news

  • General

    នោះ! គេហទំព័រហ្គេម Neopets នៅតែបន្តបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់

    គេហទំព័រហ្គេម Neopets គឺជាហ្គេមដែលពេញនិយមមួយសម្រាប់ក្មេងៗតាំងពីឆ្នាំ១៩៩៩ ដែលអាចឱ្យពួកគេថែទាំនិងចិញ្ចឹមសត្វ និងអាចទិញរបស់របរសម្រាប់ការចិញ្ចឹមនោះដោយប្រើប្រាស់ពិន្ទុដែលពួកគេទទួលបានពីការលេងហ្គេម (Neopoints) ឬអាចទិញដោយប្រើលុយមែនទែនក៏បាន។ ប៉ុន្តែនាពេលថ្មីៗនេះអ្នកស្រាវជ្រាវ John Jackson បានរកឃើញថា ទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនរាប់បញ្ចូលទាំងអាសយដ្ឋានសម្គាល់ឧបករណ៍ (IP addresses) ត្រូវបានបែកធ្លាយ។ លោក Jackson បានចាប់ផ្ដើមធ្វើការស្រាវជ្រាវទៅលើគេហទំព័រនេះ បន្ទាប់ពីគាត់បានឃើញទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានដាក់លក់នៅក្នុងគេហទំព័រពិភាក្សាមួយចំនួន។ បន្ទាប់ពីលោកបានប្រើឧបករណ៍កោសល្យវិច្ច័យដើម្បីស្កែនគេហទំព័រនេះ…

    Read More »
  • General

    ភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom

    ភ្នាក់ងារពាណិជ្ជកម្ម (Better Business Bureau BBB) នៅសហរដ្ឋអាមេរិកបានធ្វើការព្រមានកាលពីសប្តាហ៍កន្លងទៅដល់អ្នកប្រើប្រាស់កម្មវិធី Zoom ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសារដែលជនអនាមិកបានផ្ញើតាមរយៈអុីមែល និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដែលក្លែងបន្លំធ្វើជាសារមកពីក្រុមហ៊ុន Zoom ដើម្បីលួចចូលក្នុងគណនីរបស់អ្នកប្រើប្រាស់។ នៅក្នុងការវាយប្រហារនេះជនអនាមិកបានផ្ញើសារទៅឱ្យអ្នកប្រើប្រាស់ ដោយមានប្រើនិមិត្តសញ្ញាផ្លូវការរបស់ក្រុមហ៊ុន Zoom ថែមទាំងមានភ្ជាប់ជាមួយនូវឃ្លាព្រមានមួយចំនួនដូចជា “គណនី Zoom របស់លោកអ្នកត្រូវបានផ្អាកដំណើរការ ចុចទីនេះដើម្បីចាប់ផ្ដើមដំណើរការឡើងវិញ” ឬ…

    Read More »
  • General

    ក្រុមហ៊ុន Spotify បានតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលលេខសម្ងាត់ថ្មី បន្ទាប់ពីមានការបែកធ្លាយទិន្នន័យពីជនទីបី

    ក្រុមហ៊ុន Spotify ដែលជាក្រុមហ៊ុនចែកចាយបទចម្រៀងដ៏ធំមួយនោះ បានចាប់ផ្ដើមឱ្យអ្នកប្រើប្រាស់របស់ពួកគេបង្កើតលេខសម្ងាត់ជាថ្មី បន្ទាប់ពីរកឃើញថា ព័ត៌មានរបស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានរក្សាទុកនៅក្នុងកន្លែងផ្ទុកទិន្នន័យបើកចំហមួយរបស់ជនទីបី។ កាលពីដើមសប្តាហ៍នេះក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន vpnMentor បានរកឃើញទិន្នន័យចំនួនប្រមាណ 72GB ដែលរួមមានទាំងទិន្នន័យរបស់អ្នកប្រើប្រាស់ និងឈ្មោះសម្គាល់សម្រាប់ចូលទៅក្នុងគណនីផងនោះ ត្រូវបានក្រុមជនអនាមិកកំពុងតែធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានសម្រាប់ login ចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុន Spotify។ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ពួកគេពុំបានដឹងពីប្រភពរបស់កន្លែងផ្ទុកទិន្នន័យ ប៉ុន្តែវាមិនមែនជាកន្លែងផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Spotify…

