ហេតុអ្វីបានជាអ្នកគួរតែកំទេចទូរស័ព្ទចាស់ៗដែលអ្នកឈប់ប្រើប្រាស់

សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាមានទូរស័ព្ទចល័តជាមួយនឹងជម្រើសជាច្រើនដែលរៀបរាប់មិនអស់ រាប់ចាប់ពីម៉ូដ រហូតដល់ការសូហ្វវែរដែលមានភ្ជាប់ជាមួយ។ លើសពីនេះទៅទៀតវាជារឿងធម្មតាទៅហើយ ដែលអ្នកនឹងធ្វើការផ្លាស់ប្តូរទូរស័ព្ទចល័តថ្មីជារៀងរាល់ពីរ ឬបីឆ្នាំម្តង ជាពិសេសប្រសិនបើមានម៉ូដែលថ្មីល្អជាងនេះបានលេចចេញមក។

ទោះជាយ៉ាងណាក៏ដោយ ចំនុចមួយដែលរងគ្រោះដោយសារតែការរីកចម្រើននៅក្នុងឧបករណ៍ចល័តនោះគឺ សន្តិសុខអិុនធឺណិត (Cybersecurity)។ រឿងមួយដែលអ្នកប្រហែលជាមិនបានគិតដល់ នៅពេលអ្នកទទួលបានទូរស័ព្ទថ្មីគឺ ថាតើអ្នកមានហានិភ័យយ៉ាងដូចម្តេចចំពោះការវាយប្រហារតាមអិុនធឺណិត និងការលួចអត្តសញ្ញាណនៅលើទូរស័ព្ទចាស់របស់អ្នក។

អត្ថបទនេះ នឹងរៀបរាប់ចំនុចមូួយចំនួនដែលថាតើទូរស័ព្ទចាស់របស់អ្នកអាចទុកទិន្នន័យរបស់អ្នកយ៉ាងម៉េច ក៏ដូចជាវិធីសាស្រ្តល្អបំផុតក្នុងការបំផ្លាញទូរស័ព្ទចាស់ឈប់ប្រើប្រាស់របស់អ្នកផងដែរ។

ទូរស័ព្ទចាស់របស់អ្នកនៅតែអាចរងគ្រោះ (Your Old Phone Is Still Exposed)

ទោះបីជាអ្នកមានទូរស័ព្ទថ្មី ហើយអ្នកបានផ្ទេររាល់ព័ត៌មានរបស់អ្នកទៅកាន់ទូរស័ព្ទថ្មីក៏ដោយ វានៅតែអាចមានលទ្ធភាពឱ្យក្រុមហេគឃ័រ (hacker) ទាញយកទិន្នន័យពីទូរស័ព្ទមុនរបស់អ្នក។ ប្រសិនបើអ្នកភ្លេចទូរស័ព្ទរបស់អ្នកនៅកន្លែងធ្វើការ, ឱ្យមិត្តភក្តិ ឬបង្វែរវាទៅដោះដូរជាមួយក្រុមហ៊ុន, អ្នកអាចក្លាយជាជនរងគ្រោះនៃការលួចអត្តសញ្ញាណ។

មានទិន្នន័យជាច្រើនដែលនៅតែមានក្នុងទូរស័ព្ទរបស់អ្នក សូម្បីតែបន្ទាប់ពីអ្នកគិតថា អ្នកបានលុបវាចោលហើយ។ ទិន្នន័យនេះអាចនាំឱ្យមានការលួចអត្តសញ្ញាណ បើមិនដូច្នេះទេអ្នកក៏មិនចង់ឱ្យជីវិតផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានដឹងដោយអ្នកដទៃនោះដែរ។ ទិន្នន័យដែលអាចរកបានពីការស្រោចស្រង់ ​(recover) ពីទូរស័ព្ទដែលបានធ្វើការ reset ឬ wiped រួមមាន៖

