GeneralSecurity News

Thailand – Facebook, Line banned on government devices

សេវាកម្ម Facebook និង LINE ត្រូវបានហាមឃាត់នៅក្នុងឧបករណ៍របស់រដ្ឋាភិបាលថៃ

តាមប្រភពព័ត៌មានពីវិបសាយ Bangkok Post បានឲ្យដឹងថា មន្ត្រីរាជការសាធារណៈនឹងមិនអាចប្រើប្រាស់សេវា ​Facebook និង LINE Messaging ក្នុងពេលធ្វើការបានតទៅឡើយ បន្ទាប់ពី Department of Provincial Administration (DPA) ធ្វើការហាមឃាត់ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នៅលើកុំព្យូទ័រ និងឧបករណ៍នានារបស់រដ្ឋាភិបាល។

អគ្គនាយក DPA ឯកឧត្តម Grisada Boonrach ត្រូវបានរាយការណ៍មកថា បានចេញនូវបទបញ្ជាទៅកាន់រាល់អភិបាលខេត្តទាំងអស់ កាលពីថ្ងៃពុធ ដោយលើហេតុផលថា មានមន្ត្រីសាធារណៈមួយចំនួនបានប្រើប្រាស់ កុំព្យូទ័រកន្លែងធ្វើការ និងឧបករណ៍ចល័តមិនសមរម្យ នៅតាមការិយាល័យមូលដ្ឋាន សាលាខេត្ត និងនាយកដ្ឋាននានា ដើម្បីភ្ជាប់ទៅកាន់បណ្តាញទំនាក់ទំនងសង្គម។

អានបន្ថែម >> Facebook Security

ការហាមឃាត់នេះ ក៍ត្រូវបានធ្វើឡើងចំពោះ អ៊ីម៉ែលផងដែរ ដែលត្រូវបានកម្រិតតែចំពោះការងាររដ្ឋាភិបាលប៉ុណ្ណោះ។ ការបង្ហោះព័ត៌មានមិនសមរម្យទៅកាន់បណ្តាញទំនាក់ទំនងសង្គម អាចមានផលប៉ៈពាល់ដល់អ្នកដទៃ រំលោភលើ Computer Crime Act ឬក៍ប៉ៈពាល់ទៅដល់ផ្នែកខ្លៈនៃបទល្មើសកុំព្យូទ័រ។

កាលពីឆ្នាំ ២០១២ អង្គភាពនេះក៍បានចេញបទបញ្ជាផងដែរ ទៅកាន់អភិបាលខេត្តទាំងអស់ មិនឲ្យមន្ត្រីរបស់ខ្លួនធ្វើការចូលទៅកាន់វិបសាយអន្តរជាតិធំៗចំនួន (ដូចជា Facebook) ដោយប្រើប្រាស់បណ្តាញអ៊ិនធឺណិតរបស់រដ្ឋាភិបាលឡើយ ដោយសារហេតុផលវាធ្វើឲ្យអស់ទំហំ bandwith របស់រដ្ឋាភិបាលច្រើន។

ព័ត៌មានបន្ថែម៖

http://www.bangkokpost.com/news/general/462621/facebook-line-banned-on-government-devices

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button