    Read More »
  • General

    Play Store គឺជាជម្រកនៃកម្មវិធីមេរោគ សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android

    បើតាមលទ្ធផលស្រាវជ្រាវពីក្រុមហ៊ុន NortonLifeLock ដែលពីមុនលោកអ្នកធ្លាប់ស្គាល់ថាជាក្រុមហ៊ុន Symantec គឺជាក្រុមហ៊ុនដ៏ល្បីផ្នែកផលិតកម្មវិធីកម្ចាត់មេរោគនោះ បានរកឃើញថា Google Play Store ដែលជាកន្លែងទាញយកកម្មវិធីជាផ្លូវការសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏ជាប្រភពនៃកម្មវិធីដែលពោរពេញទៅដោយមេរោគដ៏ធំមួយផងដែរ។ ក្នុងការស្រាវជ្រាវនេះ ក្រុមហ៊ុនបានចំណាយរយៈពេល៤ខែ គឺចាប់តាំងពីខែមិថុនាដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពួកគេបានតាមដានកម្មវិធីចំនួនប្រមាណ ៣៤លាន ដែលបានបញ្ចូលទៅក្នុងទូរសព្ទចំនួន ១២លាន។…

    Read More »
  • General

    ទិន្នន័យផ្ទាល់ខ្លួនអតិថិជនរបស់កម្មវិធី Eatigo ជាង ២,៨លានគណនី ត្រូវបានដាក់លក់ដោយខុសច្បាប់នៅលើអនឡាញ

    កាលពីថ្ងៃសៅរ៍កន្លងទៅនេះ កម្មវិធីបម្រើសេវាកម្ម កក់តុសម្រាប់ភោជនីយដ្ឋាន Eatigo ដែលមានទីតាំងនៅប្រទេសថៃ និងសិង្ហបុរីបានធ្វើការជូនដំណឹងទៅអតិថិជនខ្លួនតាមរយៈអុីមែល ដោយបញ្ជាក់អំពីបញ្ហាដែលពាក់ព័ន្ធនឹងការចូលទាញយកទិន្នន័យអតិថិជនដោយគ្មានការអនុញ្ញាត បន្ទាប់ពីទិន្នន័យទាំងនោះត្រូវបានបង្ហោះលក់នៅតាមបណ្តាគេហទំព័រមួយចំនួន។ ទិន្នន័យដែលបានដាក់លក់ទាំងនោះមានចំនួនប្រមាណជាង ២,៨លានគណនី ហើយភាគច្រើនជាទិន្នន័យមកពីអតិថិជននៅក្នុងប្រទេសសិង្ហបុរី ហុងកុង និងប្រទេសថៃ។ក្រុមហ៊ុន Eatigo ក៏បានបញ្ជាក់បន្ថែមទៀតថា ទិន្នន័យដែលបានលួចយកទៅលក់ទាំងនោះមានដូចជា ឈ្មោះអតិថិជន អាសយដ្ឋានអុីមែល និងលេខទូរសព្ទ គឺបានកើតឡើងតាំងពីជាង១៨ខែមុនមកហើយ…

    Read More »
  • General

    កម្មវិធីមេរោគ Emotet បានបន្ថែមយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកតាមរយៈអុីមែល

    កម្មវិធីមេរោគ Emotet បន្ថែមយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកEmotet គឺជាកម្មវិធីមេរោគដែលធ្វើការវាយលុកតាមរយៈអុីមែល។ ជាទូទៅជនរងគ្រោះទទួលបានអុីមែលដែលមានភ្ជាប់មកជាមួយនឹងឯកសារជាប្រភេទ Word មានផ្ទុកមេរោគ ហើយនៅពេលឯកសារនេះត្រូវបានបើកវានឹងទាមទារឱ្យអ្នកប្រើប្រាស់ បើកមុខងារ Macros ដែលជាមុខងារមួយនៅក្នុងកម្មវិធី Word ប៉ុន្តែនៅពេលអ្នកប្រើប្រាស់បើកមុខងារនេះ វានឹងបញ្ចូលកម្មវិធីមេរោគ Emotet ទៅក្នុងកុំព្យូទ័រ។កាលពីមុនជនអនាមិកបានផ្ញើអុីមែលទៅឱ្យអ្នកប្រើប្រាស់ ដោយបន្លំធ្វើជាអុីមែលដែលទាក់ទងទៅនឹងវិក័យប័ត្រ បញ្ជាទិញទំនិញ ឯកសារផ្ញើទំនិញ ឬព័ត៌មានដែលទាក់ទងទៅនឹងជំងឺកូវីដ-១៩…