ខណៈពេលដែលទូរស័ព្ទ iPhone នឹងលុបចោលនូវទិន្នន័យនេះភាគច្រើនបន្ទាប់ពីការធ្វើ reset នោះមិនមានន័យថា វាមិនអាចយកព័ត៌មានមកវិញទេ – វាគ្រាន់តែពិបាកជាងប៉ុណ្ណោះ។ នៅពេលនិយាយអំពីទូរស័ព្ទ Android វាកាន់តែងាយស្រួលក្នុងការទទួលបានព័ត៌មានត្រឡប់មកវិញទោះបីជាអ្នកបានសម្អាតវាក៏ដោយ។ ខណៈពេលដែលអ្នកធ្វើការ Wiping ទូរស័ព្ទរបស់អ្នក គឺជាជំហានដំបូងដ៏ល្អមួយ វាមិនមែនជាមធ្យោបាយសុវត្ថិភាពដើម្បីការពារព័ត៌មានរបស់អ្នកទេ។

តើមានអ្វីកើតឡើងនៅពេលដែលទូរស័ព្ទដៃត្រូវបានគេហេគចូល? (What Happens When a Mobile Phone Is Hacked?)

មនុស្សមួយចំនួនគិតថា ការលួចអត្តសញ្ញាណនឹងមិនកើតឡើងចំពោះពួកគេឡើយ ឬថាទោះបីជាហេគឃ័រលួចចូលយកព័ត៌មានរបស់ពួកគេក៏ដោយ ក៏ពួកគេនឹងមិនឃើញមានអ្វីដែលអាចលួចបានដែរ។ ក៏ប៉ុន្តែមានចំនុចមួយចំនួនដែលហេគឃ័រអាចធ្វើជាមួយព័ត៌មានរបស់អ្នក។ ឧទាហរណ៍ពួកគេអាចដាក់ពាក្យសុំកាតឥណទាន ឬប្រាក់កម្ចីដែលអាចប៉ះពាល់ដល់ឥណទានរបស់អ្នក។ ពួកគេក៏អាចហេគចូលគណនីទិញទំនិញតាមអិុនធឺណិតរបស់អ្នកផងដែរ ។

វាជារឿងធម្មតាទេដែលគិតថា ប្រសិនបើព័ត៌មានហិរញ្ញវត្ថុរបស់អ្នកមិនមាននៅក្នុងទូរស័ព្ទរបស់អ្នកពេលនោះហេគឃ័រមិនអាចធ្វើអ្វីបាននោះទេ បើទោះបីជាពួកគេអាចចូលទៅក្នុងទូរស័ព្ទរបស់អ្នកក៏ដោយ។ នេះមិនមែនជាការពិតទេ។ គ្រាន់តែព័ត៌មានតូចមួយ ដូចជាពាក្យសម្ងាត់មួយរបស់អ្នក អាចគ្រប់គ្រាន់ដើម្បីលួចព័ត៌មានបន្ថែមទៀត – ហើយអាចជាអត្តសញ្ញាណរបស់អ្នកផងដែរ។

មានទីផ្សារងងឹត (black market) សម្រាប់ព័ត៌មាន​របស់ Instagram ដែលអាចលក់បានរហូតដល់ ៥០០០ ដុល្លារ។ ហេគឃ័រអាចប្រើប្រាស់លេខទូរស័ព្ទ ដើម្បីទាញយកការគ្រប់គ្រងទៅលើគណនី Instagram ។ វាមានភាពងាយស្រួលដូចគ្នា ដែលហែកឃ័រហៅទូរស័ព្ទទៅក្រុមហ៊ុនទូរស័ព្ទ បន្លំធ្វើជាម្ចាស់លេខទូរស័ព្ទ (ដោយផ្ទៀងផ្ទាត់ជាមួយអាស័យដ្ឋាន​) និងផ្ទេរលេខរបស់ពួកគេទៅស៊ីមកាតថ្មី – ដែលបច្ចេកទេសនេះគេហៅថា ​Sim Port Hack

ការ Wipe ព័ត៌មាននៅក្នុងទូរស័ព្ទរបស់អ្នកមិនគ្រប់គ្រាន់នោះទេ (Wiping Your Phone is Not Enough)

