ទាហានអាមេរិកជាន់ខ្ពស់ម្នាក់ត្រូវបានចាប់ខ្លួននៅចក្រភពអង់គ្លេស ក្រោមការចោទប្រកាន់ពីបទធ្វើចារកម្ម និងលួចទិន្នន័យសម្ងាត់ឱ្យរុស្ស៊ី 🚨

ប៉ូលិសប្រឆាំងភេរវកម្មនៃចក្រភពអង់គ្លេស (U.K. Counterterrorism Police) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យ FBI និងកងទ័ពអាមេរិក បានធ្វើការចាប់ខ្លួនទាហានអាមេរិកវ័យ ៤១ ឆ្នាំម្នាក់ ស្ថិតក្រោមការសង្ស័យពីបទធ្វើចារកម្ម និងលួចបញ្ជូនទិន្នន័យសម្ងាត់ឱ្យប្រទេសរុស្ស៊ី។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងឡុងដ៍ ដើម្បីបន្តការស៊ើបអង្កេតស៊ីជម្រៅ។
«ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ខ្ញុំសូមផ្ញើសារយ៉ាងច្បាស់ៗថា FBI មិនមានការអត់ឱនចំពោះបុគ្គលណាដែលបំពានសម្បថចំពោះសហរដ្ឋអាមេរិក ហើយសកម្មភាពរបស់ពួកគេបានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់យើង និងដៃគូសម្ព័ន្ធមិត្តនោះឡើយ!»
— ការបញ្ជាក់ពីនាយក FBI លោក Kash Patel តាមរយៈសេចក្តីថ្លែងការណ៍រួម
១. ព័ត៌មានលម្អិតជុំវិញការចាប់ខ្លួន និងទីតាំងស៊ើបអង្កេត
- ការចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិ៖ ជនសង្ស័យត្រូវបានចាប់ខ្លួនក្រោមមាត្រានៃច្បាប់ U.K. National Security Act ជុំវិញបទល្មើសចារកម្ម (Espionage)។
- ភូមិសាស្ត្ររសើបក្បែរទីស្នាក់ការ GCHQ៖ ប្រតិបត្តិការចាប់ខ្លួនបានកើតឡើងនៅក្បែរទីក្រុង Gloucester (ចម្ងាយប្រមាណ ១០០ ម៉ាយល៍ ភាគខាងលិចទីក្រុងឡុងដ៍) ដែលជាតំបន់ភូមិសាស្ត្រជិតបំផុតទៅនឹងទីស្នាក់ការកណ្តាលរបស់ GCHQ (ទីភ្នាក់ងារស៊ើបការណ៍ សន្តិសុខ និងសន្តិសុខសាយប័ររបស់អង់គ្លេស)។ សមត្ថកិច្ចបាននិងកំពុងចុះឆែកឆេរទីតាំងចំនួនពីរនៅក្នុងតំបន់ Gloucestershire នេះ។
- ទាហានជាន់ខ្ពស់កាន់កាប់ទិន្នន័យសម្ងាត់៖ ឧត្តមសេនីយ៍ទោ Sean Stinchon មេបញ្ជាការនៃអង្គភាពចារកម្មប្រឆាំងកងទ័ពអាមេរិក (U.S. Army Counterintelligence Command) បានបញ្ជាក់ថា ជនសង្ស័យគឺជា «ទាហានជាន់ខ្ពស់ (Senior Soldier) ដែលត្រូវបានផ្តល់សិទ្ធិ និងទំនុកចិត្តក្នុងការកាន់កាប់ទិន្នន័យសម្ងាត់ជាតិ (Sensitive Information)»។
២. ហានិភ័យនៃសង្គ្រាមកូនកាត់ (Hybrid Warfare) និងទស្សនៈពី SecuDemy
ការចាប់ខ្លួននេះកើតឡើងស្របពេលដែលប្រធានទីភ្នាក់ងារស៊ើបការណ៍អង់គ្លេស GCHQ លោកស្រី Anne Keast-Butler ធ្លាប់បានព្រមានកាលពីដើមឆ្នាំថា រុស្ស៊ីកំពុងបង្កើន «សកម្មភាពកូនកាត់ប្រចាំថ្ងៃ (Daily Hybrid Activity)» ប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដោយកំណត់គោលដៅឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដំណើរការប្រជាធិបតេយ្យ ខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបើកការវាយប្រហារតាំងពីបាតសមុទ្ររហូតដល់លំហអាកាសសាយប័រ (Cyberspace)។
ទស្សនៈវិភាគពី SecuDemy៖
ករណីនេះគឺជាការរំលេចឡើងដ៏ច្បាស់នៃ Insider Threat (ការគំរាមកំហែងពីផ្ទៃក្នុង) ក្នុងកម្រិតសន្តិសុខជាតិ និងយោធា។ ក្នុងយុគសម័យសង្គ្រាមភូមិសាស្ត្រនយោបាយ និងសាយប័រនាពេលបច្ចុប្បន្ន ក្រុមចារកម្មបរទេស (ដូចជា GRU ឬ SVR របស់រុស្ស៊ី) មិនត្រឹមតែប្រើប្រាស់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattacks) ប៉ុណ្ណោះទេ ប៉ុន្តែពួកគេតែងតែព្យាយាម ជ្រើសរើស ឬទិញទឹកចិត្តបុគ្គលិកផ្ទៃក្នុង (Human Assets / Espionage) ដែលមានសិទ្ធិកាន់កាប់ឯកសារសម្ងាត់ (High-level Clearance) ដើម្បីទាញយកទិន្នន័យយុទ្ធសាស្ត្រ ផែនការការពារជាតិ និងកូដប្រព័ន្ធសម្ងាត់ដោយផ្ទាល់ដៃ ដែលជាគ្រោះថ្នាក់ពិបាកនឹងចាប់សញ្ញាបំផុតតាមរយៈប្រព័ន្ធ Firewall ឬ Antivirus ធម្មតា។
ប្រភពដើម៖ The Record by Recorded Future / Metropolitan Police UK / U.S. Army Counterintelligence Command
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




