GeneralKnowledgeSecurity NewsSecurity Tips

គន្លឹះ៤យ៉ាងធ្វើ​ឱ្យកុំព្យូទ័ររបស់អ្នកមានសុវត្ថិភាព

ISAC Cambodia (InfoSec)

កុំព្យូទ័រជាឧបករណ៍ចាំបាច់សម្រាប់បំពេញការងារផ្ទាល់ខ្លួន និង ការងារនៅក្នុងស្ថាប័ន។ ប្រាកដណាស់ថា អ្នកមានឯកសារ និងទិន្នន័យជាច្រើនដែលអ្នកមិនចង់ឱ្យបាត់បង់ដោយប្រការណាមួយឡើយ ។ ដូច្នេះអ្នកចាំបាច់ត្រូវតែការពារវាឱ្យមានសុវត្ថិភាពតាមដែលអាចធ្វើបាន។ ខាងក្រោមនេះជាគន្លឹះមូលដ្ឋានដែលគ្រប់គ្នាគួរតែធ្វើដើម្បីការពារកុំព្យូទ័រ។


១- ដាក់​ពាក្យ​សម្ងាត់​លើ​កុំព្យូទ័រ​ (Screen Lock Password)
នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​មាន​ទិន្នន័យ​ជា​ច្រើន​ដែល​អ្នក​ចាំ​បាច់​ត្រូវ​ការពារ​។ ពាក្យ​សម្ងាត់​របស់​អ្នក​ប្រៀប​បាន​នឹង​ សោរ​របង​ផ្ទះ​អី​ចឹង​ដែរ​។ វា​ជា​អ្នក​ការពារ​ដំបូង​គេ​បំផុត​ ឬ​ជា​អ្នក​ការពារ​ជួរ​មុខ ​ដែល​ការពារ​មិន​ឱ្យ​អ្នក​ដទៃ​អាច​ប្រើ​កុំព្យូទ័រ​អ្នក​បាន​ ដោយ​គ្មាន​ការ​អនុញ្ញាត​។ ពាក្យ​សម្ងាត់​ដែល​ប្រើ​គួរ​តែ​ជា​ពាក្យ​សម្ងាត់​ដែល​រឹង​មុំា​ ​មាន​ប្រវែង​យ៉ាង​តិច​៨​តួរ​អក្សរ (កាន់​តែ​វែង​កាន់​តែល្អ)​ ស្រួល​ចង​ចាំសម្រាប់​អ្នក​ តែ​ពិបាក​សម្រាប់​អ្នក​ដទៃ​។ ចុច​ទីនេះ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​របៀប​ក្នុង​ការ​បង្កើត​ពាក្យ​សម្ងាត់​រឹង​មុំា​។ របៀប​ក្នុង​ការ​ដាក់​ពាក្យ​សម្ងាត់​នៅ​កុំព្យូទ័រ​Windows​ ចុច​ទីនេះ​។ នៅ​ពេល​ដែល​អ្នក​បាន​ដាក់​ពាក្យ​សម្ងាត់​រួច​ហើយ​ អ្នក​អាច​ប្រើ​វិធី​លឿន​លើ​ក្តារ​ចុច​ដើម្បី​ចាក់​សោរ​ ប្រសិន​ជា​អ្នក​ត្រូវ​ការ​ចាក​ចេញ​ពី​កុំព្យូទ័រ​ក្នុង​រយះ​ពេល​ខ្លី​។ ដោយ​ចុច​លើ​គ្រាប់​ចុច​ Start + L (ចុច​លើ ​Start ​ឱ្យ​ជាប់​កុំ​ដក​ដៃ​ បន្ទាប់​មក​ចុច​អក្សរ​ L​) នោះ​កុំព្យូទ័រ​អ្នក​នឹង​ចាក់​សោរ​។

២- ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​នៅ​ក្នុង​កុំព្យូទ័រ​
ត្រូវ​ប្រាកដ​ថា​អ្នក​ប្រើ​កម្មវិធី​ដែល​មាន​អាជ្ញា​ប័ណ្ណ (License) ឬ​កម្មវិធី​បើក​ទូលាយ (Open Source) និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទាំង​នោះ​ជា​ប្រចាំ​ (ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​​ និង​កម្ម​វិធី​ផ្សេងៗ​)។ សារ​ប្រយោជន៍​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ គឺ​ដើម្បី​ទទួល​បាន​មុខ​ងារ​ថ្មីៗ​ រួម​ទាំង​មុខ​ងារ​សុវត្ថិភាព​ និង​ការ​ជួល​ជុល​បញ្ហា​ដែល​មាន​កាល​ពី​ជំនាន់​មុនៗ​ផង​ដែរ​។ ស្វែង​យល់​ពីកម្មវិធី​ដែល​មាន​អាជ្ញាប័ណ្ណ​ចុច​ទី​នេះ

៣- ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​
កុំព្យូរទ័រ​របស់​អ្នក​អាច​ឆ្លង​មេរោគ​គ្រប់​ពេល​តាម​រយៈ​ការ​ប្រើ​ USB និង​ជា​ពិសេស​តាម​រយៈ​ការ​ប្រើអ៊ីនធឺណិត។ ប្រ​សិន​បើ​អ្នក​ប្រើ Windows នោះ​អ្នក​នឹង​ទទួល​បាន​កម្មវិធី​កម្ចាត់​មេរោគ​ពី​ក្រុម​ហ៊ុន​ Microsoft ដែល​មាន​ឈ្មោះ​ថា​ Windows Defender មក​ជា​មួយ​ដោយ​ស្វ័យ​ប្រវត្តិ។ អ្នក​អាច​ប្រើ​កម្មវិធី​ដែល​មាន​ស្រាប់​នេះ​ ឬ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ផ្សេង​ទៀត​ក៏​បាន​ (ចុចទីនេះដើម្បីមើលពីការប្រៀបធៀបកម្មវិធីកម្ចាត់មេរោគ)។ ប្រ​សិន​បើ​អ្នក​មិន​ដឹង​ថា​ត្រូវ​ប្រើ​កម្មវិធី​កម្ចាត់​រោគ​មួយ​ណា​ ឬ​មិន​មាន​ថវិការ​ក្នុង​ការ​ទិញ​កម្មវិធី​កម្ចាត់​មេរោគ​ ឬ​មិន​ទាន់​មាន​កម្មវិធី​កម្ចាត់​មេ​រោគ​ អ្នក​អាច​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មិន​គិត​ថ្លៃ​ដូច​ជា​ Avast​ ជា​ដើម​។ បន្ទាប់​ពី​តម្លើង​កម្មវិធី​កម្ចាត់​មេរោគ​រួច​ហើយ​ អ្នក​ក៏​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្ន​ភាព​វា​ជា​ប្រចាំ​ផង​ដែរ។

៤- លុប​កម្មវិធី​ដែល​មិន​ប្រើ​ចោល
ប្រសិន​បើ​អ្នក​ ឃើញ​មាន​កម្មវិធី​ដែល​អ្នក​មិន​ដែល​ប្រើ​សោះ​មាន​នៅ​ក្នុង​កុំព្យូទ័រ​អ្នក​ អ្នក​គួរ​តែ​លុប​វា​ចោល។ កម្មវិធី​មួយ​ចំនួន​អាច​តម្លើង​ចូល​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​ នៅ​ពេល​ដែល​អ្នក​ប្រើ​អ៊ីនធឺណិត​ ឬ​ចុច​លើ​ផ្ទាំង​ដែល​លោត​ឡើង​ដោយ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​។ ដូច​នេះ សូម​យក​ចិត្ត​ទុក​ដាក់​ អាន​សារ​ដែល​លោត​ឡើង​នោះឱ្យ​បាន​ច្បាស់​ មុន​នឹង​ ចុច​លើ​វា។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button