security

  • General

    អ្នកដែលឆ្ងល់ទេថា តើធ្វើម៉េចទើបដឹងថាអ៊ីមែល ឬពាក្យសម្ងាត់របស់អ្នកត្រូវបានគេលួចយកទៅប្រើ ឬត្រូវបានបែកធ្លាយទៅកាន់ក្រុមចោរនៅលើអ៊ីនធឺណិត?

    អ្នកដែលឆ្ងល់ទេថា តើធ្វើម៉េចទើបដឹងថាអ៊ីមែល ឬពាក្យសម្ងាត់របស់អ្នកត្រូវបានគេលួចយកទៅប្រើ ឬត្រូវបានបែកធ្លាយទៅកាន់ក្រុមចោរនៅលើអ៊ីនធឺណិត? Firefox Monitor អាចជួយអ្នកបាន ដោយអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ https://monitor.firefox.com/ រួចវាយបញ្ចូលអ៊ីមែលរបស់អ្នក ហើយចុចលើពាក្យ Check for Breaches។ ប្រសិនបើមានលទ្ធផលបង្ហាញថា មានគេហទំព័រមួយចំនួនត្រូវបានវាយប្រហារ និងលួចយកបានពាក្យសម្ងាត់របស់អ្នកជាដើមនោះ នោះអ្នកត្រូវពិចារណាប្តូរពាក្យសម្ងាត់ដែលអ្នកបានប្រើជាមួយគេហទំព័រនោះចេញឱ្យបានលឿនតាមដែលអាចធ្វើបាន។ អ្នកក៏អាចប្រើគេហទំព័រនេះ ដើម្បីតាមដាន…

    Read More »
  • General

    (សូមប្រុងប្រយ័ត្ន)៖ សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!

    យោងតាមគេហទំព័រហ៊្វេសបុ៊ករបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ៖ កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មានស្តីពីករណីចែករំលែកសារកម្មវិធី Telegram ដោយធ្វើការបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំក្នុងគោលបំណងចម្លងមេរោគកុំព្យូទ័រ។ បន្ទាប់ពីការវិភាគបឋមលើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាឯកសារ ក្នុងសារដែលបានចែករំលែកនោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណងដូចខាងក្រោម៖ – អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ…

    Read More »
  • General

    តោះស្វែងយល់អំពីការបោកបញ្ឆោតតាមរយៈ Phishing, Vishing និង Smishing

    យោងតាមគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department កាលពីចុងខែកន្លងទៅ នាយកដ្ឋានបានផ្សព្វផ្សាយជូនលោកអ្នករួចមកហើយទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Vishing ដែលជនអនាមិកបានទូរសព្ទទៅបុគ្គលិករបស់ក្រុមហ៊ុន GoDaddy ដោយក្លែងបន្លំថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនេះធ្វើឱ្យគេអាចចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនបាន។ ចំណែកឯពាក្យ Phishing គឺគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអុីមែល…

    Read More »
  • General

    ភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom

    ភ្នាក់ងារពាណិជ្ជកម្ម (Better Business Bureau BBB) នៅសហរដ្ឋអាមេរិកបានធ្វើការព្រមានកាលពីសប្តាហ៍កន្លងទៅដល់អ្នកប្រើប្រាស់កម្មវិធី Zoom ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសារដែលជនអនាមិកបានផ្ញើតាមរយៈអុីមែល និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដែលក្លែងបន្លំធ្វើជាសារមកពីក្រុមហ៊ុន Zoom ដើម្បីលួចចូលក្នុងគណនីរបស់អ្នកប្រើប្រាស់។ នៅក្នុងការវាយប្រហារនេះជនអនាមិកបានផ្ញើសារទៅឱ្យអ្នកប្រើប្រាស់ ដោយមានប្រើនិមិត្តសញ្ញាផ្លូវការរបស់ក្រុមហ៊ុន Zoom ថែមទាំងមានភ្ជាប់ជាមួយនូវឃ្លាព្រមានមួយចំនួនដូចជា “គណនី Zoom របស់លោកអ្នកត្រូវបានផ្អាកដំណើរការ ចុចទីនេះដើម្បីចាប់ផ្ដើមដំណើរការឡើងវិញ” ឬ…

