ការគណនា Power Budget and Power Margin សម្រាប់ Fiber-Optic Cables

មុននឹងធ្វើការបំពាក់ (cabling) សំនុំប្រព័ន្ធខ្សែអុបទិក (cable plant) នៅក្នុងគំរោងជាក់លាក់មួយគេតែងធ្វើការគណនាមួយចំនួនសំរាប់ការ design លីងនៃគំរោងនោះ។ ខាងក្រោមនេះគឺជាវិធីមួយដើម្បីប៉ាន់ប្រមាណតំរូវការថាមពលអុបទិកនៃលីងមួយនៅក្នុងគំរោង:

1. គណនាកញ្ចប់អានុភាពសំរាប់ខ្សែអុបទិក (Power Budget, System Gain)

កញ្ចប់ power budget នេះជាអ្នកកំនត់ដ៏សំខាន់មួយនៃកំហាតបង់អតិបរមា (maximum loss) នៅក្នុងសំនុំខ្សែ cable plant ដែលគ្រោងនឹងតំលើង ដើម្បីអោយការបញ្ជូនទិន្នន័យនៅលើលីងអុបទិកអាចធ្វើទៅបានដោយគ្មានកំហុស bit error។ Power budget វាគឺជាគំលាតរវាងអានុភាពផ្សាយនិងអានុភាពទទួលដែលតម្រូវអោយមាននៃឧបករណ៍ទទួល។ ប្រសិនបើយកការវិភាគក្នុងករណីធ្ងន់ធ្ងរ (worst-case analysis) មួយមកប្រើសំរាប់ការគណនា power budget នេះ, គេយកអានុភាពផ្សាយអប្បរមា (minimum transmitter power) និងអានុភាពទទួលអប្បរមានៃឧបករណ៍ទទួល (Minimum Receiver Sensitivity) មកប្រើក្នុងការគណនា រឺឯករណីទូទៅវិញគេយកអានុភាពផ្សាយមធ្យម (Average Transmitter Output) មកប្រើជំនួសវិញ។ Receiver sensitivity ជាអានុភាពទទួលអប្បរមាដែលឧបករណ៍ទទួលមួយអាចទទួលស៊ីញ៉ាល់បានដោយមិនមានកំហុស bit error កើតឡើង។

2. គណនាតំហយចុះរឺកំហាតបង់ថាមពលសរុបលើសំនុំប្រព័ន្ធខ្សែ (attenuation or link loss, loss budget)

– កំហាតបង់ថាមពលសរុបនៃសំនុំប្រព័ន្ធខ្សែអុបទិកគឺជាទំហំ
នៃកំហាតបង់ដែលសំនុំប្រព័ន្ធខ្សែ cable plant មួយអាចទទួលរង។ វាត្រូវបានគណនាដោយការបូកបញ្ជូលគ្នានូវកំហាតបង់ដែលប៉ាន់ប្រមាណនៃគ្រប់សមាសធាតុផ្សំ (component losses) ទាំងអស់ដោយរួមមាន passive components ដែលបានប្រើនៅក្នុង cable plant ដើម្បីទទួលបាននូវកំហាតបង់សរុបដែលបានប៉ាន់ប្រមាណពីចុងម្ខាងទៅចុងម្ខាងទៀត។ កំហាតបង់នៃគ្រឿង passive devices រួមមានកំហាតបង់ថាមពលខ្សែក្នុងមួយគីឡូម៉ែត្រ (fiber loss/attenuation រឺ loss per Km), កំហាតដោយសារ connector loss, កំហាតដោយសារតំណរ splice loss, កំហាតដោយកំណាត់ខ្សែ patchcord, កំហាតដោយសារ couplers រឺ splitters (FTTH រឺ OLAN PON splitters), bypass Switch Loss ។ល។ ដែលមាននៅក្នុងការប្រើប្រាស់ជាក់ស្តែង។ Passive devices គឺជាសមាសធាតុអេឡិចត្រូនិចដែលមិនតម្រូវអោយមានប្រភពថាមពលដើម្បីបំពេញមុខងារដែលត្រូវធ្វើរបស់វា។