    Read More »
  • General

    Potential List of cybersecurity Related Mailing Lists For Follow up

    ខាងក្រោមនេះគឺជាបញ្ជីនៃ mailing lists នៃព័ត៌មានដែលពាក់ព័ន្ធទៅនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ អ្នកអាចធ្វើការ subscribe ឬក៏អាននៅលើអនឡាញបាន៖ The passwords‍ mailing list http://openwall.com/lists/passwords/ run by Per Thorsheim‍ ipv6hackers. This list was created for the…

    Read More »
  • Knowledge

    Poster – Password

    ផ្ទាំងយល់ដឹងស្តីពីសន្តិសុខព័ត៌មាន – ពាក្យសម្ងាត់ សូមអរគុណទៅដល់និស្សិតនៃសាលកវិទ្យាល័យបៀលប្រាយ ដែលមានរាយឈ្មោះដូចខាងក្រោម ក្នុងការចូលរួមចំណែករចនាផ្ទាំងរូបភាព នៃការយល់ដឹងអំពីសន្តិសុខព័ត៌មាន ក្រោមប្រធានបទ “ពាក្យសម្ងាត់” ក្នុងគោលបំណងធ្វើឲ្យការយល់ដឹងអំពីវិស័យសន្តិសុខព័ត៌មាននៅកម្ពុជា កាន់តែប្រសើរឡើង។ ស្វែងយល់បន្ថែមពីការបង្កើតពាក្យសម្ងាត់ដែលខ្លាំង – និស្សិត គៀត រឿន – និស្សិត អ៊ន ធឺម…

    Read More »
  • General

    Anonymous Cambodia will work at Ministry of Interior

    អ្នកវាយប្រហារអនាមិកកម្ពុជានឹងបម្រើការនៅក្រសួងមហាផ្ទៃ បើតាមព័ត៌មានពីវិបសាយភ្នំពេញបិុស្ត៍បានឲ្យដឹងថា និស្សិត​ផ្នែក​ព័ត៌មានវិទ្យា ២​នាក់ ដែល​ត្រូវ​តុលាការ​សម្រេច​អនុវត្ត​ទោស​ត្រឹម​តែ ៥ ខែ ២០ ថ្ងៃ​ក្នុង​ទោស​ជាប់​ឃុំ ២​ឆ្នាំ នៅ​ក្នុង​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចូល​បំផ្លាញ​ទិន្នន័យ​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ក្នុង ខែ​មេសា ក៏​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​នាយកដ្ឋាន​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ ផង​ដែរ។ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ…

    Read More »
  • General

    Protect your Android device from malware

    ការពារឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ​Android កុំឲ្យឆ្លងមេរោគ មេរោគដែលឆ្លងទៅលើឧបករណ៍ចល័តគឺកំពុងតែរីករាលដាល ដែលជាហេតុបណ្តាឲ្យឧបករណ៍របស់អ្នកស្ថិតនៅក្នុងភាពគ្រោះថ្នាក់ផងដែរ។ គន្លឹះខ្លីៗខាងក្រោមនេះ អាចជួយឲ្យអ្នកមានសុវត្ថិភាព និងរក្សាបាននូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនឲ្យត្រូវបានលួចដោយឧក្រិដ្ឋជន។ ទាញយកកម្មវិធីតែពីក្នុង ​Store ផ្លូវការតែប៉ុណ្ណោះ (Legitimate App Stores) នៅពេលដែលយើងធ្វើការទាញយកនូវកម្មវិធី (App) ចូរអ្នកប្រាកដថាអ្នកទាញវាតែពីក្នុង store ផ្លូវការតែប៉ុណ្ណោះដូចជា Google…

    Read More »
Back to top button