GeneralSecurity News

Google Chrome to encrypt stored cookies by default

នៅពេលដែលអ្នកធ្វើការទស្សនាវិបសាយ វាធ្វើការរក្សាទុកនូវព៏ត៌មាននៅក្នុងប្រព័ន្ធអ្នក តាមរយៈវិប browser សម្រាប់ការប្រើប្រាស់នៅពេលក្រោយ ដូចជាព័ត៌មានអំពី Login ជាដើម ហេតុដូច្នេះហើយ អ្នកមិនចាំបាច់ធ្វើការ login ឡើងវិញឡើយនៅរាល់ពេលដែលអ្នកចូលទៅទស្សនាវិបសាយដដែល ជាមួយនឹង browser ដដែល។ Cookies ជាទូទៅរក្សាទុកជា text ធម្មតា ឬក៏នៅក្នុង ដាតាបេស ដោយ browser ហើយបើសិនជាកុំព្យូទ័រត្រូវបានភ្ជាប់ចូលដោយមនុស្សជាច្រើន បុគ្គលម្នាក់អាចស្កេនប្រអប់ cookies របស់អ្នកដទៃទៀត ហើយស្វែងរកព័ត៌មានដូចជា password ឬក៏ long-life session IDs ជាដើម។

បើសិនជា attacker បានធ្វើការភ្ជាប់ដោយផ្ទាល់ ⁣(physical) ទៅកាន់ប្រព័ន្ធរបស់អ្នក នោះ attacker អាចធ្វើការលួចយក cookies អ្នកបានដោយងាយស្រួលដោយការ hijack accounts។ មាននូវកម្មវិធីជាច្រើនដែលមាននៅតាមអ៊ិនធឺណែត ដែលអាចធ្វើឲ្យកាន់តែមានភាពងាយស្រួល និងលឿនសម្រាប់ attacker ធ្វើការបញ្ចេញនូវរាល់ cookies អ្នកទាំងអស់ចេញពី browser។

⁣Google Chrome web browser ក៍បានធ្វើការរក្សាទុក cookies ទៅក្នុង file ដាតាបេស SQLite នៅក្នុងប្រអប់ទិន្នន័យអ្នកប្រើប្រាស់។ អ្នកណាក៏អាចធ្វើការបញ្ចេញ file នោះទៅកាន់ កម្មវិធី SQL Editor ដើម្បីអាននូវរាល់ cookies ទាំងអស់នៅក្នុងទម្រង់ text ធម្មតា។ គម្រោងបើកចំហររបស់ ⁣Google មានឈ្មោះថា Chromium Browser ក្នុងពេលនេះគឺមាននូវមុខងារ ថ្មីមួយទៀតដែលធ្វើការ encrypt នូវរាល់ cookies ទាំងអស់ដោយ default  តែម្តង ហើយដែលមុខងារស្រដៀងគ្នានេះ ត្រូវបានដាក់ឲ្យដំណើរការនៅក្នុង Chrome OS និង Android OS រួចមកហើយ។

ក្នុងពេលឆាប់ៗខាងមុខនេះ Google នឹងបំពាក់មុខងារខាងលើនេះ ទៅដល់រាល់គ្រប់ជំនាន់ទាំងអស់នៃ Chrome Desktop browser ដែលនឹងធ្វើការ encrypt រាល់ broswer cookies ទាំងអស់ជាមួយនឹង 128-bit AES  មុនពេលដែលធ្វើការរក្សាទុកទៅក្នុង hard disk។

ខាងក្រោមនេះគឺជាឧទាហរណ៍នៃឯកសារ Cookies ដែលរក្សាទុកនៅក្នុងម៉ាស៊ីនអ្នក៖

cookies

 

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button