កូរេ៉ខាងជើងបង្កើតប្រព័ន្ធប្រតិបត្តិការខ្លួនឯងឈ្មោះថា Red Star OS ហើយលួចព័ត៌មានពីប្រជាជនរបស់ខ្លួន

កូរ៉េខាងជើងបានបង្កើតនូវប្រព័ន្ធប្រតិបត្តិការ (OS) សម្រាប់កុំព្យូទ័រដែលមើលទៅស្រដៀងគ្នាទៅនឹង Apple’s OS X ដែលអាចជួយការពារការវាយប្រហារពី សំណាក់អ្នកវាយប្រហារបរទេស ព្រមទាំងសមត្ថភាពនៃការឃ្លាំមើល (surveillance) ផងដែរ។

អ្នកស្រាវជ្រាវពីរនាក់ជនជាតិអាល្លឺម៉ង់ បានធ្វើការវិភាគសីុជម្រៅទៅលើប្រព័ន្ធប្រតិបត្តិការនោះ ហើយបានរកឃើញថា ប្រព័ន្ធប្រតិបត្តិការនោះធ្វើការងារជាច្រើន ក្រៅពីមុខងាររបស់ប្រព័ន្ធប្រតិបត្តិការធម្មតា។

OS នេះត្រូវបានគេដាក់ឈ្មោះថា Red Star OS ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយផ្អែកទៅលើជំនាន់ Linux 2009 (Fedora 11) ហើយវាមានសមត្ថភាពក្នុងការលួចយកព័ត៌មានពីអ្នកប្រើប្រាស់ផងដែរ។ នៅពេលដែល USB drive ដែលមានផ្ទុកទៅដោយ photos, videos or other documents ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រដំណើរការជាមួយ ​Red Star នោះ OS មានលទ្ធភាពក្នុងការទាញយកនូវ serial numbers រួចធ្វើកូដនីយកម្ម number នោះ បន្ទាប់មកធ្វើការកត់ត្រាទៅក្នុង file ណាមួយ។ វាក៏មានលទ្ធភាពក្នុងការដាក់នូវ watermark នៅលើ files ដើម្បីធ្វើការតាមដានផងដែរ (នរណាបង្កើត និងបើកនូវ file នោះ)។

ភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការនេះផងដែរ មាននូវកម្មវិធីតូចមួយ ដែលធ្វើការត្រួតពិនិត្យ (monitor) នៅក្នុងកុំព្យូទ័រនោះ រកនូវការផ្លាស់ប្តូរផ្សេងៗដែលអាច កើតមានឡើងចំពោះ system files។ ហេតុដូច្នេះហើយ រាល់ការព្យាយាមទាំងឡាយណា ដែលចង់ធ្វើការកែទៅលើមុខងារនានារបស់ប្រព័ន្ធប្រតិបត្តិការ ដូចជាការ បិទនូវជញ្ជាំងភ្លើង ឬកម្មវិធីកំចាត់មេរោគ នឹងនាំឲ្យមានការបង្ហាញនូវសារ errors ឬក៏ rebooting ដោយខ្លួនឯងផ្ទាល់។

ប្រភព៖

https://thehackernews.com/2015/12/north-korea-red-star-os.html

Exit mobile version