    Read More »
  • Knowledge

    ពាក្យសម្ងាត់ដែលខ្លាំង

    ការរួមបញ្ចូលគ្នានូវតួអក្សរជាច្រើនប្រភេទគឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុតដើម្បីធ្វើឱ្យពាក្យសម្ងាត់របស់អ្នកកាន់តែមានភាពរឹងម៉ាំឡើង ។ ការប្រើប្រាស់ពាក្យសាមញ្ញ ជាពាក្យសម្ងាត់ អាចត្រូវបានបំបែកបានយ៉ាងងាយ។ បញ្ចូលអក្សរតូចនិងអក្សរធំលាយបញ្ចូលគ្នាលេខនិងនិមិត្តសញ្ញា (គិត @,%, និង #) ហើយអក្សរយសម្ងាត់របស់អ្នកអាចមានសុវត្ថិភាពរាប់ទសវត្សរ៍ តែកុំរក្សាអក្សរសម្ងាត់យូរពេក ៣-៦ខែគួរដូរម្ដងហើយ។ នៅពេលនិយាយអំពីអក្សរសម្ងាត់រឿងហនិភ័យមួយប្រាកដណាស់។ ការបន្ថែមតួអក្សរតែមួយទៅអក្សរសម្ងាត់បង្កើនសុវត្ថិភាពបន្ថែមទៀត។ ខ្ញុំដាក់អក្សរសម្ងាត់មធ្យមប្រហែល ៨តួរអក្សរ ១២តួរអក្សរ ដូចនេះគេចំណាយពេលយ៉ាងតិចបំផុត ៤ខែ…

    Read More »
  • General

    កម្មវិធី Unofficial នៅលើទូរស័ព្ទមានគ្រោះថ្នាក់អត់?

    សព្វថ្ងៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ (Smart Phone) តែកើនឡើង តែការប្រើប្រាស់និងការយល់ដឹងអំពីសុវត្ថិភាពរបស់ប្រជាជនកម្ពុជាហាក់នៅមានកំរិត។ ដោយសព្វថ្ងៃការការវិវត្តខាងបច្ចេកវិទ្យាក៏រីកចម្រើនខ្លាំងណាស់ដែរហើយក្នុងនោះមានទាំងគុណវិបត្តិនិងគុណសម្បត្តិ។ ខ្ញុំនឹងធ្វើការចែករំលែកបទពិសោធន៏តិចតួចទាក់ទងនឹងផលវិបាកការប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទឆ្លាតវៃ ប្រសិនបើអ្នកធ្វើការតម្លើង (Install) កម្មវិធីទាំងឡាយណាដែលមិនមាននៅលើ (Play Store) មានន័យថាអ្នកធ្វើការទាញយកកម្មវិធីទាំងនោះពី Website មិនដឹងប្រភពច្បាស់លាស់នឹងមិនទុកចិត្ត។ សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore…

    Read More »
  • General

    មុខងារថ្មីរបស់កម្មវិធី Signal (Signal PINs)

    កាល​​ពី​ថ្ងៃទី១៩ ខែ​ឧសភា Signal​ បាន​ប្រកាស​ពី​មុខ​ងារ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Signal PIN។ Signal PIN តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​លេខ​កូដ​សម្ងាត់​៤ខ្ទង់​ ឬ​វែង​ជាង​នេះ ដែល​លេខ​កូដ​នេះ នឹង​ធ្វើ​ការ​ចាក់​សោរ (Encrypt) ព័ត៌​មាន​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ Profile (លេខ​ទូរស័ព្ទ ឈ្មោះ និង​រូប​តាំង) ការ​កំណត់​ផ្សេងៗ (Settings)…

    Read More »
  • General
    Telegram Security

    របៀប បិទ Sessions ដែលអ្នកប្រើប្រាស់កម្មវិធី Telegram បានចុចសារដែលមានបង្កប់មេរោគ

    (វីដេអូ ) ៖ របៀប បិទ Sessions ដែលអ្នកប្រើប្រាស់កម្មវិធី Telegram បានចុចសារដែលមានបង្កប់មេរោគ សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore ។ ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង…

    Read More »
  • General

    ក្រុមអ្នកវាយប្រហារបានប្រើវិធីសាស្ត្របន្លំធ្វើជាកម្មវិធី Microsoft Teams ដើម្បីវាយប្រហារបញ្ចូលមេរោគ

