GeneralSecurity News

តើអ្វីទៅជា ​Pegasus Spyware ?

ISAC Cambodia (InfoSec)

យោងតាមវេបសាយ The Guardian បានឱ្យដឹងថា សុសវែររបស់ក្រុម NSO Group អាចធ្វើការថតទុកការសន្ទនារបស់អ្នក ថតចំលងរាល់សារ និងថតអ្នកដោយសំងាត់ទៀតផង។

Pegasus គឺសុសវែរហេគឃីង (hacking software) ឬ spyware មួយប្រភេទដែលត្រូវបានគេអភិវឌ្ឍន៍ឡើងដើម្បីលក់ទៅឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោក ដោយក្រុមហ៊ុនអុីស្រាអែលមួយមានឈ្មោះថា NSO Group។ វាមានសមត្ថភាពក្នុងការឆ្លងចូលទៅក្នុងស្មាតហ្វូនរាប់លានគ្រឿង ដំណើរការទាំង iOS និង Android។ ជំនាន់ដំបូងបំផុតនៃកម្មវិធី ​Pegasus ត្រូវបានរកឃើញនៅក្នុងឆ្នាំ២០១៦ ឆ្លងចូលទៅក្នុងស្មាតហ្វូនតាមរយៈ ​ការវាយប្រហារក្នុងទម្រង់ ​spear-phishing ដែលមានការផ្ញើសារ ឬអុីម៉ែលដែលអ្នកមុខសញ្ញាធ្វើការចុចទៅលើតំណរភ្ជាប់ណាមួយ។

ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ WhatsApp ក៏បានបញ្ចេញព័ត៌មានដែរ ក្រុម ​NSO បានបញ្ជូនមេរោគទៅកាន់ស្មាតហ្វូនច្រើនជាង 1400 គ្រឿង ដោយការវាយលុកទៅលើចំនុចងាយរងគ្រោះ zero-day។ ដោយគ្រាន់តែធ្វើការទូរស័ព្ទតាម WhatsApp ទៅកាន់ឧបករណ៍គោលដៅ មេរោគ Pagasus អាចតំឡើងនៅក្នុងទូរស័ព្ទនោះ ទោះបីជាមិនបានទទួលទូរស័ព្ទនោះក៏ដោយ។ ថ្មីៗនេះ ក្រុម ​NSO នេះដដែលបានចាប់ផ្តើមវាយលុកទៅលើភាពងាយរងគ្រោះនៅលើ ​Apple’s iMessage ដែលអាចមានលទ្ធភាពក្នុងការ អាក់សេសចូលទៅក្នុងស្មាតហ្វូន iPhones រាប់រយលានគ្រឿងផងដែរ។

នៅពេលដែលតំឡើងរួចរាល់នៅក្នុងស្មាតហ្វូន សុសវែរ ​Pegasus អាចធ្វើការប្រមូលព័ត៌មានជាច្រើន ឬទាញយកឯកសារណាមួយក៏បាន។ ព័ត៌មាន ដែលមានដូចជា ​SMS, Address Books, Call History, Calendars, Emails និង ​Internet browsing histories គឺសុទ្ធសឹងតែអាចទាញយកបានទាំងអស់។

រូបភាពពីវេបសាយ Guardian

បញ្ហាប្រឈមដ៏ចំបងមួយដែលពាក់ព័ន្ធទៅនឹងកម្មវិធី ​Pegasus នេះគឺវាវាយលុកទៅលើចំនុចងាយរងគ្រោះដែលមិនត្រូវបានគេដឹង ឬហៅថា Zero-Day Vulnerability ដែលមានន័យថា ទោះបីជាស្មាតហ្វូនដ៏មានសុវត្ថិភាពមួយ ក៏មិនអាចរារាំងការវាយលុកនេះបានដែរ៕

Cover Photo Source: www.pbs.org

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button