ISAC Cambodia (InfoSec)
GeneralSecurity News

ហេគឃ័ររុស្សីវាយលុកទៅលើ ​Chrome និង Firefox ដើម្បីចាប់យក ​TLS Traffic

ក្រុមហេគឃ័រគឺមិនប៉ះពាល់ដោយផ្ទាល់ទៅលើកម្មវិធីរុករកវេបសាយ ​(web browers) ហួសពីការ វាយលុក (exploit) ទៅលើចំនុចខ្សោយរបស់កម្មវិធីទាំងនោះឡើយ ក៏ប៉ុន្តែមានក្រុមហេគឃ័រមួយក្រុមកំពុងបោះជំហានទៅមុខមួយជំហានទៀត។

ក្រុមហ៊ុន Kaspersky បានចេញផ្សាយព័ត៌មានលំអិតអំពីការប៉ុនប៉ងដោយក្រុមហេគឃ័រជនជាតិរុស្ស៊ី មានឈ្មោះថា Turla ក្នុងការចាប់យកព័ត៌មានកូដនីយកម្ម (TLS-encrypted) ដោយធ្វើការកែប្រែទៅលើ Chrome និង Firefox ។ ក្រុមទីមួយនឹងធ្វើការវាយប្រហារទៅក្នុងប្រព័ន្ធដោយប្រើប្រាស់មេរោគដែលអាចភ្ជាប់ចូលពីចម្ងាយ (remote access torjan) ហើយប្រើវាដើម្បីកែប្រែទៅលើកម្មវិធី browers (chrome, firefox) ដោយចាប់ផ្តើមពីការតំឡើងវិញ្ញាបនប័ត្រផ្ទាល់ខ្លួន (own certificates) (ដើម្បីស្ទាក់ចាប់ចរាចរ TLS ពីម៉ាស៊ីន) ជាមួយនឹងការដាក់បន្ថែមនូវ fingerprint ទៅគ្រប់សកម្មភាព TLS និងតាមដានចរាចរណ៍ដែលបានកូដនីយកម្មនោះ។

មេរោគ Reductor RAT ដែលត្រូវបានរកឃើញនៅក្នុងឧបករណ៍អ្នកប្រើប្រាស់ អាចអនុញ្ញាតឱ្យហេគឃ័រធ្វើការគ្រប់គ្រងទាំងស្រុងទៅលើឧបករណ៍ជនរងគ្រោះទៅហើយ ដោយរួមមានទាំងលទ្ធភាពក្នុងការឃ្លាំមើលទៅលើចរាចរណ៍បណ្តាញដោយផ្ទាល់ (network traffic in real-time) ផងដែរ។ ក៏ប៉ុន្តែនៅតែមានចម្ងល់ថាតើហេតុអ្វីបានជាក្រុមហេគឃ័រចាំបាច់ធ្វើបែបនេះ ហើយវាមើលទៅក៏មិនមែនសម្រាប់បំបែកចរាចរណ៍ដែលបានកូដនីយកម្មនោះដែរ។

ទោះយ៉ាងណាក៏ដោយការពន្យល់ដែលអាចទៅរួចមួយគឺថាពួក Hacker បានប្រើ TLS fingerprint ជាយន្តការឃ្លាំមើលបន្ទាប់បន្សំក្នុងករណីដែលជនរងគ្រោះបានរកឃើញនិងលុបចោលនូវផែ្នកទ័រ Reductor ប៉ុន្តែមិនបានតំឡើងកម្មវិធីរុករករបស់ពួកគេឡើងវិញទេ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button