ISAC Cambodia (InfoSec)
GeneralSecurity News

Facebook ធ្វើការកែសម្រួលកម្មវិធីផេក (Page) និងលុបចោលចំនួន Like

Facebook ផេកគឺជាកម្មវិធីសម្រាប់តារាល្បីៗ អ្នកធ្វើនយោបាយ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាចបង្កើតទំព័រហ្វេសប៊ុក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងអ្នកតាមដាន ឬអតិថិជនរបស់ពួកគេ។ ដូច្នេះដើម្បីធ្វើឱ្យមានការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរ រវាងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងហ្វេសប៊ុកផេកនោះ ក្រុមហ៊ុនបានធ្វើការកែសម្រួលមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធីផេក កាលពីថ្ងៃពុធម្សិលមិញនេះ។

ការផ្លាស់ប្ដូរនេះមានដូចជាការលុបចោលនូវចំនួន Like ប៉ុន្តែបង្ហាញនូវចំនួនអ្នកតាមដាន (Followers) ជំនួសវិញ ដើម្បីឱ្យអ្នកគ្រប់គ្រងផេកមានការងាយស្រួលក្នុងការគ្រប់គ្រង ព្រោះថាចំនួនអ្នកតាមដាន វាបញ្ជាក់អំពីអ្នកប្រើប្រាស់ដែលចង់បានព័ត៌មានថ្មីៗពីទំព័រផេកនោះ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏បានធ្វើការកែតម្រូវទម្រង់របស់កម្មវិធីនេះដើម្បីឱ្យអ្នកប្រើប្រាស់ស្វែងរក ជីវប្រវត្តិរបស់ផេកបានកាន់តែងាយស្រួល។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនហ្វេសប៊ុក តែងតែបានបន្ថែមនូវមុខងារថ្មីៗមួយចំនួនរួចមកហើយមានដូចជា ការចែកចាយរូបភាព ឬវីដេអូដែលនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ម៉ោង ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធី TikTok និងកម្មវិធី Snapchat៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button