ISAC Cambodia (InfoSec)
GeneralSecurity News

Report – US penetrated N Korea computer systems in 2010

បើតាមទីភ្នាក់ងារការសែត New York Times បានឲ្យដឹងថាថ្ងៃច័ន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥ នេះថា “សហរដ្ឋអាមេរិក បានធ្វើការជ្រៀតចូលដោយសម្ងាត់ទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ប្រទេសកូេរ៉ខាងជើង កាលពី០៤ឆ្នាំមុន ដែលគឺជាការជ្រៀតចូលមួយដែលអនុញ្ញាត ឲ្យក្រុង Washington នៅតែចចេសធ្វើការស្តីបន្ទោសទៅលើក្រុងព្យុងយ៉ាង អំពីការវាយប្រហារ (cyber attack) ថ្មីៗទៅលើក្រុមហ៊ុន Sony Pictures ។ ”

ដោយយោងទៅតាមអតីតមន្ត្រីអាមេរិក និងឯកសារថ្មីៗរបស់ ​NSA ដែលត្រូវបានបញ្ចេញនាពេលថ្មីៗនេះ ការសែត NYT បានបង្ហាញលំអិតអំពីវិធីសាស្ត្រដែល អង្គភាពចារកម្មរបស់អាមេរិកក្នុងឆ្នាំ ២០១០ បានជ្រៀតចូលដោយផ្ទាល់ (penetrated directly) ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់កូរ៉េខាងជើង តាមរយៈ បណ្តាញចិន និងការតភ្ជាប់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលប្រើប្រាស់ដោយ អ្នកវាយប្រហារជនជាតិកូរ៉េខាងជើង។

បើតាមការលើកឡើងរបស់ NYT បានឲ្យដឹងថា កម្មវិធីកុំព្យូទ័រសម្ងាត់របស់អាមេរិក បានផ្តល់ជា “ប្រព័ន្ធប្រាប់ដំណឹងជាមុន (early warning radar)” ស្តីអំពីសកម្មភាពរបស់កូរ៉េខាងជើង ហើយផ្តល់នូវ ភស្តុតាងគ្រប់គ្រាន់សម្រាប់ឲ្យប្រធានាធិបតី Barack Obama ស្តីបន្ទាសថា ក្រុងព្យុងយ៉ាងគឺស្ថិតនៅពីក្រោយការវាយប្រហារលើក្រុមហ៊ុន Sony។

អ្នកស៊ើបអង្កេតអាមេរិកបានធ្វើការសន្និដ្ឋានថា អ្នកវាយប្រហារកូរ៉េខាងជើងបានចំណាយពេលប្រមាណ ០២ខែ សម្រាប់ធ្វើការគូសវាសនូវប្លង់ប្រព័ន្ធកុំព្យូទ័ររបស់ ក្រុមហ៊ុន Sony Picture ដែលគឺជាការត្រៀមសម្រាប់អ្វីដែលបានក្លាយទៅជាការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រសហគ្រាសអាមេរិក។ កូរេ៉ខាងជើងបានច្រានចោលនូវការពាក់ព័ន្ធ ទោះបីជាខ្លួនបានធ្វើការគំរាមជាសាធារណៈទៅលើក្រុមហ៊ុន Sony បើសិនជាខ្សែភាពយន្ត “The Interview” ត្រូវបានបញ្ចាំងក៏ដោយ។

ក្នុងខណៈពេលដែលឧបករណ៍ភាគច្រើនផ្នែកកងទ័ពរបស់កូរ៉េខាងជើងហួសសម័យ និងមិនមានលក្ខណៈស្មុគស្មាញនោះ សមត្ថភាពប្រយុទ្ធតាមអ៊ិនធឺណេតត្រូវ បានគេមើលឃើញថាជាការគំរាមគំហែងគួរឲ្យកត់សំគាល់។ តាមព័ត៌មានពីកូរ៉េខាងត្បូង បានឲ្យដឹងថា កូរេ៉ខាងជើងមានកងទ័ពប្រយុទ្ធតាមអ៊ិនធឺណេត ដែលមាន សមត្ថភាពយ៉ាងហោចណាស់ប្រមាណជា ៦ពាន់នាក់ ដែលត្រូវបានបណ្តុះបណ្តាលជាសម្ងាត់នៅក្នុងកម្មវិធីរបស់រដ្ឋាភិបាល និងកងទ័ព។

អ្នកជំនាញមួយចំនួនបានផ្តល់ជាគំនិតថា សមត្ថភាពរបស់កូរេ៉ខាងជើងគឺពឹងផ្អែកខ្លាំងទៅលើចិន ទាំងការបណ្តុះបណ្តាល និងកម្មវិធី/ឧបករណ៍ដែលត្រូវការ។ ពួកអ្នកជំនាញទាំងនោះបាននិយាយថា ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន China Unicom បានផ្តល់នូវរាល់ការតភ្ជាប់អ៊ិនធឺណេតទៅកាន់កូរេ៉ខាងជើង ហើយមាន មួយចំនួនបានប៉ាន់ស្មានថា អ្នកវាយប្រហាររាប់ពាន់នាក់របស់កូរេ៉ខាងជើង គឺប្រតិបត្តិការចេញទឹកដីចិន។

ដោយយោងទៅតាមព័ត៌មានពីកូរេ៉ខាងត្បួង បានឲ្យដឹងថា មានការព្យាយាមវាយប្រហារច្រើនជាង ៧៥០០០ ដងត្រូវបានធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាលកូរេ៉ខាងត្បូង រវាងឆ្នាំ២០១០ ដល់ខែកញ្ញា ២០១៤ ដែលភាគច្រើនត្រូវបានគជឿជាក់ថា ចេញពីក្រុងព្យុងយ៉ាង។

ការសែត New York Times បានធ្វើការសម្ភាសជាមួយនឹងអតីតអ្នកសរសេរកម្មវិធីកុំព្យូទ័រកងទ័ពរបស់កូរេ៉ខាងជើង ដែលបាននិយាយថា កូរេ៉ខាងជើងចាប់ផ្តើម ធ្វើការបណ្តុះបណ្តាលកងទ័ពអ៊ិនធឺណេត ក្នុងឆ្នាំ ១៩៩៦ ហើយបានបញ្ជូនកងទ័ពជាច្រើននាក់ ទៅបណ្តុះបណ្តាលបន្តពីរឆ្នាំ នៅចិន និងរុស្សី។

ព័ត៌មានបន្ថែម៖

http://www.channelnewsasia.com/news/world/us-penetrated-n-korea/1600278.html?cid=fbint

N.S.A. Tapped Into North Korean Networks Before Sony Attack, Officials Say

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button