ISAC Cambodia (InfoSec)
GeneralSecurity News

ទិន្នន័យត្រូវបានលួចចេញពីក្រសួងការពារជាតិសឹង្ហបុរី

ការវាយប្រហារ (breach)​ ទៅលើប្រព័ន្ធដែលភ្ជាប់ជាមួយនឹងអ៊ិនធឺណិតនៅក្នុងក្រសួងការពារជាតិសឹង្ហបុរី (Ministry of Defense – MINDEF) កាលពីដើមខែនេះ បានបណ្តាលឲ្យទិន្នន័យផ្ទាល់ខ្លួនរបស់ national servicemen និង employees ប្រមាណជា ៨៥០នាក់ត្រូវបានលួច – នេះបើតាមការឲ្យដឹងពីក្រសួងក្នុងថ្ងៃនេះ (២៨ កុម្ភៈ) ដែលរាយការណ៍ដោយបណ្តាញសារព័ត៌មាន Channel New Asia

មិនមានទិន្នន័យសំងាត់របស់ទាហាន (classified data) ត្រូវបានលួចឡើយនៅក្នុងការវាយប្រហារមួយនេះដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធ I-net ។ ទិន្នន័យសំងាត់របស់យោធាត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធមួយដាច់ដោយឡែក ដែលមិនភ្ជាប់ទៅនឹងអ៊ិនធឺណិតឡើយ ហើយមានមុខងាររឹតបន្តឹងសន្តិសុខជាច្រើន។

ប្រព័ន្ធ I-net ត្រូវបានប្រើប្រាស់ដោយ national serviceman និងបុគ្គលិកនៃក្រសួងការពារជាតិដើម្បីធ្វើការអាក់សេស (access) ទៅកាន់អ៊ិនធឺណិតតាមរយៈកុំព្យូទ័រដាច់ដោយឡែកនៅក្នុងបរិវេណក្រសួង និងទីតាំង ​Singapore Armed Forces (SAF) ។

ទិន្នន័យដែលត្រូវបានលួចនោះរួមមាន ​NRIC numbers, telephone numbers and dates of birth – ដែលគឺជាព័ត៌មានរក្សាទុកនៅក្នុងប្រព័ន្ធសម្រាប់ការងារគ្រប់គ្រងគណនី (account management) ដែលប្រើប្រាស់សម្រាប់ធ្វើការកត់ត្រាព័ត៌មានស្តីពីការប្រើប្រាស់អ៊ិនធឺណិត ។ មិនមានពាក្យសម្ងាត់ត្រូវបានលួចយកនោះឡើយ ។

ម៉ាស៊ីនមេដែលរងផលប៉ៈពាល់ត្រូវបានផ្តាច់ចេញពីគេបន្ទាប់ពីរកឃើញថាមានបញ្ហា ហើយចាប់ផ្តើមស៊ើបអង្កេតជាបន្ទាន់ទៅលើ I-net system នោះដើម្បីកំណត់នូវទំហំនៃការវាយប្រហារ ។

បើតាមលោក David Koh, Deputy Secretary for Technology នៃ MINDEF បានឲ្យដឹងថា ការវាយប្រហារនេះគឺជាការប៉ុនប៉ងមានផែនការ និងគោលដៅច្បាស់លាស់ ។ ផ្អែកទៅលើការស៊ើបអង្កេតបានឲ្យដឹងថា មិនមែនជាការងារនៃហេគឃ័រធម្មតា ឬក្រុមឧក្រិដ្ឋជនអ៊ិនធឺណិតឡើយ ។

ក្រសួងនឹងធ្វើការទាក់ទងទៅកាន់ national serviceman និង employees ដែលទិន្នន័យពួកគាត់ត្រូវបានលួច។ ពួកគេនឹងត្រូវផ្តល់យោបល់ឲ្យធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់នៃប្រព័ន្ធដទៃទៀតដែលអាចប្រើប្រាស់ពាក្យសម្ងាត់ដូចគ្នានេះ ហើយនឹងផ្តល់របាយការណ៍ត្រលប់មកវិញបើសិនជាឃើញសកម្មភាពមិនសមស្របណាមួយក្នុងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ Helpdesk នឹងត្រូវបានបង្កើតឡើងដើម្បីជួយដល់បញ្ហានេះ។

ថាតើហេតុអ្វី MINDEF មិនបានធ្វើការប្រកាសភ្លាមៗអំពីការវាយប្រហារនេះ? ពីព្រោះដោយសារវាត្រូវការពេលវេលាសម្រាប់ធ្វើការគ្រប់គ្រង operational security និងធ្វើការស៊ើបអង្កេតជាមុនសិន មុនពេលដែលប្រកាសប្រាប់ដល់អ្នកសារព័ត៌មាន។

លោក Koh បន្ថែមទៀតថា វាមិនមែនជាការសំងាត់នោះឡើយដែលស្ថាប័នរដ្ឋាភិបាល មានដូចជា MINDEF គឺជាគោលដៅវាយប្រហារចំបង ហើយយើងគឺស្ថិតនៅក្រោមការវាយប្រហារជាប្រចាំ។ ដោយសារហេតុផលនេះហើយ យើងត្រូវតែច្បាស់លាស់ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពាររបស់យើង ។

វាគឺជាការវាយប្រហារលើកទីមួយសម្រាប់ក្រសួងការពារជាតិ ហើយដែលការវាយប្រហារដទៃទៀតរួមមានក្រសួងការបរទេសក្នុងឆ្នាំ២០១៤ ហើយនឹងការហេគចូល Istanan និងវេបសាយរបស់នាយករដ្ឋមន្រ្តីក្នុងឆ្នាំ២០១៣ ៕

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button