ឯកសារគោលនយោបាយជាតិស្តីពី វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០

#ឯកសារគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ_បច្ចេកវិទ្យា_និងនវានុវត្តន៍_ឆ្នាំ២០២០_២០៣០

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវឯកសារគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) (Science, Technology, and Innovation – STI) ដែលត្រូវបានទទួលស្គាល់ជាសាកលថាជាកម្លាំងចនករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពសង្គម និងផ្តល់ដំណោះស្រាយលើបញ្ហាបរិស្ថាន ដែលជាកត្តាមូលដ្ឋានគ្រឹះទាំងបីសម្រាប់ការរស់រានសុខសាន្តចីរកាលរបស់មនុស្សជាតិ។

គោលនយោបាយជាតិនេះមានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះ និងកែលំម្អបរិយាកាសនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងលើកំពស់គុណភាពជីវិតប្រជាជនឱ្យកាន់តែប្រសើរ និងអភិវឌ្ឍប្រព័ន្ធអេកូនវានុវត្តន៍នៅគ្រប់កម្រិតនិងគ្រប់វិស័យ។

គោលនយោបាយជាតិ វ.ប.ន. នេះបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមានដូចខាងក្រោម៖

១/ កសាងនិងពង្រឹងធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ទាំងបរិមាណ ទាំងគុណភាព និសមាសភាពមានសីលធម៌វិជ្ជាជីវៈ ដោយពិនិត្យពិចារណាទៅលើកក្តាសមភាពយេនឌ័រ

២/ផ្តល់លទ្ធភាពឱ្យធនធានមនុស្សឆ្នើមផ្នែក វ.ប.ន. បំពេញភារកិច្ចឈានមុខ និងមានយន្តការសម្រាំង លើកទឹកចិត្តសមស្រប ដើម្បីឱ្យបានធនធានមនុស្សផ្នែក វ.ប.ន. ជាតិ ពេញសមត្ថភាព

៣/ផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធិភាព និងសក្តិសិទ្ធិភាពដោយផ្តោតលើការសម្រេចបច្ចេកវិទ្យាដែលទទួលបានទៅនឹងស្ថានភាពជាក់ស្តែងក្នុងស្រុកជាមួយគ្នានោះ បង្កើនសមត្ថភាពស្រូបយកបច្ចេកវិទ្យាអន្តរជាតិ

៤/កសាងនិងពង្រឹងប្រព័ន្ធអេកូនវានុវត្តន៍ឱ្យបានប្រកបដោយជវភាព មានសមត្ថភាពសំយោគបច្ចេកវិទ្យា និងវិស្វកម្មឱ្យបានជាស្នាដៃជាតិ មានកម្រិតនវានុវត្តន៍កាន់តែប្រសើរ សំដៅលើកស្ទួយឧស្សាហកម្ម និងធុរកិច្ចជាអាទិភាពជាតិ បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ដើម្បីការអភិវឌ្ឍកាន់តែប្រសើរឡើង

៥/បណ្តុះឱ្យមានវប្បធម៌ វ.ប.ន. នៅក្នុងសង្គមប្រកបដោយបិរយាបន្ន មានទំនុកចិត្ត និងជំនឿជាសាធារណៈ លើផលិតផលនិងសេវាបច្ចេកវិទ្យាជាតិ ទទួលបាននូវការពេញចិត្តទៅលើលទ្ធផលនៃការខិតខំ និងការវិនិយោគលើការអភិវឌ្ឍ វ.ប.ន. របស់ខ្លួន ក៏ដូចជាទៅលើការកែទម្រង់អភិបាលកិច្ចផ្នែក វ.ប.ន.

ទាញយកឯកសារជា PDF​​ (ភាសាខ្មែរ) តាមរយៈ URL ខាងក្រោម៖

https://drive.google.com/file/d/1JKWZ6GRKYzfd0XNV2XD59bD3zFxQOrhF/view

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Exit mobile version