GeneralKnowledgeSecurity NewsSecurity Tips

វិធីសាស្ត្រចំនួន៦ ដើម្បីសុវត្ថិភាពកូនៗលើបណ្តាញអុីនធឺណេត!

យោងតាមការផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារភាពសម្បូរបែបនៃបច្ចេកវិទ្យា និងសេវាអុីនធឺណេត បានជម្រុញការប្រើប្រាស់ពាសពេញប្រទេស មិនថាទីប្រជុំជន ឬជនបទ។ លើសពីនេះយើងក៏សង្កេតឃើញថា កុមារតូចៗ និងយុវវ័យ កំពុងតែប្រើប្រាស់ប្រាស់ឧបករណ៍បច្ចេកវិទ្យា (ទូរស័ព្ទ កុំព្យូទ័រ ថេប្លេត។ល។) និងសេវាអុីនធឺណេត យ៉ាងទូលំទូលាយផងដែរ។

ដើម្បីជាទស្សនាទានជូនដល់ពុកម៉ែបងប្អូន ក្នុងការបង្កើនសុវត្ថិភាពជូនកូនៗ ជាទីស្រឡាញ់ ពីហានិភ័យនានាលើបណ្តាញអ៊ីនធឺណេត ក្រុមការងារសូមលើកយកវិធីសាស្ត្រចំនួន៦ ដើម្បីគាំពារកូនៗ ដូចមានរៀបរាប់​ជូនខាងក្រោម៖

១- បញ្ជ្រាបចំណេះដឹងស្តីពីហានិភ័យបច្ចេកវិទ្យានានាដល់កូនៗ តាមរយៈការណែនាំ ឬដំឡើងកម្មវិធីហ្គេមល្បងប្រាជ្ញា ឬកម្មវិធីផ្តល់ចំណេះដឹង លើកជាឧទាហរណ៍អំពីមេរោគកុំព្យូទ័រ ការយាយីលើបណ្តាញអ៊ីធឺណេត និងសុជីវធម៌ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអុីនធឺណេត ឬបណ្តាញសង្គមជាដើម។

២- គាំពារព័ត៌មានអត្តសញ្ញាណកូនៗ (ឧទាហរណ៍៖ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានស្នាក់នៅ ទីតាំង ឬលេខទូរស័ព្ទ។ល។) ពីការចែករំលែក ឬបង្ហោះលើបណ្តាញអុីនធឺណេត ពិសេសក្នុងបណ្តាញទំនាក់ទំនងសង្គមជាដើម។

៣- ដំឡើងកម្មវិធីកម្ចាត់មេរោគ កម្មវិធីសុវត្ថិភាព និងធ្វើបច្ចុប្បន្នភាពឧបករណ៍បច្ចេកវិទ្យា ដែលកូនៗកំពុងប្រើប្រាស់ ដើម្បីការពារពីការចម្លងមេរោគ ឬជ្រៀតចូលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា។

៤- ណែនាំកូនៗ ឲ្យប្រើប្រាស់លេខសម្ងាត់ពិបាកទាយ ដើម្បីការពារគណនីកម្មវិធីអុីនធឺណេតរបស់ពួកគេ។

៥- ធ្វើការត្រួតពិនិត្យសកម្មភាពលើបណ្តាញអុីនធឺណេតរបស់កូនៗ ជាប្រចាំ (ឧទាហរណ៍៖ សកម្មភាពលើបណ្តាញទំនាក់ទំនងសង្គម សកម្មភាពក្នុងកុំព្យូទ័រ ឬទូរស័ព្ទ ជាដើម)។

៦- ធ្វើការលើកទឹកចិត្ត និងផ្តល់ការប្រឹក្សាដល់កូនៗ នៅពេលដែលពួកគាត់ជួបបញ្ហាផ្សេងៗ លើបណ្តាញអុីនធឺណេត។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button