ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

Protect your Android device from malware

ការពារឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ ​Android កុំឲ្យឆ្លងមេរោគ

មេរោគដែលឆ្លងទៅលើឧបករណ៍ចល័តគឺកំពុងតែរីករាលដាល ដែលជាហេតុបណ្តាឲ្យឧបករណ៍របស់អ្នកស្ថិតនៅក្នុងភាពគ្រោះថ្នាក់ផងដែរ។ គន្លឹះខ្លីៗខាងក្រោមនេះ អាចជួយឲ្យអ្នកមានសុវត្ថិភាព និងរក្សាបាននូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនឲ្យត្រូវបានលួចដោយឧក្រិដ្ឋជន។

ទាញយកកម្មវិធីតែពីក្នុង ​Store ផ្លូវការតែប៉ុណ្ណោះ (Legitimate App Stores)

នៅពេលដែលយើងធ្វើការទាញយកនូវកម្មវិធី (App) ចូរអ្នកប្រាកដថាអ្នកទាញវាតែពីក្នុង store ផ្លូវការតែប៉ុណ្ណោះដូចជា Google Play Store, Amazon, Samsung, ឬក៏របស់ក្រុមហ៊ុនផ្សេងៗទៀត។

Screenshot 2014-06-30 18.30.51

នៅក្នុង stores ទាំងនេះគឺត្រូវបានត្រួតពិនិត្យ និងស្កេនរកនូវរាល់កម្មវិធីដែលអាចមានគ្រោះថ្នាក់។ ត្រូវមានការចាប់អារម្មណ័ចំពោះកម្មវិធីមិនល្អគួឲ្យសង្ស័យ ដូចជាកម្មវិធីមួយឈ្មោះថា BBM app ដែលត្រូវបានទាញយកច្រើនជាង ១០០០០០ ដងមុនពេលដែលវាត្រូវដកចេញពីក្នុង Store ។ កម្មវិធីនេះគឺវាបម្រើឲ្យ សេវាកម្ម Spam message ។

ការកំណត់លក្ខណៈផ្សេងៗ (Setting)

​Google មាននូវលក្ខណៈកំណត់ជាច្រើននៅក្នុង ​​Android Operating System ដែលអាចទប់ស្កាត់ការវាយប្រហារពីមេរោគបាន។ រាល់ ឧបករណ៍ដែលដំណើរការ Android 4.2 ឬធំជាងនេះ គឺមាននូវមុខងារ ​Verify Apps រួចជាស្រេច។

Screenshot 2014-06-30 18.30.56

ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធប្រតិបត្តិការ ​(System Update)

នៅក្នុងឧបករណ៍ដែលប្រើប្រាស់ដោយ Android ទាំងអស់មាននូវមុខងារធ្វើបច្ចុប្បន្នកម្ម (update) ។ ហេតុដូចនេះ សូមធ្វើការទាញយកនូវកញ្ចប់ថ្មីៗ និង បញ្ចូលវា។ ការធ្វើបច្ចុប្បន្នកម្មទាំងនោះគឺវាធ្វើឲ្យប្រសើរឡើងនូវចំនុចមួយចំនួនដូចជា bug fixes, enhancements, និងមុខងារថ្មីៗជាច្រើនទៀត ដើម្បី ធ្វើឲ្យឧបករណ៍របស់អ្នកកាន់តែមានសុវត្ថិភាព។

Screenshot 2014-06-30 18.31.01

កម្មវិធីទប់ស្កាត់ និងកំចាត់មេរោគ (Antivirus App)

នៅក្នុង ​Google Play store មាននូវកម្មវិធីសម្រាប់ទប់ស្កាត់និងកំចាត់មេរោគជាច្រើន ដែលផ្តល់ឲ្យអ្នកនូវជញ្ជាំងមួយទៀតនៃការការពារ។ ក្រុមហ៊ុនជាច្រើន មានដូចជា Avast, AVG, BitDefender, Kaspersky, Sophos, Symantec (Norton) និង TrendMicro មានប្រវត្តិ និងកេរ្តិ៍ ឈ្មោះយូរយាណាស់មកហើយ ដែលយើងគួរទុកចិត្តបាន។

Screenshot 2014-06-30 18.31.12

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button