ISAC Cambodia (InfoSec)
GeneralSecurity News

អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីកុំឱ្យមានបញ្ហាជាមួយការសាកថ្ម

កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយនឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE មួយចំនួនតូចកំពុងតែជួបប្រទះ។

បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple បាន បញ្ជាក់ថា អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ watchOS 7.2 ឬ 7.3 ខ្លះមិនអាចសាកថ្មបានបន្ទាប់ពីនាឡិកាបានប្រើមុខងារ Power Reserve ដើម្បីជួយសន្សំសំចៃថ្មនោះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកជួបប្រទះបញ្ហានេះ លោកអ្នកអាចសាកល្បងសាកនាឡិកាឱ្យបានយ៉ាងតិចបំផុត ៣០នាទី ហើយប្រសិនបើវានៅតែមានបញ្ហានោះ លោកអ្នកអាចទាក់ទងទៅក្រុមហ៊ុនដើម្បីធ្វើការវាយតម្លៃ ថាតើនាឡិការបស់លោកអ្នកអាចត្រូវបានជួសជុលដោយឥតគិតថ្លៃឬអត់។

ដូច្នេះដើម្បីចៀសវាងពីបញ្ហាសាកថ្មនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការឱ្យបានឆាប់រហ័ស ហើយប្រសិនបើលោកអ្នកជួបបញ្ហានេះ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកន្លែងទទួលជួសជុលផ្លូវការរបស់ក្រុមហ៊ុន Apple ដើម្បីទទួលបានព័ត៌មានបន្ថែម៕

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button