Protect Your Personal Information
ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលត្រូវយល់ដឹងក្នុងការ ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
សុវត្ថិភាពគណនីរបស់អ្នក (Secure your account)៖ សូមសួររកការការការពារក្រៅពីពាក្យសម្ងាត់។ អ្នកផ្តល់សេវាគណនីឥឡូវ នេះផ្តល់ជូននូវវិធីជាច្រើនបន្ថែមទៀតសម្រាប់អ្នក ធ្វើការបញ្ជាក់ជាមុនថាអ្នកជាអ្នកណា មុនពេល ដែលធ្វើអាជីវកម្មនៅលើវិបសាយនោះ។
ធ្វើឱ្យពាក្យសម្ងាត់វែងនិងខ្លាំង (Make password long and strong)៖ ធ្វើការផ្សំអក្សរធំនិងអក្សរតូច លេខនិងជាមួយនិមិត្តសញ្ញា ដើម្បីបង្កើតពាក្យសម្ងាត់ឲ្យកាន់តែមានសុវត្ថិភាព (ខ្លាំងមិនងាយបំបែក)។
គណនីមួយ ពាក្យសម្ងាត់មួយ (unique account, unique password)៖ ចូរដាក់ពាក្យសម្ងាត់របស់អ្នកឲ្យខុសៗគ្នាចំពោះសេវាកម្មទាំងឡាយ ដែលអ្នកប្រើប្រាស់។
សរសេរវាទុកនិងរក្សាឲ្យមានសុវត្ថិភាព (Write it down and keep it safe)៖ មនុស្សគ្រប់រូបអាចភ្លេចពាក្យសម្ងាត់។ ចូររក្សាកត់ត្រាទុក ហើយរក្សាទុកក្នុងកន្លែងមួយដែលមានសុវត្ថិភាព និងឆ្ងាយពីកុំព្យូទ័ររបស់អ្នក។
វត្តមានផ្ទាល់ខ្លួនរបស់អ្នកនៅលើបណ្តាញ (Own your online presence)៖ នៅពេលដែលមាន ចូរធ្វើកំណត់ភាពជាឯកជន (privacy) និងការកំណត់សុវត្ថិភាពនៅលើគេហទំព័រទៅក្នុងកម្រិតងាយួលរបស់អ្នកសម្រាប់ការចែករំលែកពត៌មាន។ វាជាការល្អក្នុងការកំណត់ថាតើអ្នកចែករំលែកព័ត៌មានយ៉ាងដូចម្តេច?
ដាក់ឲ្យសាហាវ តែត្រូវកត់ទុកក្នុងកូនសៀវភៅមួយដែលគ្មានអ្នកណាដឹង។
ខ្ញុំគិតថា គេហទំព័រនេះល្អណាស់ជាពិសេសផ្ដោតទៅលើសុត្ថិភាពអ៊ីនធឺណិត។ តែមានភាសាអង់គ្លេសជាចំណងជើង តែដល់អត្ថបទជាភាសាខ្មែរវិញ!!!!!! ខ្ញុំគិតថាបើបង្កើតដើម្បីឲ្យបរទេសមើល មិនចាំបាច់ទេ ព្រោះនៅលើអ៊ីនធឺណិតមានជាភាសាអង់គ្លេស 99.99% ទៅហើយ តែបើបង្កើតដើម្បីខ្មែរមើលសូមបងគិតដល់អ្នកដែលមិនចេះអង់គ្លេស ថាគាត់អាចមើលយល់ទាំងចំណងជើង និងភាពបច្ចេកទេសដែលឬអត់ ចំពោះខ្ញុំ ខ្ញុំបង្កើតប្លក និងសរសេរវា ដោយសង្ឃឹមថាអ្នកស្រុកអ្នកចំការក៏គាត់អាចមើលវាបានដែរ។