ISAC Cambodia (InfoSec)
GeneralSecurity News

NSA has been hacking China since 2009

លោក Edward Snowden បាននិយាយថាទីភ្នាក់ងារសន្តិសុខជាតិអាមេរិចបានធ្វើការ Hack ចិនចាប់ តាំងពីឆ្នាំ២០០៩ មកម្លេះ

លោក Edward Snowden ដែលជាអ្នកបញ្ចេញឯកសារសម្ងាត់ស្តីពីកម្មវិធីឃ្លាំមើលសម្ងាត់របស់ អាមេរិក បាននិយាយកាលពីថ្ងៃពុធថា ភ្នាក់ងារសន្តិសុខជាតិអាមេរិចបានធ្វើការ  hack ចូលទៅក្នុង បណ្តាញកុំព្យូទ័រនៅជុំវិញពិភពលោក ជាពិសេសគឺប្រទេសចិនចាប់ពីឆ្នាំ២០០៩ មក ម្លេះ។

លោកបាននិយាយទៀតថា កម្មវិធី Prism ដែលធ្វើការប្រមូលព័ត៌មានអំពីអ្នកប្រើប្រាស់ទៅលើ សេវាកម្មមួយចំនួនដូចជា Google, Facebook និង Twitter ជាដើមនោះ គឺមានគោលដៅទៅលើ សាលកវិទ្យាល័យ ពាណិជ្ជកម្ម និងមន្រ្តីសាធារណៈនៅក្នុងប្រទេសចិន និងហុងកុង។ នៅក្នុង ចំណោមច្រើនជាង 61000 គោលដៅរបស់ NSA មានរាប់ពាន់កុំព្យូទ័រនៅចិន ដែលមន្រ្តីអាមេរិច បាន ធ្វើការរិះគន់កាន់តែច្រើនៗថាគឺជាប្រភពនៃការវាយប្រហារទៅលើបណ្តាញកងទ័ពអាមេរិច និង បណ្តាញពាណិជ្ជកម្ម។ ប៉ុន្តែចិនបានធ្វើការបដិេសធន៍ចំពោះបញ្ហានេះ។

“យើងធ្វើការវាយប្រហារទៅលើ network backbones ដូចជា Internet routers ធំៗ ដែលអាចឲ្យយើង ធ្វើការភ្ជាប់ទៅកាន់ទំនាក់ទំនងនៃរាប់រយពាន់កុំព្យូទ័រ ដោយមិនចាប់បាច់ធ្វើការ hack ចូលកុំព្យូទ័រ មួយៗឡើយ” នេះបើតាមលោក Snowden បាននិយាយ។

មានបណ្តាប្រទេសមួយចំនួនបានផ្តល់នូវកន្លែងជ្រកកោនដល់គាត់ មានដូចជារុស្សីផងដែរ។ បាតុកម្ម ត្រូវការគេរៀបចំឡើងចាប់តាំងពីថ្ងៃសៅរ៍ ដើម្បីគាំទ្រដល់លោក Snowden ។ គេហទំព័រ www.supportsnowden.org ត្រូវបានគេរៀបចំឡើង ដើម្បីបង្ហាញពីព្រឹត្តការណ៍នានា ដោយរួមមាន ទាំងសេចក្តីថ្លែងការណ៍នានាពីសកម្មជនសិទ្ធិមនុស្ស និងអ្នកច្បាប់នានាផងដែរ។

 

 

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button