បដិវត្តន៍បច្ចេកវិទ្យាបានបង្កឱ្យមានផលវិបាកស្មុគស្មាញសំខាន់ៗមួយចំនួនទៅលើទំនាក់ទំនង អន្តរជាតិ និងវិស័យការទូត។ ដំណាក់កាលដំបូងនៃដំណើរបដិវត្តន៍នេះ តម្រូវឱ្យរដ្ឋនានាបង្កើន ការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយ បដិវត្តន៍នេះ។ នេះហៅថា “Techno-nationalism»។ ប៉ុន្តែ ប្រទេសមហាអំណាចដូចជាសហ រដ្ឋអាមេរិក និងចិនក៏បានព្យាយាមបញ្ចុះបញ្ចូលប្រទេសដទៃឱ្យទទួលយកបច្ចេកវិទ្យាថ្មីរបស់ ខ្លួន ដែលគោលនយោបាយនេះហៅថា “Techno-imperialism”។ Techno-imperialism បង្កជាបញ្ហាធ្ងន់ធ្ងរសម្រាប់រដ្ឋតូចៗ និងមធ្យមដែលកំពុងរងសម្ពាធឱ្យទទួលយកបច្ចេកវិទ្យា របស់ចិន ឬអាមេរិក ដែលជាការប្រណាំងប្រជែងរវាងមហាអំណាចទាំងពីរ។
ជាជម្រើស រដ្ឋតូចៗអាចប្រកាន់យកគោលនយោបាយ “Techno-Sovereignty” ដែលជា គោលនយោបាយគ្រប់គ្រងការអភិវឌ្ឍបច្ចេកវិទ្យារបស់ជាតិ ស្របពេលជាមួយនឹងការសហការ ជាមួយប្រទេសដទៃទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមក។ នៅប្រទេសកម្ពុជា _ គោល នយោបាយ «Techno-Sovereignty” ត្រូវប្រឈមនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទន់ ខ្សោយ ក៏ដូចជាបញ្ហាកង្វះហិរញ្ញវត្ថុក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ កង្វះធនធានមនុស្ស ក៏ ជាកត្តាប្រឈមមួយផ្សេងទៀតផងដែរ ។
ទន្ទឹមនឹងបញ្ហាប្រឈម កម្ពុជាក៏មានកាលានុវត្តភាពផងដែរ ដូចជាការកសាងស្ថាប័នដោយផ្កា តទៅលើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការលេចចេញនូវភាពជាអ្នកដឹកនាំថ្មីក្នុងវិស័យសាធារ ណៈ និងឯកជន _ ដែលនឹងត្រួសត្រាយផ្លូវក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កដោយ បដិវត្តន៍បច្ចេកវិទ្យាថ្មី។
ជម្រើសគោលនយោបាយសម្រាប់ប្រទេសកម្ពុជា៖
- ការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក ប៉ុន្តែដោយគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពជាតិ និងការអនុវត្ត ផែនការគ្រប់គ្រងព័ត៌មាន និងបច្ចេកវិទ្យាអន្តរជាតិ។
- ការអភិវឌ្ឍមូលដ្ឋានបច្ចេកវិទ្យាទៅវិស័យអាទិភាព ដោយសហការជាមួយភាគីពាក់ព័ន្ធអន្តរជាតិនានា។
- ការពង្រឹងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យពាក់ព័ន្ធ។ ឧទាហរណ៍៖ អ្នកជំនាញវ័យ ក្មេងនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ជាដើម។
- ការបង្កើតស្ថាប័នស្រាវជ្រាវ បណ្តុះបណ្តាល និងអប់រំ ដែលអាចដើរតួនាទីជាមជ្ឈមណ្ឌល “Centres of Excellence” ថ្នាក់ជាតិ និងតំបន់។
- ការបន្តអភិវឌ្ឍកម្មវិធីដែលមានស្រាប់ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាជឿន លឿនសម្រាប់កសាងសន្តិភាពទាំងក្នុងតំបន់ និងអន្តរជាតិ។