Update Mozilla Firefox Now!
កាលពីដើមសប្តាហ៍នេះ អ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុន Mozilla គឺលោក Cody Crews បានរកឃើញនូវបច្ចេកទេសមួយ ដោយប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្មមានផ្ទុកមេរោគ នៅក្នុងវិបសាយព័ត៌មានរុស្សី ដែលអាចលួចយកនូវឯកសារក្នុងកុំព្យូទ័រអ្នក ហើយធ្វើការបញ្ជូន (upload) ទៅកាន់មា៉ស៊ីនមេនៅអ៊ុយក្រែន ដោយអ្នកប្រើប្រាស់មិនដឹងខ្លួនឡើយ។
ការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានផ្ទូកមេរោគនោះបានទៅវាយលុកលើចំនុចខ្សោយនៅក្នុង Firefox’s PDF viewer ហើយនិង JavaScript context ដើម្បីធ្វើការបញ្ចូលបន្ថែម (inject) នូវសមត្ថភាពនៃការស្រាវជ្រាវរកនូវឯកសារសំខាន់ៗ នៅក្នុងម៉ាស៊ីនជនរងគ្រោះ។
ជំនាន់របស់ Firefox ដែលមិនមានមុខងារ PDF viewer (ដូចជា Firefox សម្រាប់ Android) គឺមិនទទួលរងគ្រោះឡើយ។
យោងទៅតាមអ្នកស្រាវជ្រាវផ្នែកសន្តិសុខ គឺលោក Daniel Veditz បានឲ្យដឹងថា ការវាយប្រហារនេះគឺធ្វើការស្វែងរកនូវឯកសារដូចជា FTP configuration files, subversion, s3browser, Filezilla, libpurple និងព័ត៌មានផ្សេងៗទៀតនៅក្នុងប្រព័ន្ធវិនដូរ និង Global configuration files and user directories នៅលើប្រព័ន្ធ Linux ។
អ្នកប្រើប្រាស់ Mac គឺប៉ៈពាល់ដោយសារចំនុចខ្សោយនេះេទ ប៉ុន្តែអ្នកស្រាវជ្រាវបានធ្វើការព្រមានថា អ្នកវាយប្រហារអាចប្រើប្រាស់នូវ payload ផ្សេងទៀត ដើម្បីវាយលុកទៅលើចំនុចខ្សោយដដែលនេះ ដើម្បីវាយប្រហារទៅលើប្រព័ន្ធ Mac ។
គ្រប់ជំនាន់នៃ Firefox គឺរងគ្រោះ ប៉ុន្តែជាដំណឹងល្អគឺថា Mozilla បានធ្វើការជួសជុលបញ្ហានេះរួចទៅហើយ។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ត្រូវបាន ណែនាំឲ្យធ្វើបច្ចុប្បន្នភាព browers របស់ខ្លួនទៅកាន់ជំនាន់ FireFox 39.0.3 ដើម្បីកាពារប្រឆាំងទៅនឹងការវាយលុកនេះ។
ប្រភព៖
http://thehackernews.com/2015/08/mozilla-firefox-update-download.html
https://blog.mozilla.org/security/2015/08/06/firefox-exploit-found-in-the-wild/