ISAC Cambodia (InfoSec)
GeneralSecurity NewsWebsite Hack

Online cheating site Ashley Madison hacked, 37mn users affected

អ្នកវាយប្រហារបានធ្វើការអៈអាងថា មាននូវទិន្នន័យលំអិតនៃគូរស្វាមីភរិយាដែលមិនស្មោះត្រង់និឹងគ្នា (cheating spouses) នៅក្នុងវិបសាយណាត់ជួបគ្នា (dating site) ដែលត្រូវបានគេស្គាល់ថា Ashley Madison ហើយបានធ្វើការគំរាមគំហែងបញ្ចេញនូវរូបអាក្រាត និងរូបភាពស្រើបស្រាលរបស់អតិថិជន នៃវិបសាយនោះ លុះត្រាតែវិបសាយនោះបិទ ។

ក្រុមហ៊ុនមេ របស់ Ashley Madison មានឈ្មោះថា Avid Life Media បានធ្វើការបញ្ជាក់អំពីបញ្ហានេះ ហើយបាននិយាយថា ខ្លួនបានការពារ និងពង្រឹងសន្តិសុខវិបសាយរួចរាល់ហើយ ហើយកំពុងតែធ្វើការងារជាមួយនឹងភ្នាក់ងារមានសមត្ថកិច្ច ដើម្បីតាមចាប់អ្នកដែលស្ថិតនៅពីក្រោយការវាយប្រហារនេះ។

អ្នកវាយប្រហារដែលហៅខ្លួនឯងថា “The Impact Team” បានបញ្ចេញនូវផ្នែកខ្លះនៃទិន្នន័យដែលលួចទៅក្នុងអ៊ិនធឺណិត ហើយធ្វើការព្រមានថា ពួកគេនឹងធ្វើ ការបញ្ចេញនូវឈ្មោះពិតរបស់អតិថិជន ប្រវត្តិរូប រូបភាពអាក្រាត ប័ណ្ណឥណទាន និងព័ត៌មានផ្សេងៗទៀត ។

អ្នកវាយប្រហារបានទាមទារឲ្យបិទនូវវិបសាយនេះ (Ashley Madison) និង វិបសាយមួយផ្សេងទៀត (Established Men – sugar-daddy site) ប៉ុន្តែមិនប៉ៈពាលដល់វិបសាយរបស់ក្រុមហ៊ុន CougarLife ឡើយ។

វិបសាយ Ashley Madison ដែលប្រើប្រាស់នូវពាក្យស្លោកថា “Life is short. Have an affair” មានបំណងធ្វើការរៃ៉អង្គាសរហូតទៅដល់ ២០០លានដុល្លា តាមរយៈការដាក់វាចូលទៅក្នុង London Stock Exchange។

ការវាយប្រហារនេះ កើតឡើងក្រោយរយៈពេល ២ខែ បន្ទាប់ពីវិបសាយដ៏ល្បីល្បាយ Adult FriendFinder ត្រូវបានគេវាយប្រហារ ដែលវិបសាយនេះ មានសមាជិកប្រមាណជា ៦៤លាននាក់។

ប្រភព៖

http://www.reuters.com/article/2015/07/20/us-ashleymadison-cybersecurity-iduskcn0pu0mg20150720?utm_campaign=trueAnthem%3A+Trending+Content&utm_content=55acba3b04d3011ac4000001&utm_medium=trueAnthem&utm_source=facebook

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button