    ក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ បានកំពុងតែប្រើកម្មវិធីមេរោគ ដែលគេឱ្យឈ្មោះថា Cobalt Strike ដែលបន្លំធ្វើជាកម្មវិធី Microsoft Teams ដើម្បីជ្រៀតចូលទៅក្នុងកំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយស្នើឱ្យពួកគេធ្វើបច្ចុប្បន្នភាពកម្មវិធី។ កាលពីដំបូងការវាយប្រហារនេះត្រូវបានផ្ដោតទៅលើអង្គការឬក្រុមហ៊ុនធំៗតែប៉ុណ្ណោះ ប៉ុន្តែមួយរយៈពេលថ្មីៗនេះ ពួកគេបានចាប់ផ្ដើមធ្វើការវាយប្រហារទៅលើគ្រឹះស្ថានសិក្សាមួយចំនួនផងដែរ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ បើតាមការរកឃើញរបស់អ្នកស្រាវជ្រាវបានឱ្យដឹងថា ក្រុមអ្នកវាយប្រហារមិនត្រឹមតែប្រើគេហទំព័រដើម្បីចែកចាយមេរោគនោះទេ ពួកគេថែមទាំងចំណាយថវិកាធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយកម្មវិធីស្វែងរកព័ត៌មាន (Search engines) ដើម្បីឱ្យតំណភ្ជាប់របស់ពួកគេបង្ហាញនៅពេលដែលអ្នកប្រើប្រាស់ស្វែងរកកម្មវិធី Microsoft…

    Read More »
  • General

    បញ្ហាឯកជនភាពដែលអ្នកត្រូវគិតមុននឹងអ្នកប្រើកម្មវិធី Zoom

    តើប្រើប្រាស់ zoom អាចប៉ះពាល់ដល់ឯកជនភាពអ្នកដែរឬទេ? ការ​រីក​សាយ​ភាយ​នៃ​វីរុស​ COVID-19​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​និង​អង្គភាព​ជា​ច្រើន​សម្រេច​ចិត្ត​ឲ្យ​បុគ្គលិក​របស់​ពួក​គេ​ធ្វើ​ការ​នៅ​ផ្ទះ​ក្នុង​គោល​បំណង​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​នូវ​ជំងឺ​នេះ​ និង​ធានា​ឲ្យ​បាន​នូវ​ការ​បន្ត​ដំណើរ​ការ​ការងារ​របស់​អង្គភាព​របស់​ពួក​គេ​។​ កម្មវិធី​ Zoom​ បាន​ក្លាយ​ជា​កម្ម​វិធី​មួយ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ទាក់​ទង​គ្នា​ពី​បុគ្គលិក​មួយ​ទៅ​បុគ្គលិក​មួយ​ទៀត​បើ​ទោះ​បី​ពួក​គេ​នៅ​កន្លែង​ផ្សេង​គ្នា​ក៏​ដោយ​។ ប៉ុន្តែ​មុន​នឹង​ប្រើ​ប្រាស់​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង​អំពី​គោល​នយោបាយ​មួយ​ចំនួន​របស់​កម្ម​វិធី​នេះ​។​ ភាព​ងាយ​រងគ្រោះ​របស់​កម្មវិធី​ Zoom​ គឺ​ការ​ចែក​រំលែក​ទិន្នន័យ​របស់​អ្នក​ទៅ​កាន់​បុគ្គល​ទី​៣​និង​ភាព​ងាយ​រង​គ្រោះ​ទៅ​លើ​ផ្នែក​សុវត្ថិភាព​មួយ​ចំនួន​។ ការ​ប្រមូល​និង​ចែក​ចាយ​ទិន្ន​ន័យ​របស់​អ្នក​ កម្ម​វិធី​ Zoom​ តែង​តែ​តាម​ដាន​អ្នក​ជា​និច្ច​រាល់​ពេល​អ្នក​ប្រើ​ប្រាស់​វា​។ តាម​រយះ​គោល​នយោបាយ​ឯក​ជន​ភាព​របស់​ Zoom​…

    Read More »
  • General

    កម្មវិធីមេរោគ Emotet បានបន្ថែមយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកតាមរយៈអុីមែល

