GeneralKnowledgeSecurity NewsSecurity Tips

ប្រយ័ត្នគណនីធនាគាររបស់អ្នកត្រូវបានចោរព័ត៌មានវិទ្យាលួចទៅផ្សាយពាណិជ្ជកម្មក្នុងហ្វេសប៊ុកដោយមិនដឹងខ្លួន

ISAC Cambodia (InfoSec)

ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Tang Yuling បានសរសេរប្រាប់យើងឱ្យបានដឹងថា មានការប្រើប្រាស់កាដធនាគាររបស់ខ្លួនដោយមិនមានការអនុញ្ញាត (unauthorized payment) បន្ទាប់ពីគណនីហ្វេសប៊ុករបស់ខ្លួនត្រូវបានគេហេគ ហើយអ្នកនាងក៏នឹងដឹងបណ្តឹងតវ៉ាស្តីអំពីបញ្ហានេះ ដើម្បីធ្វើការស៊ើបអង្កេតជាមួយនឹងក្រុមហ៊ុន ​Visa Card ក្នុងគោលបំណងទាមទារប្រាក់ដែលបានបាត់បង់ត្រលប់មកវិញផងដែរ។

អ្នកនាងក៏បានសរសេរបន្ថែមថា “សូមអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងហ្វេសប៊ុក (ads)។ អ្នកបាត់បង់គណនីហ្វេសប៊ុក ជាមួយនឹងបាត់បង់សាច់ប្រាក់នៅក្នុងធនាគារតំណាលគ្នាតែម្តង។

អ្នកទាំងអស់គ្នាមិនត្រូវធ្វើការភ្ជាប់ដោយផ្ទាល់ពី ​Visa/Master card ទៅកាន់គណនីធនាគារបស់អ្នកនោះឡើយ

រូបភាព ដកស្រង់ចេញពីគណនីហ្វេសប៊ុក
រូបភាព ដកស្រង់ចេញពីគណនីហ្វេសប៊ុក

គួររំលឹកផងដែរថា ពាក់ព័ន្ធទៅនឹងបញ្ហាស្រដៀងខាងលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បានចេញផ្សាយព័ត៌មានរួចមកហើយអំពី ស្ដីពីវិធានការបង្ការឧបាយកលបោកបញ្ឆោត “លួចគណនីហ្វេសប៊ុកទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ” ដែលក្រសួងបានឱ្យអ្នកប្រើប្រាស់ទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហានេះ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការបង្ការដូចខាងក្រោម៖
– សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំដោយប្រាប់ថា “ទំព័រហ្វេសប៊ុករបស់អ្នកខុសទៅនឹងគោលការណ៍ នានារបស់ក្រុមហ៊ុនហ្វេសប៊ុក” ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារការបញ្ជាក់ ដោយបំពេញព័ត៌មានដូចរៀបរាប់ខាងលើទេ

– ធ្វើការត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ

– គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit Card) និងកំណត់ទំហំសាច់ប្រាក់សម្រាប់ ការចាយវាយមិនលើសបរិមាណសមស្របមួយ

– ពិនិត្យមើលការជូនដំណឹងអំពីការធ្វើប្រតិបត្តិការចំណាយអនឡាញឱ្យបានទៀងទាត់ ប្រសិនបើមាន ការចំណាយខុសប្រក្រតីណាមួយអ្នកត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និងដំណោះស្រាយ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button