Protect Your Personal Information

ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលត្រូវយល់ដឹងក្នុងការ ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

សុវត្ថិភាពគណនីរបស់អ្នក (Secure your account)៖ សូមសួររកការការការពារក្រៅពីពាក្យសម្ងាត់។ អ្នកផ្តល់សេវាគណនីឥឡូវ នេះផ្តល់ជូននូវវិធីជាច្រើនបន្ថែមទៀតសម្រាប់អ្នក ធ្វើការបញ្ជាក់ជាមុនថាអ្នកជាអ្នកណា មុនពេល ដែលធ្វើអាជីវកម្មនៅលើវិបសាយនោះ។

ធ្វើឱ្យពាក្យសម្ងាត់វែងនិងខ្លាំង (Make password long and strong) ធ្វើការផ្សំអក្សរធំនិងអក្សរតូច លេខនិងជាមួយនិមិត្តសញ្ញា ដើម្បីបង្កើតពាក្យសម្ងាត់ឲ្យកាន់តែមានសុវត្ថិភាព (ខ្លាំងមិនងាយបំបែក)។

គណនីមួយ ពាក្យសម្ងាត់មួយ (unique account, unique password)៖ ចូរដាក់ពាក្យសម្ងាត់របស់អ្នកឲ្យខុសៗគ្នាចំពោះសេវាកម្មទាំងឡាយ ដែលអ្នកប្រើប្រាស់។

សរសេរវាទុកនិងរក្សាឲ្យមានសុវត្ថិភាព (Write it down and keep it safe)៖ មនុស្សគ្រប់រូបអាចភ្លេចពាក្យសម្ងាត់។ ចូររក្សាកត់ត្រាទុក ហើយរក្សាទុកក្នុងកន្លែងមួយដែលមានសុវត្ថិភាព និង​​ឆ្ងាយពីកុំព្យូទ័ររបស់អ្នក។

វត្តមានផ្ទាល់ខ្លួនរបស់អ្នកនៅលើបណ្តាញ (Own your online presence)៖ នៅពេលដែលមាន ចូរធ្វើកំណត់ភាពជាឯកជន (privacy) និងការកំណត់សុវត្ថិភាពនៅលើគេហទំព័រទៅក្នុងកម្រិតងាយួលរបស់អ្នកសម្រាប់ការចែករំលែកពត៌មាន។ វាជាការល្អក្នុងការកំណត់ថាតើអ្នកចែករំលែកព័ត៌មានយ៉ាងដូចម្តេច?

Exit mobile version