អ្នកសើុបអង្កេតការហេគលួចលុយ ៨១លាន របស់ធនាគារកណ្តាលបង់ក្លាដេស បានបាត់ខ្លួន

លោក Tanvir Hassan Zoha ដែលមានអាយុ ៣៤ឆ្នាំ ជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន ហើយដែលបាននិយាយទៅកាន់សារព័ត៌មាន អំពីការលួចដ៏ធំសំបើមនូវទឹកប្រាក់ប្រមាណជា ៨១លានដុល្លា ពីធនាគារកណ្តាលរបស់បង់ក្លាេដសនោះ បានបាត់ខ្លួនកាលពីយប់ថ្ងៃពុធកន្លងទៅនេះ បន្ទាប់ពីបាននិយាយអំពីការធ្វេសប្រហេសនៃមន្ត្រីមួយចំនួនរបស់ធនាគារកណ្តាលបង់ក្លាេដស។

លោក Zoha ដែលបានធ្វើការសើុបអង្កេតនាពេលថ្មីៗនេះអំពីការវាយប្រហារលើធនាគារកណ្តាលបង់ក្លាេដស ដែលបណ្តាលឲ្យហេគឃ័រលួចយកនូវទឹកប្រាក់ ប្រមាណជា ៨១លានដុល្លាចេញពី banks’ Federal Reserve bank account ។ ក្នុងការហេគទាំងមូល គឺហេគឃ័របានធ្វើការព្យាយាមលួចយកនូវទឹកប្រាក់ $1 Billion ពីធនាគារមួយនេះ ប៉ុន្តែដោយសារតែការសរសេរតួអក្សរខុស ទើបបណ្តាលឲ្យការផ្ទេរលុយចេញមានបញ្ហា ។ ក្នុងកំឡុងពេលធ្វើការសើុបអង្កេតរបស់ខ្លួន គាត់ជឿជាក់ថា ហេគឃ័រ (ដែលមិនទាន់ដឹងថាជានរណានោះ)  បានធ្វើការបញ្ចូលមេរោគទៅក្នុងប្រព័ន្ធកុំព្យូទ័រធនាគារ ពីរទៅបីសប្តាហ៍មុនពេលការលួចកើតឡើង ដែលបានអនុញ្ញាតឲ្យឧក្រិដ្ឋជនអាចទាញយកនូវព័ត៌មានសំខាន់ៗ (credentials) សម្រាប់ធ្វើការផ្ទេរសាច់ប្រាក់។

ជាមួយនឹងព័ត៌មានសំខាន់ៗទាំងនោះ ឧក្រិដ្ឋជនបានធ្វើការផ្ទេរសាច់ប្រាក់ដ៏ច្រើនចេញពី Bangladesh’s United States account ទៅកាន់គណនីមិនត្រឹមត្រូវដែលមានមូលដ្ឋាននៅហ្វីលីពីន និងស្រីលង្ការ។

ក្នុងពេលជាមួយគ្នានេះផងដែរ លោក Zoha បាននិយាយអំពីការធ្វេសប្រហេសរបស់មន្ត្រីធំៗមួយចំនួនរបស់ធនាគារកណ្តាលបង់ក្លាដេស ហើយនឹងភាពខ្សោយ នៃនីតិវិធីសន្តិសុខ ដែលជាចំណែកមួយជួយទៅដល់ការលួចដ៍ធំចេញពីធនាគារនៅក្នុងប្រទេស ។ ទេសាភិបាលធនាគារកណ្តាល Atinur Rahman, អមទៅដោយអនុរបស់គាត់ពីររូបទៀតត្រូវតែឈប់ពីការងារដោយសាររឿងអាស្រូវមួយនេះ   ដែលវាបានធ្វើឲ្យមានភាពអាម៉ាសជាខ្លាំងដល់រដ្ឋាភិបាល និងបានក្លាយជាកណ្តឹងរោលឡើងទាក់ទងជុំវិញបញ្ហាសន្តិសុខរបស់ Bangladesh’s foreign exchange reserves of over US$27 Billion ។

ក្នុងពេលដែលការសើុបអង្កេតកំពុងតែប្រព្រឹត្តិទៅនោះ លោក Zoha បានបាត់ខ្លួនកាលពីយប់ថ្ងៃពុធកន្លងទៅនេះ ក្នុងខណៈពេលដែលលោកកំពុងមកផ្ទះវិញ ជាមួយនឹងមិត្តភ័ក្រម្នាក់របស់គាត់, នេះបើតាមប្រភពដែលស្និទនឹងក្រុមគ្រួសាររបស់លោក Zoha ។ ពេលដែលគាត់និយាយជាមួយនឹងសារព័ត៌មាន នៅក្នុងខណៈពេលនៃបញ្ហាកំពុងកើតមានឡើង លោក Zoha បានប្រកាសខ្លួនឯងថាគឺជាអ្នកជំនាញការផ្នែកសន្តិសុខ ICT ដែលបានធ្វើការជាមួយនឹងស្ថាប័នរដ្ឋាភិបាលជាច្រើនក្នុងពេលកន្លងមក។

បន្ទាប់ពីការបាត់ខ្លួនរបស់លោក Zoha មក មន្រ្តីនៃរដ្ឋាភិបាលបង់ក្លាេដសបានចេញនូវសេចក្តីប្រកាសមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមណាមួយទេ ក្រៅពីផែនការនៃការបើកសើុបអង្កេត ។

ប្រភព៖ The Hacker News / ប្រែសម្រួល៖ SecuDemy.com

Exit mobile version