សហរដ្ឋអាមេរិកចោទប្រកាន់៖ ចារការិនីចិនម្នាក់មកពីក្រុមហ៊ុន Megaspeed នៅសិង្ហបុរី បានព្យាយាមបង្កើនទំនាក់ទំនងស្និទ្ធស្នាលជាមួយ Jensen Huang (CEO ក្រុមហ៊ុន Nvidia) ដើម្បីចារកម្មបច្ចេកវិទ្យា AI និងរត់ពន្ធបន្ទះឈីប 🚨

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចោទប្រកាន់ថា ស្ត្រីជនជាតិចិនឈ្មោះ Alice Huang (ថ្នាក់ដឹកនាំក្រុមហ៊ុន Megaspeed នៅសិង្ហបុរី) គឺជាភ្នាក់ងារចារកម្មចិន ដែលបានព្យាយាមបង្កើនទំនាក់ទំនងស្និទ្ធស្នាលជាមួយលោក Jensen Huang (CEO របស់ Nvidia) ក្នុងគោលបំណងស្រង់យកព័ត៌មានសម្ងាត់អំពីបច្ចេកវិទ្យា AI និងជំហរនយោបាយរបស់លោក Donald Trump ខណៈក្រសួងការបរទេសចិនបានចេញមុខបដិសេធថាជារឿងគ្មានមូលដ្ឋាន។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Megaspeed ក៏រងការសង្ស័យថាជាច្រកទ្វារកណ្តាលក្នុងការរត់ពន្ធបន្ទះឈីប AI ទៅកាន់ប្រទេសចិនក្រោយក្រុមហ៊ុនបងប្អូនរបស់ខ្លួនបានទិញឧបករណ៍ AI ពី Nvidia ដល់ទៅ ៤.៨ ពាន់លានដុល្លារ ហើយចារកម្មអាមេរិកបានរកឃើញថាឧបករណ៍ទាំងនោះនៅតែស្ថិតក្នុងកេសវេចខ្ចប់នៅ Data Center ក្នុងប្រទេសម៉ាឡេស៊ីដោយមិនទាន់ដំឡើង។ យ៉ាងណាក៏ដោយ Nvidia និងលោក Jensen Huang បានបញ្ជាក់ថា ជំនួបជាមួយ Alice Huang គឺគ្រាន់តែជាការងារទំនាក់ទំនងជាមួយអតិថិជនធម្មតា ហើយក្រុមហ៊ុនបានរាប់គ្រប់ចំនួន GPU ទាំងអស់ ដោយគ្មានការបង្វែរទិសដៅខុសច្បាប់ចូលប្រទេសចិនឡើយ។
ទស្សនៈពី SecuDemy បង្ហាញថា ឧប្បត្តិហេតុនេះជាសញ្ញាដាស់តឿនអំពីការវាយលុកតាមបែប Human Intelligence (HUMINT) លើថ្នាក់ដឹកនាំកំពូល (C-Level Executives) តាមរយៈការកសាងទំនុកចិត្តផ្ទាល់ខ្លួនដើម្បីទាញយកព័ត៌មានយុទ្ធសាស្ត្រ ព្រមទាំងបង្ហាញពីភាពស្មុគស្មាញនៃការប្រើប្រាស់ក្រុមហ៊ុនស្លាកមុខ (Front Companies) នៅអាស៊ីអាគ្នេយ៍ ដើម្បីគេចចេញពីច្បាប់គ្រប់គ្រងការនាំចេញបច្ចេកវិទ្យា (Export Controls)។
Credit៖ Mothership.sg (Nicolas Wong) / The New York Times
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




