Video៖ “សន្ទុះនៃឌីជីថលូបនីយកម្មលើកកម្ពស់ធុរកិច្ចនិងសេដ្ឋកិច្ចនៅកម្ពុជា”
សិក្ខាសាលាអនឡាញជាស៊េរី “THRIVE Cambodia ឬកម្ពុជាឈានមុខជានិច្ច” នឹងបង្ហាញនូវដំណោះស្រាយ ទាន់សម័យ និងវិធីសាស្រ្តថ្មីៗប្រកបដោយប្រសិទ្ធភាពខ្ពស់ជំនួយដល់ភាពច្នៃប្រឌិតនៃអាជីវកម្ម ក៏ដូចជាណែនាំអំពីរបៀបដែលម្ចាស់អាជីវកម្មនៅកម្ពុជាគួរតែផ្លាស់ប្តូរដើម្បីសម្របខ្លួនទៅនឹងយុគសម័យថ្មីដែលគ្រប់គ្រងដោយបច្ចេកវិទ្យាថ្មីៗក្នុងការគ្រប់គ្រងការងារនិងបង្កើនប្រាក់ចំណេញ។
សិក្ខាសាលា “THRIVE Cambodia” ត្រូវបានរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Ezecom ជាមួយនឹងការចូលរួមពីសំណាក់អ្នកជំនាញសំខាន់ៗអញ្ជើញមកពីក្រសួងពាក់ព័ន្ធពីសហគ្រាសធំៗ ក្រុមហ៊ុន និងសាជិវកម្មផ្សេងៗ។ អត្ថប្រយោជន៍សម្រាប់៖ សហគ្រាសធុនតូចនិងមធ្យម សហគ្រាស សាជីវកម្ម អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យា និស្សិត និងវិស័យសាធារណៈទទួលបន្ទុកគោលនយោបាយនិងបច្ចេកវិទ្យា។
ប្រធានបទទី១៖ “សន្ទុះនៃឌីជីថលូបនីយកម្មលើកកម្ពស់ធុរកិច្ចនិងសេដ្ឋកិច្ចនៅកម្ពុជា” កាលបរិច្ឆេទ៖ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២.០០ រសៀល
វាគ្មិន:
១. ឯ.ឧ. ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា
២. ឯ.ឧ. បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យា
៣. លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន Ezecom
៤. លោក Francois du Toit នាយកផ្នែកព័ត៌មានវិទ្យា នៅក្រុមហ៊ុនជីបម៉ុងគ្រុបខូអិលធីឌី
អ្នកសម្របសម្រួល៖
លោកស្រី គីម ធីតាកល្យាណី ប្រធានផ្នែកទំនាក់ទំនង និងឌីជីថលរបស់ក្រុមហ៊ុន Ezecom