Want a Hacker? Check out hacker list

ត្រូវការអ្នកវាយប្រហារមែនទេ (hacker)?

សេវាកម្មថ្មីមួយដែលមានឈ្មោះថា Hacker’s List នឹងចង់បំលែងខ្លួនឲ្យទៅជាបញ្ជីនៃហេគឃ័រអាជីព។

បើតាមការៀបរាប់នៅក្នុងវិបសាយនោះបានឲ្យដឹងថា “ការជួលនូវហេគឃ័រ គឺមិនគួរជាដំណើរការស្មុគស្មាញនោះទេ។ យើងជឿជាក់ថា ការស្វែងរកនូវហេគឃ័រ អាជីពដែលស្មោះត្រង់ សម្រាប់ជួល គួរតែគ្មានការព្រួយបារម្ភអ្វីឡើយ។ នៅក្នុងវិបសាយ Hacker’s List យើងចង់ផ្តល់ឲ្យអ្នកនូវឧិកាសដ៏ល្អប្រសើរមួយ សម្រាប់ឲ្យអ្នកស្វែងរកនូវហេគឃ័រដែលខ្លាំង និងសម្រាប់ឲ្យហេគឃ័រជុំវិញពិភពលោកស្វែងរកអ្នកវិញដែរ។ សេវា hacker-for-hire យើងខ្ញុំ នឹងធ្វើឲ្យមានភាពប្រាកដថា គឺមានតែហេគឃ័រដែលខ្លាំងប៉ុណ្ណោះទេ ដែលអាចអនុញ្ញាតឲ្យផ្តល់នូវសេវាកម្ម និងជំនាញរបស់គេដល់អ្នក។”

វិបសាយដែលបានចុះឈ្មោះនៅប្រទេស New Zealand បានស្នើសុំអ្នកប្រើប្រាស់មិនឲ្យប្រើប្រាស់សេវានេះក្នុងគោលបំណងខុសច្បាប់ឡើយ ដូចដែលមាន ចែងនៅក្នុងលក្ខខណ្ឌរបស់ខ្លួន (Terms & Conditions)។ មានការងារមួយដែលបានដាក់បង្ហាញគឺជាការ ហេគចូលទៅក្នុងគណនី ​Gmail មួយ គឺមាន តម្លៃចាប់ពី $100 ទៅ $1,000 ពេលជោគជ័យ។

ព័ត៌មានបន្ថែម៖

https://hackerslist.com/

http://www.pcmag.com/article2/0,2817,2475356,00.asp

Exit mobile version