    កម្មវិធីមេរោគ Emotet បន្ថែមយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកEmotet គឺជាកម្មវិធីមេរោគដែលធ្វើការវាយលុកតាមរយៈអុីមែល។ ជាទូទៅជនរងគ្រោះទទួលបានអុីមែលដែលមានភ្ជាប់មកជាមួយនឹងឯកសារជាប្រភេទ Word មានផ្ទុកមេរោគ ហើយនៅពេលឯកសារនេះត្រូវបានបើកវានឹងទាមទារឱ្យអ្នកប្រើប្រាស់ បើកមុខងារ Macros ដែលជាមុខងារមួយនៅក្នុងកម្មវិធី Word ប៉ុន្តែនៅពេលអ្នកប្រើប្រាស់បើកមុខងារនេះ វានឹងបញ្ចូលកម្មវិធីមេរោគ Emotet ទៅក្នុងកុំព្យូទ័រ។កាលពីមុនជនអនាមិកបានផ្ញើអុីមែលទៅឱ្យអ្នកប្រើប្រាស់ ដោយបន្លំធ្វើជាអុីមែលដែលទាក់ទងទៅនឹងវិក័យប័ត្រ បញ្ជាទិញទំនិញ ឯកសារផ្ញើទំនិញ ឬព័ត៌មានដែលទាក់ទងទៅនឹងជំងឺកូវីដ-១៩…

    Read More »
  • General

    មុខ​ងារ​ថ្មី Off-Facebook Activity អាចឱ្យអ្នកគ្រប់គ្រងឯកជនភាពបានច្រើនជាងមុន

    Off-Facebook Activity គឺជា​មុខ​ងារ​ថ្មី​របស់​ហ្វេស​ប៊ុក ដែល​ ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​លទ្ធភាព​ច្រើន​ជាង​មុន​ក្នុង​ការ​គ្រប់​គ្រង​ទិន្នន័យ​របស់​ពួក​គេ​នៅ​លើ​ហ្វេស​ប៊ុក។ មុខ​ងារ​នេះ​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​មើល​ឃើញ​នូវ​ចំនួន​គេហ​ទំព័រ និង​កម្ម​វិធី​នៅ​លើ​ទូរស័ព្ទ (App) ដែល​បាន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ហ្វេស​ប៊ុក និង​អាច​ឱ្យ​អ្នក​បញ្ចប់​ទំនាក់​ទំនង​រវាង​គេហ​ទំព័រ និង App ទាំង​នោះ​ជា​មួយ​ហ្វេស​ប៊ុក​បាន។ គេហ​ទំព័រ​ ឬ App ទាំង​នោះ​ បាន​ផ្ញើ​ទិន្នន័យ​អំពី​អ្នក​មួយ​ចំនួន​ទៅ​ឱ្យ​ហ្វេស​ប៊ុក​ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​មើល​គេហ​ទំព័រ ឬ​ប្រើ…

    Read More »
  • General

    គន្លឹះ៤យ៉ាងធ្វើឱ្យទូរស័ព្ទអ្នកមានសុវត្ថិភាព

    សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore ។ ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com Subscribe to our Telegram…

    Read More »
  • Knowledge

    គន្លឹះ​សំខាន់​ៗ​ដើម្បី​រក្សា​សុវត្ថិភាព និង​ឯក​ជន​ភាព​នៅ​លើ ZOOM

    សុវត្ថិភាព និងឯកជនភាពនៅលើ ZOOM នៅ​ពេល​ប្រើ ​Zoom ​វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​ផ្នែក​មួយ​ចំនួន​ដែល​អ្នក​អាច​គ្រប់​គ្រង​នូវ​ឯក​ជនភាព ​និង​សុវត្ថិភាព​របស់​អ្នក​បាន​។ វិធាន​សាមញ្ញៗ​ដែល​គួរ​អនុវត្ត​មាន​ដូច​ជាៈ​ ១- កំណត់​ពាក្យ​សម្ងាត់​សម្រាប់​ការ​ប្រជុំ​ និង​ចែក​រំលែក​ពាក្យ​សម្យាត់​នោះ​តែ​ជាមួយ​អ្នក​ចូល​រួម​តែ​ប៉ុណ្ណោះ​។ គួរ​ប្រើ​ប្រព័ន្ធ​ទំនាក់​ទំនង​ដែល​មាន​សុវត្ថិភាព​ដូចជា​Signal ​WhatsApp ​ឬ ​Wire​ជា​ដើម ​ដើម្បី​ចែក​រំលែក​ពាក្យ​សម្ងាត់​នោះ​។ ២- កុំ​ប្រើ​ជម្រើស​ភ្ជាប់​ការ​ហៅ​ (call​ connection​ option) ​ដើម្បី​ចូល​រួម​ប្រជុំ​ព្រោះ​ជម្រើស​ហៅ​ទាំង​នោះ​មិន​ត្រូវ​បាន​អ៊ិន​គ្រីប​ទេ​។…

    Read More »
  • General

    សុវត្ថិភាពលើបណ្តាញអុីនធឺណិត

    សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore ។ ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com Subscribe to our…

    Read More »
Back to top button