តារាងបង្ហាញគន្លងផ្លូវរបស់ Router ដែលប្រើប្រូតូកូល IPv4

តារាងបង្ហាញគន្លងផ្លូវរបស់ router ដែលប្រើប្រូតូកូល IPv4 (IPv4 Router Routing Table)

តារាងបង្ហាញគន្លងផ្លូវរបស់ host មួយរួមបញ្ចូលពត៌មានតែមួយគត់អំពីបណ្តាញទាំងឡាយដែលតរភ្ជាប់គ្នាដោយផ្ទាល់ ។ Host មួយតម្រូវអោយមានច្រកចេញស្វ័យប្រវត្តិ (default gateway) មួយដើម្បីបញ្ជូនកញ្ចប់ (packets) ទាំងឡាយទៅកាន់គោលដៅនៅទីឆ្ងាយ (remote destination) មួយ។ 

តារាងបង្ហាញគន្លងផ្លូវរបស់ router មួយនាំមកនូវពត៌មានស្រដៀងគ្នាដែរ ប៉ុន្តែក៏អាចប្រាប់អោយដឹងបានផងដែរអំពីបណ្តាញនៅទីឆ្ងាយជាក់លាក់ទាំងឡាយ។តារាងបង្ហាញគន្លងផ្លូវនៃ router មួយស្រដៀងគ្នាទៅនឹងតារាងបង្ហាញគន្លងផ្លូវនៃ host មួយ។

តារាងបង្ហាញគន្លងផ្លូវរបស់ host និង routeទាំងពីរនេះប្រាប់អោយដឹងអំពី:

• បណ្តាញជាគោលដៅ 
• រង្វាស់ជា metric ដែលទាក់ទងជាមួយនឹងបណ្តាញជាគោលដៅ
• ច្រកចេញដើម្បីបានទៅដល់បណ្តាញជាគោលដៅ

នៅលើ router នៃ Cisco IOS មួយ, ពាក្យបញ្ជា (command) show ip route អាចត្រូវបានប្រើដើម្បីបង្ហាញអោយឃើញតារាងបង្ហាញគន្លងផ្លូវនៃ router មួយ។ Router មួយនាំមកនូវពត៌មានអំពីគន្លងផ្លូវបន្ថែមផងដែរ, ដោយរួមបញ្ចូលនូវរបៀបដែលគន្លងផ្លូវនេះត្រូវបានរកឃើញនៅ ពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីបំផុតរូមទាំងចំនុចទាក់ទងគ្នា (interface) ជាក់លាក់ណាមួយនឹងត្រូវប្រើដើម្បី
បានទៅដល់គោលដៅដែលបានកំនត់ទុកមុន។

នៅពេលដែលកញ្ចប់មួយមកដល់ចំនុចទាក់ទងគ្នារបស់ router, router នេះនឹងត្រួតពិនិត្យមើលចំណងជើងខាងដើមនៃកញ្ចប់ (packet header) ដើម្បីកំនត់អោយបានជាក់លាក់នូវបណ្តាញជាគោលដៅនេះ។ ប្រសិនបើបណ្តាញជាគោលដៅត្រូវគ្នានឹងគន្លងផ្លូវមួយនៅក្នុងតារាងបង្ហាញគន្លងផ្លូវ, router នោះនឹងធ្វើការបញ្ជូនកញ្ចប់បន្តរទៅទៀតដោយប្រើពត៌មានដែលត្រូវបានពណ៌នាច្បាស់លាស់នៅក្នុងតារាងបង្ហាញគន្លងផ្លូវនេះ។ ប្រសិនបើមានគន្លងផ្លូវពីរ រឺ ច្រើនជាងអាចនឹងទទួលបានសំរាប់គោលដៅតែមួយ, ខ្នាតរង្វាស់ជា metric នេះត្រូវបានប្រើដើម្បីសំរេចថាតើគន្លងផ្លូវមួយណានឹងបង្ហាញខ្លួននៅក្នុងតារាងបង្ហាញគន្លងផ្លូវនេះ។

រូបភាពបង្ហាញពីតារាងបង្ហាញគន្លងផ្លូវ របស់ router R1 នៅក្នុងបណ្តាញដ៏សាមញ្ញមួយ។

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

ឯកសារដើម៖ ទំព័រហ្វេសប៊ុក បច្ចេកវិទ្យាទូរគមនាគមន៍ និងបណ្តាញ (Telecommunications and Networking)


Exit mobile version