ទោះបីជាអ្នក wipe ព័ត៌មានទូរស័ព្ទរបស់អ្នកទាំងស្រុង និងធ្វើ​ factory reset ក៏ដោយ វានៅតែអាចមានសម្រាប់ពួកហេគឃ័រដែលមានជំនាញក្នុងការស្វែងរកព័ត៌មាននោះ។ ប្រហែលជាអ្នកជំនាញព័ត៌មានវិទ្យាគ្រប់រូបនឹងអាចទាញយកទិន្នន័យមកវិញ បន្ទាប់ពីអ្នកបានសំអាតទូរស័ព្ទរបស់អ្នកហើយ។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាមួយចំនួនត្រូវបានគេប្រគល់ភារកិច្ចឱ្យធ្វើការជាក់លាក់ ក្នុងការទាញយកទិន្នន័យ (recover) ពីទូរស័ព្ទដែលត្រូវបានបំផ្លាញ ឬ wipe និង reset ឡើងវិញ។ ពួកហេគឃ័រអាចធ្វើបានដូចគ្ន​ា ប៉ុន្តែក្នុងគោលបំណងមិនល្អ។

នៅពេលដែលអ្នកធ្វើការ reset ទូរស័ព្ទរបស់អ្នកឡើងវិញ អ្វីដែលលប់បាត់នោះគឺ ព័ត៌មានយោងទៅលើទិន្នន័យនោះ ​(reference to data) មិនមែនជាទិន្នន័យពិតប្រាកដនោះទេ (not actual data)។ ទិន្នន័យនឹងនៅតែមានលើទូរស័ព្ទដៃរបស់អ្នក ទោះបីវាពិបាករកឃើញដោយជនធម្មតាក៏ដោយ។ ទិន្នន័យស្ថិតនៅទីនោះរហូតដល់វាត្រូវបានសរសេរជាន់ពីលើ (overwrite) ដោយអ្វីផ្សេងទៀត។ ដូច្នេះលុះត្រាតែទូរស័ព្ទត្រូវបានបំពេញម្តងទៀតជាមួយទិន្នន័យដើម្បីជំនួស ឬជាន់ពីលើទិន្នន័យដើម នោះវានឹងមិនត្រូវបានគេលុបចោលឡើយ។

ដោះស្រាយបញ្ហាដោយការបំផ្លាញទូរស័ព្ទដៃរបស់អ្នក (Solve the Problem by Destroying Your Mobile Phone)

សូមគិតថាទូរស័ព្ទរបស់អ្នកជាកុំព្យូទ័រតូចមួយ – វាមានព័ត៌មានឯកជនដូចគ្នាទៅនឹងកុំព្យូទ័ររបស់អ្នកដែរ ដែលត្រូវការនូវសុវត្ថិភាព។ ដើម្បីរក្សាទិន្នន័យ និងព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាពតាមដែលអាចធ្វើបាន ដំណោះស្រាយល្អបំផុតគឺបំផ្លាញទូរស័ព្ទរបស់អ្នក។

ទោះយ៉ាងណាក៏ដោយ មុនពេលដែលបំផ្លាញទូរស័ព្ទដៃចាស់របស់អ្នក សូមធ្វើកូដនីយកម្មឧបករណ៍ផ្ទុកទិន្ន័យរបស់អ្នក (encrypt the storage) ដែលមានក្នុងទូរស័ព្ទផ្ទាល់ ឬក្នុង SD Card។ វានឹងធានាថា ទិន្នន័យរបស់អ្នកមិនអាចត្រូវបានសង្គ្រោះ (recover) បានទេ ទោះបីជាមាននរណាម្នាក់យកបានទូរស័ព្ទរបស់អ្នកក៏ដោយ។ នៅលើទូរស័ព្ទ Android អ្នកអាចធ្វើកូដនីយកម្មទិន្នន័យ នៅក្នុងការកំណត់ (setting) របស់ទូរស័ព្ទ។

វិធីជាច្រើនទៀតដើម្បីធ្វើឱ្យទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព​ (More Ways to Keep Your Phone Safe)

មានវិធីមួយចំនួនដើម្បីធ្វើឱ្យទូរស័ព្ទរបស់អ្នកមានសុវត្ថិភាពពីការលួចចូល៖

ឯកសារយោង៖

https://www.zdnet.com/article/the-ten-best-ways-to-secure-your-android-phone/

https://www.digitalunite.com/technology-guides/smartphones-tablets/smartphones/10-top-tips-smartphone-security

https://www.kaspersky.com/resource-center/threats/smartphones

https://medium.com/bugbountywriteup/smartphone-security-for-the-privacy-paranoid-6f2595f12085

https://smartphones.gadgethacks.com/how-to/5-best-phones-for-privacy-security-0176106/

Exit mobile version