ISAC Cambodia (InfoSec)
GeneralSecurity News

អាប់ដេតទៅ iOS ជំនាន់ 14.4 ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន

ក្រុមហ៊ុន Apple បានបញ្ចេញនូវកំណែ ​iOS របស់ខ្លួនជំនាន់ 14.4 ដើម្បីធ្វើការជួសជុលទៅលើចំនុចងាយរងគ្រោះមួយចំនួន ដែលកំពុងតែវាយលុកយ៉ាងសកម្មដោយចោរបច្ចេកវិទ្យា។

ការអាប់ដេតនេះត្រូវបានធ្វើឡើងចំពោះ iOS និង iPadOS ដែលមានចំនុចងាយរងគ្រោះចំនួន ៣ នៅក្នុង iPhone និង iPad ហើយដែលចំនុចខ្សោយទាំងនោះមិនត្រូវបានបញ្ចេញឱ្យដឹងលំអិតឡើយ។

យើងមិនទាន់ដឹងថាតើក្រុមចោរបច្ចេកវិទ្យាណាមួយដែលកំពុងវាយលុកយ៉ាងសកម្មទៅលើចំនុចខ្សោយទាំងនេះ ហើយក៏មិនដឹងដែរថា តើអ្នកណាខ្លះជាជនរងគ្រោះដោយសារបញ្ហានេះ ហើយក្រុមហ៊ុន Apple បាននិយាយថា ព័ត៌មានលំអិតនឹងបញ្ចេញនៅពេលក្រោយ។

ចំនុចងាយរងគ្រោះទាំងបីនេះមានលេខកូដ CVE-2021-1782, CVE-2021-1870, and CVE-2021-1871 អាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការទាញយកសិទ្ធិ និងដំណើរការកូដពីចំងាយ។

អ្នកអាចធ្វើការអាប់ដេតចាប់ពី ​iPhone 6s ឡើង, ចាប់ពី iPad Air 2 ឡើង, ចាប់ពី iPad Mini 4 ឡើង, ចាប់ពី iPod touch ជំនាន់ទី ៧ ឡើង, និង Apple TV 4K និង Apple TV HD។

សូមអ្នកទាំងអស់គ្នាធ្វើការអាប់ដេតទៅកាន់ជំនាន់ 14.4 ឱ្យបានលឿនតាមតែអាចធ្វើទៅបាន៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button