ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

តើអ្វីទៅជាជញ្ជាំងភ្លើង ​(Firewall)?

ប្រែសម្រួលដោយ៖ លោក លឹម គីមស្រៀង | អ្នកស្រាវជ្រាវសន្តិសុខអុិនធឺណិត

ជញ្ជាំងភ្លើង (Firewall) គឺមានវត្តមានចាប់តាំងពីដើមកំណើតនៃអុិនធឺណិតមកម្លេះ។ ជញ្ជាំងភ្លើងគឺជាឧបករណ៍បណ្តាញ ដែលត្រូវបានរចនាឡើងដើម្បីការពារប្រព័ន្ធរបស់អ្នក ដោយវាត្រួតពិនិត្យនិងគ្រប់គ្រងចរាចរព័ត៌មាន (traffic information) ផ្អែកលើបញ្ជីនៃលក្ខខណ្ឌដែលបានកំណត់ជាមុន ដើម្បីធានាបាននូវសុវត្ថិភាព/សន្តិសុខ។ ជញ្ជាំងភ្លើងបង្កើតជារបាំងការពាររវាងបណ្តាញដែលទុកចិត្ត (trusted network) និងបណ្តាញខាងក្រៅ (foreign network)។ វាគឺជាវិធីសាស្ត្រការពារមួយក្នុងចំណោមវិធីសាស្ត្រការពារជាច្រើន ដើម្បីការពារទិន្នន័យ និងប្រព័ន្ធរបស់អ្នក។

ដើមកំណើតនៃ Firewall

ដើមកំណើតនៃពាក្យថា ‘ជញ្ជាំងភ្លើង (Firewall)’ គឺមានតាំងពីឆ្នាំ ១៨៥១ មកម្លេះ។ យ៉ាងណាមិញ វាសំដៅទៅលើជញ្ជាំងមែនទែន ដែលមានគោលដៅការពារកុំអោយភ្លើងឆេះរាលដាល។ នៅឆ្នាំ ១៩៨៨ មេរោគកុំព្យូទ័រមួយឈ្មោះថា Morris worm ដែលជាពពួកមេរោគកុំព្យូទ័រដំបូងបំផុតមួយ ដែលត្រូវបានរីកសាយភាយពាសពេញអុិនធឺណិត បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង និងជាលើកដំបូងចំពោះសន្តិសុខតាមអុិនធឺណិត (cybersecurity)។ ជាលទ្ធផល មេរោគ Morris Worm បានធ្វើឱ្យមានការកត់សម្គាល់ជាលើកដំបូង គឺធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា ពួកគេត្រូវការការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអុិនធឺណិត។ បន្ទាប់ពីការវាយប្រហារមួយនេះ ទម្រង់ជាច្រើននៃជញ្ជាំងភ្លើងក៏បានចាប់ផ្តើមលេចរូបរាងឡើង។

ប្រភេទនៃជញ្ជាំងភ្លើង

១. Packet Filters

បច្ចេកវិទ្យាដំបូងបង្អស់នៃជញ្ជាំងភ្លើង គឺការប្រើវិធីសាស្រ្ត filter packets ដោយវាបញ្ជូន packets ទាំងនោះតាមរយៈប្រព័ន្ធ ដែលត្រូវបានត្រួតពិនិត្យទៅតាមការកំណត់នៃលក្ខខណ្ឌ (rules)។ បច្ចេកទេសនៃការត្រងចំរោះនេះ គឺត្រូវបានហៅថា packet filters ។ packet filters នេះមានមុខងារពីរយ៉ាង ដែល ១/ជញ្ជាំងភ្លើងប្រភេទទីមួយអនុញ្ញាតឱ្យចរាចរណ៍ទាំងអស់ឆ្លងកាត់តាម “តម្រង (filter)” ដោយក្នុងនោះបដិសេធនូវចរាចរណ៍ទាំងឡាយណាដែលមិនត្រូវនឹងលក្ខណៈវិនិច្ឆ័យរបស់ filter។ ២/ វិធីសាស្រ្តផ្សេងទៀត គឺត្រូវបដិសេធរាល់ចរាចរណ៍ទាំងអស់ដោយ default ហើយអនុញ្ញាតតែទិន្នន័យណាដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យ filter ប៉ុណ្ណោះទើបអាចឆ្លងកាត់បាន។

