ISAC Cambodia (InfoSec)
GeneralSecurity News

These Are The FBI’s Most Wanted Hackers — Total $4.2 Million Reward

The US State Department និង the Federal Bureau of Investigation នឹងបង់ប្រាក់ចំនួនសរុប ៤.២លានដុល្លា សម្រាប់ព័ត៌មានទាំងឡាយណាដែលអាចឈានទៅដល់ការចាប់ឃាត់ខ្លួន ឧក្រិដ្ឋជនតាមប្រព័ន្ធអិុនធឺណិតចំនួន ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់រាប់រយលានដុល្លាអាមេរិក។

អ្នកទាំងប្រាំនាក់នោះរួមមាន Evgeniy Bogachev,30; Nicolae Popescu, 34; Alexsey Belan, 28; Peteris Sahurovs, 26; និង Shailesh Kumar Jain, 45; ដែលស្ថិតនៅក្នុងបញ្ជីចង់ចាប់ខ្លួនបំផុតទាំងប្រាំរបស់ FBI អាមេរិក។

1. Evgeniy Mikhailovich Bogachev | ផ្តល់រង្វាន់ចំនួន – $3 MILLION

Evgeniy Mikhailovich Bogachev, ដែលត្រូវបានគេស្គាល់ថា “lucky12345,” “Slavik,” និង “Pollingsoon,” គឺជាអ្នកនៅពីក្រោយមេរោគ botnet ឈ្មោះ GameOver Zeus ដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន វាយប្រហារទៅលើកុំព្យូទ័រប្រមាណជាង ១លានគ្រឿង ហើយធ្វើឲ្យ មានការបាត់បង់ទឹកប្រាក់ចំនួន ជិត ១០០លានដុល្លាចាប់ពីឆ្នាំ ២០០៩ មក។

ក្រៅពី GameOver Zeus botnet, Bogachev ក៏ត្រូវបានចោទផងដែរពីការបង្កើតនូវ CryptoLocker Ransomware ដែលត្រូវបានអភិវឌ្ឍឡើងដើម្បី ជម្រិតទារប្រាក់ពីជនរងគ្រោះ ដោយការចាក់សោរ (encrypt) រាល់ឯកសារសំខាន់ៗទាំងអស់នៅក្នុងកំុព្យូទ័រជនរងគ្រោះ រហូតទាល់តែជនរងគ្រោះបង់ប្រាក់លោះ។

2. Nicolae Popescu | Reward – $1 Million

Nicolae Popescu ដែលត្រូវបានគេស្គាល់ជា Niculae Popescu, Nae Popescu, Nicolae Petrache, “Nae”, និង “Stoichitoiu”, គឺជាអ្នកដែលចង់ចាប់ខ្លួនបំផុតទី២ នៅក្នុងបញ្ជីរបស់ FBI ។ ជនជាតិរ៉ូម៉ានីអាយុ ៣៤ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទបញ្ជោតជនរងគ្រោះអាមេរិក ជាមួយនឹង ការដេញថ្លៃក្លែងក្លាយ បង្ហោះនៅក្នុងវិបសាយមួយចំនួន រួមមានដូចជា eBay, Cars.com, និង AutoTrader.com ដោយធ្វើការលក់ឡាន តែការពិតគឺ មិនមាននោះទេ។ Popescu និងឧក្រិដ្ឋជនពាក់ព័ន្ធផ្សេងទៀតជាមួយនឹងបញ្ហានេះ ទទួលបានទឹកប្រាក់ប្រមាណច្រើនជាង ៣លានដុល្លាពីការដេញថ្លៃ ប៉ៈពាល់ដល់ជនរងគ្រោះប្រមាណជា ៨០០នាក់ ដែលបង់ប្រាក់សម្រាប់ cars, Rolex watches, yachts, private airplanes, និងទំនិញប្រណិតៗផ្សេងទៀត។

3. Alexsey Belan | Reward – $100,000

Alexsey Belan ជាជនជាតិរុស្សី ត្រូវបានស្វែងរកចាប់ខ្លួន សម្រាប់ការលួចយកនូវទិន្នន័យអតិថិជនពីវិបសាយ e-commerce នៅរដ្ឋ Nevada និង California អំឡុងឆ្នាំ 2012 និង 2013. បន្ទាប់ពីលួច និងទាញចេញនូវដាតាបេសអ្នកប្រើប្រាស់ទៅកាន់ម៉ាស៊ីនមេរបស់ខ្លួនរួចហើយ ​Belan ត្រូវបានចោទពីបទ ធ្វើការចរចារលក់នូវដាតាបេសនោះ។

4. Peteris Sahurovs | Reward – $50,000

Peteris Sahurovs ត្រូវបានចោទពីបទអភិវឌ្ឍ និងលក់មេរោគកុំព្យូទ័រតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវិបសាយព័ត៌មាន ចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា ២០១០។ ស្ថិតនៅក្នុងយន្តការនេះ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយត្រូវបានបង្ហាញនៅលើវិបភេជ ដែលបង្ខំអ្នកប្រើប្រាស់ឲ្យទិញនូវកម្មវិធីកំចាត់មេរោគ ក្លែងក្លាយ។ បើសិនជាអ្នកប្រើប្រាស់បដិសធន៍មិនទិញ កុំព្យូទ័រ desktop របស់ជនរងគ្រោះ នឹងបង្ហាញនូវផ្ទាំងព្រមានផ្សេងៗអំពីបញ្ហាសន្តិសុខ។ Sahurovs គឺមានដើមកំណើតនៅ Latvia ហើយរកប្រាក់បានច្រើនជាង ២លានដុល្លា នៅក្នុងសកម្មភាពរបស់គាត់ ។

5. Shailesh Kumar Jain | Reward – $50,000

Shailesh Kumar Jain គឺជាជនជាតិអាមេរិកតែម្នាក់គត់ ដែលស្ថិតនៅក្នុងបញ្ជីចាប់ខ្លួនបំផុតរបស់ FBI ។ គាត់រកលុយបានប្រមាណ ១០០លានដុល្លា នៅក្នុងចន្លោះខែធ្នូ ២០០៦ រហូតដល់ខែតុលា ឆ្នាំ២០០៨។ គាត់ធ្លាប់បានប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងអីុមែ៉លបោកប្រាស់ ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ថា កុំព្យូទ័របស់ពួកគេមានមេរោគ និងបន្ទាប់មកលក់នូវកម្មវិធីកំចាត់មេរោគក្លែងក្លាយ ។

ប្រភព៖ www.washingtonpost.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button