វៀតណាមគំរាមបិទហ្វេសប៊ុកទាំងមូល​ ពាក់ព័ន្ធទៅនឹងការស្នើសុំបិទបាំងខ្លឹមសារ ព័ត៌មាន

តាមប្រភពព័ត៌មានពី ​Reuters បានឱ្យបានឱ្យដឹងថា ប្រទេសវៀតណាមបានធ្វើការគំរាមក្នុងការបិទវេបសាយហ្វេសប៊ុក មិនឱ្យបើកបាននៅក្នុងប្រទេសរបស់ខ្លួន ប្រសិនបើក្រុមហ៊ុនហ្វេសប៊ុកមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលវៀតណាម ក្នុងការបិទបាំង (censor)​ បន្ថែមទៀតទៅលើខ្លឹមសារព័ត៌មាននយោបាយនៅក្នុងប្រទេស – នេះបើតាមមន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ុនហ្វេសប៊ុកប្រាប់ដល់ Reuters។

ក្រុុមហ៊ុនហ្វេសប៊ុកបានធ្វើតាមការទាមទាររបស់រដ្ឋាភិបាលវៀតណាមកាលពីខែមេសា ក្នុងការបង្កើនការរាំងខ្ទប់ (censor) ទៅលើខ្លឹមសារព័ត៌មានដែលប្រឆាំងរដ្ឋាភិបាលសម្រាប់ប្រជាជនក្នុងស្រុក ក៏ប៉ុន្តែវៀតណាមបានស្នើដល់ក្រុមហ៊ុនម្តងទៀតក្នុងខែសីហា ដើម្បីដាក់នូវបិទបាំងបន្ថែមទៀតសម្រាប់ការបង្ហោះព័ត៌មាន ដែលមានលក្ខណៈធ្ងន់ធ្ងរ (critical)។

រដ្ឋាភិបាលវៀតណាមបានធ្វើការគំរាមក្នុងការបិទវេបសាយហ្វេសប៊ុកទាំងមូលតែម្តងនៅក្នុងប្រទេសវៀតណាម ដែលជាទីផ្សាដ៏ធំមួយសម្រាប់ក្រុមហ៊ុនហ្វេសប៊ុកដែលអាចរកចំណូលបានជិត ១ពាន់លានដុល្លា (នេះបើតាមការឱ្យដឹងពីប្រភពពីរដែលដឹងអំពីតួលេខនេះ)។

ក្រសួងការបរទេសវៀតណាមបានឆ្លើយតបទៅនឹងសំណួររបស់ ​Reuters ថា ក្រុមហ៊ុនហ្វេសប៊ុកគួតែគោរពទៅតាមច្បាប់ក្នុងប្រទេស និងជួយទប់ស្កាត់នូវការចែកចាយព័ត៌មានដែលផ្ទុយទៅនឹងប្រពៃណី ទំនៀមទំលាប់របស់ជនជាតិវៀតណាម និងរំលោភបំពានលើផលប្រយោជន៍របស់រដ្ឋ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុកបានឱ្យដឹងថា ខ្លួនបានទទួលរងសំពាធបន្ថែមទៀតពីរដ្ឋាភិបាលវៀតណាម ដើម្បីធ្វើការបិទបាំង (censor) ទៅលើខ្លឹមសារព័ត៌មានបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយហ្វេសប៊ុកបានឱ្យដឹងថា ខ្លួនបានធ្វើការរាំងខ្ទប់មិនឱ្យមានការអាក់សេសទៅលើ 834 ករណីនៅក្នុងវៀតណាមក្នុងរយៈពេល ៦ខែឆ្នាំ២០២០នេះ ទៅតាមការទាមទារពីរដ្ឋាភិបាលវៀតណាមដើម្បីលប់នូវខ្លឹមសារព័ត៌មានដែលមានលក្ខណៈប្រឆាំងនឹងរដ្ឋ (anti-state)។

ក្រុមហ៊ុនហ្វេសប៊ុក ដែលមានអ្នកប្រើប្រាស់ប្រមាណជា ៦០លាននាក់នៅក្នុងវៀតណាម គឺជាថ្នាលវេបសាយមួយដ៏ចំបងសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងការបញ្ចេញទស្សនៈនយោបាយ។

ក្រុមហ៊ុនហ្វេសប៊ុកក៏ទទួលរងនូវការរិះគន់ផងដែរពីក្រុមការពារសិទ្ធិមនុស្សសម្រាប់ការធ្វើតាមច្រើនពេក ជាមួយនឹងសំណើរបស់រដ្ឋាភិបាល។

វៀតណាមបានព្យាយាមក្នុងការដាក់ឱ្យដំណើរការនូវថ្នាលបណ្តាញព័ត៌មានសង្គមរបស់ខ្លួនផ្ទាល់ ដើម្បីជាការប្រកួតប្រជែងជាមួយនឹងហ្វេសប៊ុក ក៏ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version