ISAC Cambodia (InfoSec)
GeneralSecurity News

រដ្ឋាភិបាលឥណ្ឌាធ្វើការហាមឃាត់ Mobile Apps ចំនួន ៥៩ រួមមានទាំង TikTok និង ​WeChat

តាមប្រភពព័ត៌មានពី ​ZDNet បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើការហាមឃាត់ទៅលើកម្មវិធីមានសម្រាប់ស្មាតហ្វូន (Mobile Apps) ប្រភពមកពីប្រទេសចិនចំនួន ៥៩ ដោយហេតុផលសន្តិសុខជាតិ។

ការហាមឃាត់ខាងលើនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងយោធាឥណ្ឌាបានប៉ៈទង្គិចជាមួយនឹងកងទ័ពចិន នៅក្នុងតំបន់ Ladakh កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ។ ការប៉ៈទង្គិចនេះ បានបណ្តាលឱ្យទាហានឥណ្ឌា យ៉ាងហោចណាស់ចំនួន ២០នាក់បាត់បង់ជីវិត និងរងរបួសប្រមាណជា ៧៥នាក់។

រដ្ឋាភិបាលទីក្រុងញូវដាលីបាននិយាយថា កម្មវិធីទាំង ៥៩នោះ ត្រូវបានប្រើប្រាស់ដើម្បីធ្វើការប្រមូលទិន្នន័យអំពីអ្នកប្រើប្រាស់នៅឥណ្ឌា ហើយទិន្នន័យទាំងនោះត្រូវបានបញ្ជូនត្រលប់ទៅកាន់ម៉ាស៊ីនមេរបស់ចិនវិញ។

មន្រ្តីនៃរដ្ឋាភិបាលឥណ្ឌាបាននិយាយបន្តទៀតថា ទិន្នន័យទាំងនោះត្រូវបានគេប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ ដែលវាបានប៉ៈពាល់ទៅដល់សន្តិសុខជាតិ និងការពារជាតិរបស់ឥណ្ឌា។

រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យារបស់ឥណ្ឌា ដែលបានចេញបទបញ្ញាឱ្យធ្វើការហាមឃាត់ បាននិយាយថា ខ្លួនទទួលបាននូវការណែនាំជាច្រើនអនេកពី Indian Cyber Crime Coordination Center នៃក្រសួងសន្តិសុខផ្ទៃក្នុង ​(Ministry of Home Affairs) ដើម្បីធ្វើការហាមឃាត់ទៅលើកម្មវិធីទាំង ៥៩នោះ។

បន្ថែមជាមួយគ្នានោះផងដែរ ក្រសួងក៏បាននិយាយដែរថា ក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់ឥណ្ឌា CERT-In ក៏បានទទួលនូវបន្តឹងពីអ្នកប្រើប្រាស់ អំពីបញ្ហាឯកជនភាព និងសន្តិសុខដែលពាក់ព័ន្ធទៅនឹងកម្មវិធីដែលត្រូវបានហាមឃាត់នោះផងដែរ។

វាមិនទាន់ច្បាស់នូវឡើយទេថា តើរដ្ឋាភិបាលឥណ្ឌានឹងមានចំណាត់ការយ៉ាងដូចម្តេចជាមួយនឹងការហាមឃាត់នេះ ជាលក្ខណៈបច្ចេកទេស។ កម្មវិធីទាំងនោះ នៅតែមាននៅក្នុង App Stores ហើយនៅតែដំណើរការនៅក្នុងប្រទេសនៅឡើយទេ ក្នុងខណៈពេលនេះ។ វាក៏មិនច្បាស់ដែរថា ប្រសិនបើរដ្ឋាភិបាលឥណ្ឌា ស្នើទៅដល់ AppStore, PlayStore ដើម្បីលប់ចោលនូវកម្មវិធីទាំងនោះចេញពីប្រទេសឥណ្ឌា ឬក៏រដ្ឋាភិបាលឥណ្ឌានឹងប្រើប្រាស់នូវ local ISPs ដើម្បីរាំងខ្ទប់នូវ ​app’s domains។

ខាងក្រោមនេះគឺជាបញ្ជីនៃឈ្មោះកម្មវិធីទាំង ៥៩ នោះ៖

1. TikTok
2. Shareit
3. Kwai
4. UC Browser
5. Baidu map
6. Shein
7. Clash of Kings
8. DU battery saver
9. Helo
10. Likee
11. YouCam makeup
12. Mi Community
13. CM Browers
14. Virus Cleaner
15. APUS Browser
16. ROMWE
17. Club Factory
18. Newsdog
19. Beutry Plus
20. WeChat
21. UC News
22. QQ Mail
23. Weibo
24. Xender
25. QQ Music
26. QQ Newsfeed
27. Bigo Live
28. SelfieCity
29. Mail Master
30. Parallel Space 
31. Mi Video Call – Xiaomi
32. WeSync
33. ES File Explorer
34. Viva Video – QU Video Inc
35. Meitu
36. Vigo Video
37. New Video Status
38. DU Recorder
39. Vault- Hide
40. Cache Cleaner DU App studio
41. DU Cleaner
42. DU Browser
43. Hago Play With New Friends
44. Cam Scanner
45. Clean Master – Cheetah Mobile
46. Wonder Camera
47. Photo Wonder
48. QQ Player
49. We Meet
50. Sweet Selfie
51. Baidu Translate
52. Vmate
53. QQ International
54. QQ Security Center
55. QQ Launcher
56. U Video
57. V fly Status Video
58. Mobile Legends
59. DU Privacy

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button