តាមប្រភពពី Reuters បានឱ្យដឹងថា រុស្សីបានអនុម័តច្បាប់នាពេលថ្មីៗនេះ ដែលត្រូវឱ្យក្រុមហ៊ុនយក្សធំៗធ្វើការបើកការិយាល័យ ឬអង្គភាពរបស់ខ្លួន ឱ្យបានយូរបំផុតត្រឹមខែមករា ឆ្នាំ២០២២ បើមិនចង់ប្រឈមមុខទៅនឹងការប្រឈមនានា។
រុស្សីបានធ្វើការបង្ក្រាបទៅលើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានខែកន្លងទៅនេះ និងបានបន្ថយល្បឿនក្នុងការអាក់េសសទៅកាន់ Twitter តាំងពីខែមីនាមកម្លេះ ក្នុងការដាក់ទណ្ឌកម្មសម្រាប់ការមិនបានលប់ចោលនូវអ្វីដែលរុស្សីថាជាខ្លឹមសារខុសច្បាប់ ឬហាមឃាត់។
ច្បាប់ថ្មីនេះ នឹងតម្រូវឱ្យវេបសាយបរទេសទាំងឡាយណាដែលមានអ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនជាងកន្លះលាននាក់នៅក្នុងទឹកដីរុស្សី ត្រូវតែធ្វើការបង្កើតអង្គភាព ឬការិយាល័យជានីតិបុគ្គលស្របច្បាប់។ កង្វៈនូវតម្រូវការបែបនេះ បានអនុញ្ញាតឱ្យវេបសាយបរទេសស្ថិតនៅក្រៅដែនយុត្ថាធិការរបស់រុស្សី។
ប្រធានាធិបតី Putin បានចុះហត្ថលេខារួចរាល់ហើយទៅលើច្បាប់នេះ។
បញ្ជីបឋមនៃសេវាអនឡាញដែលតម្រូវឱ្យមកបើកការិយាល័យរបស់ខ្លួននៅក្នុងទឹកដីរបស់រុស្សីមានចំនួន ២០ ដែលមាន Facebook, Instagram, TikTok, Twitter), video hosting (YouTube, Twitch.tv), instant messengers (WhatsApp, Telegram, Viber), mail service (Gmail), search engines (Google, Bing.com), hosting providers (Amazon, Digital Ocean, Cloudflare, GoDaddy), online stores (Aliexpress.com, Ikea.com, Iherb.com), និង Wikipedia.org ។ បញ្ជីនេះអាចត្រូវបានធ្វើការកែសម្រួលតាមការចាំបាច់៕