២. Stateful Filters

ខណៈដែលវាមានប្រសិទ្ធិភាពអស់មួយរយៈពេលមក នៅទីបំផុត packet filters ក៏បានវិវត្តន៍ខ្លួនឯងឱ្យទៅជាជញ្ជាំងភ្លើងជំនាន់ទីពីរ ដែលគេហៅថា stateful filters។ Stateful filters មានលក្ខណៈតឹងរឹង និងមានការវិភាគស៊ីជម្រៅ (depth analysis) ទៅលើ packets។ ខណៈពេលដែលបច្ចេកវិទ្យាជញ្ជាំងភ្លើងពីមុនបានតែវិភាគសើរៗ (sufrace) ទៅលើអត្ថបទនិងរូបភាព ចំពោះ stateful filters វិញ វាមានមុខងារបន្ថែមដូចជាការវិភាគទៅលើអាសយដ្ឋាន IP និងប្រភពនៃការតភ្ជាប់ (connection source) ។ អ្វីទាំងនេះគឺអនុញ្ញាតឱ្យមានដំណើរការត្រួតពិនិត្យព័ត៌មានយ៉ាងម៉ត់ចត់ និងតឹងរឹងជាងមុន។

៣. Application Layer

ជាចុងក្រោយ Application Layer ត្រូវបានបង្កើតដែលចាត់ទុកជាបច្ចេកវិទ្យាជញ្ជាំងភ្លើងជំនាន់ទីបី។ ជញ្ជាំងភ្លើងជំនាន់មុន គឺរឹតបន្តឹងសន្តិសុខដើម្បីជួយគ្រប់គ្រងលំហូរទិន្នន័យ។ Applicaiton Layer បានឈានមួយជំហានទៀតដើម្បីកាត់បន្ថយហានិភ័យ ដោយការគ្រប់គ្រងការប្រើប្រាស់ទិន្នន័យនៅក្នុងកម្មវិធីជាក់លាក់ណាមួយ ​(specific applications)។ ជញ្ជាំងភ្លើងនេះគ្រប់គ្រងសេវា (specific services) និងកម្មវិធីជាក់លាក់ (application) ដែលជាកម្មវិធីបន្ថែមខាងក្រៅ (external add-ons) ។ ផ្ទុយទៅនឹងជំនាន់មុន Application Layer មិនមែនជាការជំនួស​​ Stateful Filters នោះទេ។ វាគឺជាការធ្វើឱ្យប្រសើរឡើង ដែលជាជំហ៊ានមួយបន្ថែមសម្រាប់សន្តិសុខ។

ជារួមជញ្ជាំងភ្លើង (Firewall) គឺជាទ្រព្យសម្បត្តិសំខាន់មួយដើម្បីធានាបាននូវសុវត្ថិភាពដល់ប្រព័ន្ធរបស់អ្នក។ យើងត្រូវចងចាំថាជញ្ជាំងភ្លើងត្រូវតែជាប្រព័ន្ធមួយនៃប្រព័ន្ធដ៏ធំនៃយន្តការការពារប្រព័ន្ធរបស់អង្គភាព។ ជញ្ជាំងភ្លើងនឹងបន្តអភិវឌ្ឍន៍និងវិវត្តន៍ខ្លួន ប៉ុន្តែយុទ្ធសាស្រ្តដ៏មានប្រសិទ្ធិភាពមួយ គឺរួមមានប្រព័ន្ធការពារជាច្រើនដែលវាជួយពង្រឹងគ្នាទៅវិញទៅមក៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button