទិន្នន័យ (dataset) ជាច្រើន ។ បញ្ហានេះដោយសារគោលការណ៏ប្រមូលព័ត៌មានឯកជនភាពរបស់ប្រជាជនមានភាពខុសគ្នា ។ នេះជាការវិភាគរបស់បុគ្គលផ្ទាល់ខ្លួនក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវទៅលើបញ្ហាសន្តិសុខសាយប័រ និងព័ត៌មានឯកជនភាព ។

ខ្ញុំគ្មានគោលបំណងណាមួយប្រឆាំងនឹងក្រុមហ៊ុន The Wemagine.AI នោះទ ។ ជាចុងក្រោយ សូមអ្នកប្រើប្រាស់សិក្សាស្វែងយល់ខ្លះៗមុននឹងសំរេច ចិត្តប្រើប្រាស់កម្មវិធីណាមួយ ៕

រូបភាពទាញចេញពីក្នុងទំព័រហ្វេសប៊ុករបស់លោក ​Vong Sokha គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
Show More

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button