GeneralSecurity News

អាប់ដេតឧបករណ៍ APPLE របស់អ្នកជាបន្ទាន់

ISAC Cambodia (InfoSec)

ក្រុមហ៊ុន ​Apple បានបញ្ចេញនូវការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននៅលើឧបករណ៍របស់ខ្លួន ដែលនៅក្នុងនោះមានដូចជា iOS 14.8, iPadOS 14.8watchOS 7.6.2macOS Big Sur 11.6, និងកម្មវិធីសម្រាប់បើកមើលវេបសាយ Safari 14.1.2 ដើម្បីធ្វើការជួសជុលទៅលើភាពងាយរងគ្រោះ (ចំនុចខ្សោយ) ចំនួនពីរចំនុច ដែលកំពុងតែធ្វើការវាយលុកយ៉ាងសកម្ម ។

ភាពងាយរងគ្រោះទាំងពីរនោះ ត្រូវបានដាក់េលខកូដ CVE-2021-30858 (WebKit) និង CVE-2021-30860 (CoreGraphics)។ ការអាប់ដេតនេះធ្វើឡើងប៉ុន្មានសប្តាហ៍ក្រោយពីអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Toronto’s Citizen Lab បានបញ្ចេញនូវព័ត៌មានលំអិតពីការវាយប្រហារក្នុងទម្រង់ជា Zero-day ដែលមានឈ្មោះថា “FORCEDENTRY” (aka Megalodon) ដែលត្រូវបានប្រើប្រាស់ដើម្បីវាយលុក ហើយតំឡើងមេរោគ ​Pegasus នៅក្នុងទូរស័ព្ទរបស់សកម្មជននានានៅជុំវិញពិភពលោក។

បើតាម ​Citizen Lab បាននិយាយថា ខ្លួនបានរកឃើញនូវមេរោគមិនធ្លាប់បានឃើញមួយប្រភេទនៅលើស្មាតហ្វូនរបស់សកម្មជនម្នាក់។ ការវាយលុកទៅស្មាតហ្វូននេះ កើតឡើងដោយការទទួលបាននូវ text message មួយដែលមានភ្ជាប់មកជាមួយរូបភាពផ្ទុកមេរោគ។

អ្នកប្រើប្រាស់ Apple iPhone, iPad, Mac, និង Apple Watch ត្រូវធ្វើការអាប់ដេតជាបន្ទាន់ទៅលើឧបករណ៍របស់ខ្លួន៕

Show More

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button