Thai Prime Minister’s Website has been defaced!

វិបសាយផ្លូវការនៃការិយាល័យនាយករដ្ឋមន្រ្តីថៃត្រូវបានបិទជាប្រញាប់ បន្ទាប់ពី hacker បានធ្វើការវាយប្រហារទៅលើវិបសាយនោះ (defaced) ដោយដាក់ពាក្យពេចន៍បន្ថែមនៅជិត រូបភាពសើចរបស់នាយករដ្ឋមន្រ្តី Yingluck Shinawatra។

ពាក្យពេចន៍ដែលបង្ហាញនោះមានដូចតទៅ “I’m a slutty moron. I know that I am the worst Prime Minister ever in Thailand history!!!.” ហើយត្រូវបានចុះហត្ថលេខាដោយ Unlimited Hack Team ។ វិបសាយនោះត្រូវបាន hacked នៅចន្លោះពេលថ្ងៃត្រង់ថ្ងៃពុធ។ អ្នកបច្ចេកទេសកំពុងតែមមាញឹកក្នុងការដោះស្រាយបញ្ហា ហើយការស៊ើបអង្កេតត្រូវបានចាប់ ផ្តើម ហើយអាជ្ញាធរហាក់មានទំនុកចិត្តថានឹងកំណត់បាននូវអត្តសញ្ញាណ។

Thai Prime Minister’s Website

Unlimited Hacker Team ចេញមុខមួយរយៈពេលមកហើយ ហើយបើតាមវិដេអូដែលបាន បង្ហោះនៅក្នុង YouTube បានឲ្យដឹងថា ក្រុមនេះមានគ្នាពីរអ្នកជាប្រុស ដែលបានវាយប្រហារ ទៅលើវិបសាយមួយចំនួន។

អគ្គលេខាធិការនៃនាយករដ្ឋមន្រ្តីបាននិយាយថា វាអាចប្រហែលជាធ្វើឡើងដោយយុវជនមួយ ចំនួន ឬក៏ក្នុងគោលដៅនយោបាយ។ បើសិនជាយើងរកឃើញពួកគេ ពួកគាត់នឹងត្រូវចោទ ប្រកាន់ក្រោមច្បាប់ ⁣Computer Crime Act។

Exit mobile version