Singapore’s Straits Times Allegedly Hacked By Anonymous

Anoymous Hackers បានធ្វើការវាយប្រហារទៅលើវិបសាយរបស់ ទីភ្នាក់ងារការសែតសឹង្ហបុរី The Straits Times កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ ហើយបានគំរាមគំហែងវាយប្រហារលក្ខណះធំទូលាយ។

អ្នកវាយប្រហារដែលប្រើឈ្មោះជា “Messiah” បានចូលទៅវាយប្រហារលើប្លុករបស់អ្នកការសែត Straits Times ដោយវាចាប់ផ្តើមក្រោយមួយថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីមានមនុស្សម្នាក់ ដែលតាំងខ្លួនឯងជាផ្នែកមួយនៃក្រុម Anonymous ហើយបានបង្ហោះវិដេអូគំរាមធ្វើការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនា សម្ព័ន្ធរបស់ប្រទេស។ នៅក្នុងវិដេអូនោះ គឺប្រឆាំងទៅនឹងបទបញ្ញាត្តិនៃអាជ្ញាប័ណ្ណថ្មីរបស់សឹង្ហបុរីស្តីពីការបង្កើតវិបសាយថ្មី។

The hacker posted a message on a section of the paper’s website

អ្នកវាយប្រហារបានបន្សល់ទកនូវពាក្យពេចន៍ដែលនិយាយថា “Dear ST: You just got hacked for misleading the people”។ នៅក្នុងពាក្យពេចន័នោះផងដែរបានធ្វើការចោទប្រកាន់ទៅលើអ្នករាយការណ៍ ដែលបានធ្វើការផ្លាស់ប្តូរអ្វី ដែលបាននិយាយនៅក្នុងវិដេអូរបស់ខ្លួន ពីពាក្យថា សង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលសឹង្ហបុរី (war against the Singapore Governemnt) ទៅជា សង្គ្រាមប្រឆាំងសឹង្ហបុរី (war against Singapore)។ អ្នកវាយប្រហារបានបន្តទៀតថា វាគឺជាគំនិតរបស់យើងដែលអាចនាំឲ្យមានការយល់ខុស។ ការសែតក៏បាននិយាយខុសដោយ ធ្វើការចាប់ផ្តើមថា យើងមានផែនការវាយប្រហារទៅហេដ្ឋារចនាសម្ព័ន្ធសឹង្ហបុរីនៅថ្ងៃទី៥ ខែវិច្ឆិកា។ នេះគឺគ្រាន់តែជាបំណងរបស់យើង តែប៉ុណ្ណោះបើសិនជា ក្របខណ្ឌបទដ្ឋានអិនធឺណែតថ្មីត្រូវបានអនុវត្តន៍ បើមិនអញ្ចឹងទេយើងក៏មិនធ្វើការវាយប្រហារដែរ។

ព័ត៌មានបន្ថែម៖

http://www.bbc.co.uk/news/technology-24768053
http://www.huffingtonpost.com/2013/11/01/singapore-strait-times-hacked-anonymous_n_4188248.html
http://www.slashgear.com/anonymous-hacks-singapore-the-straits-times-newspaper-blog-01303795/

Exit mobile version