អាប់ដេត iPhone, iPad, iWatch និង ​Safari របស់អ្នកក្នុងពេលនេះ

ក្រុមហ៊ុន Apple បានបញ្ចេញការអាប់ដេតជាបន្ទាន់មួយសម្រាប់ iOS, macOS, watchOS និង កម្មវិធី Safari របស់ខ្លួន ដើម្បីធ្វើការជួសជុលទៅលើចំនុចងាយរងគ្រោះ (vulnerability) ដែល អាចអនុញ្ញាតឱ្យចោរបច្ចេកវិទ្យាធ្វើការដំណើរការកូដព្យាបាទ (malicious code ) ដែលផ្ទុកក្នុងខ្លឹមសារព័ត៌មាននៅលើវេប។

ចំនុចងាយរងគ្រោះនេះត្រូវបានដាក់លេខកូដ CVE-2021-1844 ដែលត្រូវបានរកឃើញនិង រាយការណ៍ដោយអ្នកស្រាវជ្រាវ Clément Lecigne មកពីក្រុម Google’s Threat Analysis Group និង Alison Huffman មកពី Microsoft Browser Vulnerability Research។

ការអាប់ដេតអាចធ្វើនៅលើឧបករណ៍ដែលដំណើរការ iOS 14.4, iPadOS 14.4, macOS BigSur, និង watchOS 7.3.1 (Apple Watch Series 3 និងចុងក្រោយ), និងធ្វើការអាប់ដេតទៅ លើ Safari ដែលដំណើរការនៅលើ macOS Catalina និង macOS Mojave ផងដែរ។

អ្នកប្រើប្រាស់ឧបករណ៍ដែលបានរៀបរាប់ខាងលើ ត្រូវធ្វើការអាប់ដេតឱ្យបានលឿនតាមតែអាចធ្វើទៅបាន៕

Exit mobile version