-​ កត្តាដ៏ទៃទៀតដែលអាចបណ្តាលអោយលីង (link) បាត់បង់ថាមពលរួមមានការខូចទ្រង់ទ្រាយដើមនៃស៊ីញ៉ាល់ (distortion impairments) ដោយសារការរីក pulse, គឺជា dispersion (modal and chromatic dispersion នៅក្នុងខ្សែ MM fiber, chromatic and polarization mode dispersion នៅក្នុងខ្សែ SM fiber) និងកំហាតបង់ដោយសារ higher-order mode ជាដើម។

– ក្នុងករណី dispersion កើតឡើងលើលីងដែលប្រើខ្សែ MM មានល្បឿនខ្ពស់ ជាទូទៅគេបំរ៉ុងទុកកំរិតធានា dispersion penalties ខ្លះសំរាប់កំហាតបង់ថាមពល (ប្រហែល3 dB)

– គេក៏ត្រូវបំរ៉ុងទុកថាមពលខ្លះផងដែរសំរាប់ការថយចុះថាមពល
បន្តិចម្តងៗនៃប្រព័ន្ធ (margin for system degradation) ដោយសារការប្រើប្រាស់យូរឆ្នាំនៃ ខ្សែ, connectors, តំណរ splices ជាដើម។ល។ ប្រហែល 3dB ។

– ក្នុងការគណនាសាមញ្ញគេគ្រាន់តែបញ្ចូលកំរិតបំរ៉ុងសុវត្ថិភាព (safety margin) ប្រមាណ 3 dB ទៅក្នងកំហាតសរុបនៃសំនុំប្រព័ន្ធខ្សែ cable plant ជាការស្រេច។

– បណ្តាប៉ារ៉ាមែត្រទាំងឡាយ (ជាអាថ៌ អានុភាពផ្សាយ, អានុភាពទទួល, កំហាតបង់នៃប្រភេទខ្សែរអុបទិកត្រូវគ្នានឹងជំហ៊ានរលកប្រើប្រាស់។ល។) ដែលចាំបាច់ត្រូវប្រើក្នុងការគណនាកញ្ចប់ power budget, loss budget ត្រូវយោងដល់លក្ខណះបច្ចេកទេស specifications (optical interface, fiber optics) នៃគ្រឿងបរិក្ខា/ឧបករណ៍ទាំងនោះដែលនឹងត្រូវផ្តល់ដោយអ្នកផ្គង់ផ្គង់ (vendor/manufacturer) ។

3. គណនាអានុភាពបំរ៉ុងនៃខ្សែអុបទិក (Power Margin, Reserve sensitivity)

– អានុភាពបំរ៉ុងនៃ Power Margin គឺជាផលដករវាងកញ្ចប់ power budget និងកំហាតថាមពលសរុប link loss (loss budget) នៅលើខ្សែ ដែលត្រូវបានប្រើសំរាប់វាយតំលៃកំរិតបំរ៉ុងសំរាប់ការបំពេញមុខងារនៃប្រព័ន្ធទាំងមូល (system performance) ។ 

– Power Margin មានតំលៃវិជ្ជមាន (ធំជាងសូន្យ) នឹងបង្ហាញអោយដឹងថាកញ្ចប់អានុភាពដែលបានគណនានេះគ្រប់គ្រាន់ដើម្បីអោយឧបករណ៍ទទូលធ្វើការបានដោយគ្មានកំហុស (គេអាចទទួលយកកំរិតបំរ៉ុងនេះច្រើនជាង 3 dB ប្រសិនបើគេយកប្រើអានុភាពផ្សាយមធ្យមមកប្រើក្នុងការគណនាកញ្ចប់អានុភាព power budget) ។

4. ក្នុងការអនុវត្តន៍ជាក់ស្តែង

បន្ទាប់ពីសំនុំប្រព័ន្ធខ្សែដែលទាក់ទងត្រូវបានតំលើងបំពាក់រួចហើយគេត្រូវប្រើឧបករណ៍ Optical power meter, Light source, Optical Time Domain Reflectometer (OTDR) ដើម្បីធ្វើតែស្តរកកំហាតបង់ថាមពលជាក់លាក់, ប្រវែងជាក់ស្តែងដែលមាននៅលើសំនុំប្រព័ន្ធខ្សែនេះក្នុងការផ្ទៀងផ្ទាត់ជាមួយនឹងតំលៃដែលបានគណនាខាងលើដើម្បីធ្វើអោយប្រាកដថាសមាសធាតុទាំងនោះត្រូវបានដាក់តំលើងដោយត្រឹមត្រូវ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version