ISAC Cambodia (InfoSec)
GeneralSecurity NewsUncategorized

តោះស្វែងយល់អំពីការបោកបញ្ឆោតតាមរយៈ Phishing, Vishing និង Smishing

យោងតាមគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

កាលពីចុងខែកន្លងទៅ នាយកដ្ឋានបានផ្សព្វផ្សាយជូនលោកអ្នករួចមកហើយទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Vishing ដែលជនអនាមិកបានទូរសព្ទទៅបុគ្គលិករបស់ក្រុមហ៊ុន GoDaddy ដោយក្លែងបន្លំថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនេះធ្វើឱ្យគេអាចចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនបាន។

ចំណែកឯពាក្យ Phishing គឺគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអុីមែល ប៉ុន្តែនៅពេលដែលជនខិលខូចមានគោលដៅច្បាស់លាស់ដើម្បីលួចយកទិន្នន័យពីអង្គភាព ឬក្រុមហ៊ុនណាមួយនោះគេហៅថា Spear Phishing។ ជាចុងក្រោយគឺជាការបោកបញ្ឆោតតាមរយៈ Smishing ដែលជនអនាមិក ផ្ញើសារតាមរយៈ SMS ឬប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដើម្បីធ្វើការបោកបញ្ឆោត។

ជាឧទាហរណ៍កាលពីពេលថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ដោយអះអាងថាជា នាយទាហានធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីផ្ញើសារទៅកាន់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ។

ទាក់ទងនឹងការបោកបញ្ឆោតនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានទាក់ទងអន្តរជាតិ បានចេញលិខិតបដិសេធថា មិនមានបុគ្គលរូបនេះធ្វើការនៅនាយកដ្ឋានរួចមកហើយដែរ។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ពិតប្រាកដគឺជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button