ចំនុចសំខាន់ៗនៃរបាយការណ៍ពីក្រុមហ៊ុនធំៗក្នុងពិភពលោក

ក្រុមហ៊ុនធំៗនានាលើពិភពលោក បានចេញរបាយការណ៍ក្នុងឆ្នាំ ២០១៦ ដែលរបាយការណ៍និមួយៗ បានបង្ហាញពីលក្ខណៈខុសៗគ្នានៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអិុនធឺណិត (cybercrime) និងយុទ្ធសាស្ត្រការពារ (cyber defense) ។

របាយការណ៍នៃ AT&T Cybersecurity Insights
AT&T បានបញ្ចេញនូវរបាយការណ៍ Cybersecurity Insights ដែលមានគោលបំណងជួយទៅដល់សហគ្រាសក្នុងការការពារទិន្នន័យរបស់ពួកគេ ។ បើតាមលោក Ralph de la Vega ដែលជា President និង CEO នៃ AT&T Mobile និង Business Solutions បានឲ្យដឹងថា “រាល់ក្រុមហ៊ុនិមួយៗ គឺប្រហែលជាត្រូវបានរងគ្រោះរួចទៅហើយ ឬក៏នឹងត្រូវរងគ្រោះវាពេលខាងមុខ” ។

ចំនុចដែលអ្នកត្រូវយក: មានការកើនឡើង 458% នៃចំនួនដងនៃហេគឃ័រ ដែលធ្វើការរុករកចន្លោះប្រហោង ឬចំនុចខ្សោយនៃ Internet of Things (IoT) ដែលភ្ជាប់ទៅកាន់អិុនធឺណិត ។

របាយការណ៍នៃ Cisco Annual Security
នៅពេលដែលចាប់បាននូវការវាយប្រហារណាមួយ ឧក្រិដ្ឋជនបានបង្វែរដាន រួចហើយចាប់ផ្តើមធ្វើការវាយប្រហារសារជាថ្មី នេះបើតាមរបាយការណ៍ របស់ក្រុមហ៊ុន ​Cisco 2016 Annual Security Report ។ Cyber Defenders កង្វៈនូវកិច្ចសហប្រតិបតិ្តការជាមួយគ្នាទៅវិញទៅមក ហើយនឹងសមត្ថភាពនៃការចាប់ (detect), ការការពារ (defend) និងការស្រោចស្រង់ពីការវាយប្រហារ គឺនៅមានកម្រិតនៅឡើយ។

ចំនុចដែលអ្នកត្រូវយក: មានការកើនឡើងនៃការវាយប្រហារទៅលើវេបសាយដែលបង្កើតឡើងដោយ ​WordPress ចំនួន ២២១ភាគរយ

របាយការណ៍ពី Dell Security Annual Threat
Dell SonicWALL Global Response Intelligence Defense (GRID) ទទួលបាននូវព័ត៌មានមកពីជញ្ជាំងភ្លើងរបស់ខ្លួនច្រើនជាង ១លានគ្រឿង រួមផ្សំជាមួយនឹងឧបករណ៍តភ្ជាប់ច្រើនរាប់លានគ្រឿងបន្ថែមទៀត។ Dell ពឹងផ្អែកទៅលើទិន្នន័យដើម្បីធ្វើការបោះផ្សាយនូវរបាយការណ៍ បង្ហាញពីកំណើនថ្មីៗនៃ Cybercrime ។ នៅក្នុងរបាយការណ៍ចុងក្រោយនេះ បានលើកយកនូវសកម្មភាពបញ្រ្ចាបការយល់ដឹង អំពីការកើនឡើងនៃហានិភ័យនៃការប្រើប្រាស់ស្មាតហ្វូន ។

ចំនុចដែលអ្នកត្រូវយក: ការវាយប្រហារដោយមេរោគមានការកើនឡើងសឹងទ្វេរដង គឺ 8.19 billion ដែល Android econsystem គឺជាគោលដៅចំបងធំបំផុត ។

របាយការណ៍ពី Google Android Security Annual
ក្រុមហុ៊ន ​Google បានធ្វើការការពារអ្នកប្រើប្រាស់ប្រឆាំងទៅនឹងកម្មវិធីដែលអាចមានគ្រោះថ្នាក់ (Potentially Harmful Apps), មេរោគ (malware), ការគំរាមគំហែងតាមរយៈបណ្តាញ ឬនៅលើឧបករណ៍ (network-based and on-device threats), ហើយនឹងវេបសាយដែលមិនមានសុវត្ថិភាព ដោយការត្រួតពិនិត្យទៅលើកម្មវិធី (apps) ច្រើនជាង 6 billion ក្នុងមួយថ្ងៃ ហើយនឹងការស្កេននូវឧបករករណ៍ប្រមាណជា 400 million គ្រឿងក្នុងមួយថ្ងៃ ។ ព័ត៌មានទាំងអស់នោះ អាចជួយដល់ ​Google ក្នុងការរៀបចំនូវរបាយការណ៍ និងពន្យល់អំពីវិធីសាស្ត្រដែលក្រុមហ៊ុន Google ការពារនូវ Android ecosystem របស់ខ្លួន ។

ចំនុចដែលអ្នកត្រូវយក: Google បានជូនដំនឹងទៅដល់អ្នកអភិវឌ្ឍន៍កម្មវិធីសម្រាប់ ​Google Play អំពីបញ្ហាសន្តិសុខនានា ដែលអាចជួយដល់ផ្នែក សន្តិសុខសម្រាប់កម្មវិធីរាប់រយពាន់របស់ខ្លួននៅក្នុង Play Store ។

របាយការណ៍ពី IBM X-Force Cyber Security Intelligence Index
ផ្នែក IBM Security វិញបានធ្វើការផលិតនូវរបាយការណ៍ប្រចាំឆ្នាំ X-Force Cyber Security Intelligence Index Report ដោយផ្អែកលើទិន្នន័យដែលប្រមូលបានមកពីឧបករណ៍រាប់សិបពាន់គ្រឿងដំណើរការនៅច្រើនជាង ១០០ប្រទេស ។ របាយការណ៍នេះ បានបង្ហាញអំពី ទិដ្ឋភាពទូទៅនៃបញ្ហាសន្តិសុខ ដែលឧស្សាហកម្មជួបប្រទៈខ្លាំងបំផុត ។ នៅក្នុងរបាយការណ៍ ២០១៦ បានផ្តល់នូវព័ត៌មានល្អៗ ដោយរួមមានទាំងព័ត៌មានការពិតមួយដែលថា ៦០ភាគរយនៃការវាយប្រហារទៅលើអតិថិជនរបស់ IBM គឺធ្វើឡើងដោយអ្នកខាងក្នុង ។

ចំនុចដែលអ្នកត្រូវយក: ឧស្សាហកម្មសុខាភិបាលគឺជាផ្ទាំងសីុបមួយដែលទទួលរងគ្រោះច្រើនជាងគេ (វាដាច់សេវាហិរញ្ញវត្ថុ និងរោងចក្រឧស្សាហកម្ម) ។

របាយការណ៍ព្យាករណ៍ McAfee Labs Threat Predictions Report
របាយការណ៍ព្យាករណ៍ McAfee Labs 2016 Threat Predictions report កាលពីចុងឆ្នាំ ២០១៥ គឺជាលទ្ធផលនៃការសម្ភាសទៅលើ បុគ្គលសំខាន់ចំនួនច្រើនជាង ២០រូបមកពី ​Intel/McAfee Security ។ ការព្យាករណ៍អំពីវិធីសាស្ត្រដែលឧក្រិដ្ឋជន និងការគំរាមគំហែងនានា តាមអិុនធឺណិតនឹងមានការផ្លាស់ប្តូរក្នុងរយៈពេល ប្រាំឆ្នាំខាងមុខទៀត ព្រមជាមួយនឹងយុទ្ធសាស្ត្រការពារនានាដែលត្រូវធ្វើដើម្បីឆ្លើយតបវា ។

ចំនុចដែលអ្នកត្រូវយក: ការវាយប្រហារទៅលើ automobile systems នឹងមានការកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៦ ដោយសារតែការកើនឡើងនៃការតភ្ជាប់គ្នានៃឧបករណ៍ ដោយមិនមានការគិតគូរអំពីសន្តិសុខជាមូលដ្ឋាន។

របាយការណ៍ពី Symantec Internet Security Threat Report
នៅក្នុងរបាយការណ៍ The 2016 Internet Security Threat Report ដែលចេញផ្សាយដោយ Symantec បានសរសេរគ្របដណ្តប់ទៅលើវិសាលភាពនៃការគំរាមគំហែងទាំងមូល ដោយរួមមាននូវការវាយប្រហារលើ browsers និង websites, corporate data breaches, spear phishing campaigns, ransonmware, និងផ្សេងៗទៀតជាច្រើន ។ របាយការណ៍ក៏បានសង្កត់ធ្ងន់ទៅលើ ការរីករាលដាលយ៉ាងឆាប់រហ័សនៃការបោកបញ្ជោតក្នុងទម្រង់ជា tech support scams ព្រមជាមួយនឹងយុទ្ធវិធីនានាដែលប្រើប្រាស់ដោយឧក្រិដ្ឋនផងដែរ។

ចំនុចដែលអ្នកត្រូវយក: ការវាយប្រហារលក្ខណៈ spear-phishing គោលដៅទៅលើបុគ្គលិក មានការកើនឡើង ៥៥ភាគរយពីឆ្នាំមុន

របាយការណ៍ Verizon Data Breach Investigation Report
នៅក្នុងរបាយការណ៍របស់ខ្លួន Verizon’s popular annual Data Breach Investigations Report (DBIR) ដែលបានចេញផ្សាយក្នុងពេលថ្មីៗនេះ គឺឈរនៅលើមូលដ្ឋាននៃការវិភាគទៅលើឧប្បទេវហេតុច្រើនជាង ១០០,០០០ ដង និងការលួចព័ត៌មានចំនួន ២,២៦០ ក្នុង ៨២ ប្រទេស ។ របាយការណ៍បានពន្យល់ថា ឧក្រិដ្ឋជនកំពុងតែវាយប្រហារទៅមនុស្ស (human) ហើយនឹងវាយឲ្យចំទីតាំងដែលខ្សោយ ជាងគេនៅក្នុងសហគ្រាសរបស់អ្នក ។

ចំនុចដែលអ្នកត្រូវយក: ៨៩ភាគរយនៃការវាយប្រហារទាំងអស់ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ឬកិច្ចការចារកម្ម ។

ការស្រាវជ្រាវរបស់ ​Juniper បានធ្វើការប៉ាន់ស្មានថា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអិុនធឺណិតនឹងធ្វើឲ្យបាត់បង់ថវិការប្រមាណជា $2 trillion ក្នុងឆ្នាំ 2019 ។ ដោយសារតែការវាយប្រហារ និងការបោកបញ្ជោតនៅតែបន្តកើតឡើងនោះ ចំណោទធំចំបងបំផុតនោះគឺកង្វៈធនធានមនុស្ស ៕

ប្រភព: Forbes / ប្រែសម្រួលដោយ: SecuDemy.com

Exit mobile version