ISAC Cambodia (InfoSec)
CybercrimeGeneralSecurity News

ល្បិចបោកបញ្ឆោតអូសទាញ អ្នកឲ្យចូលរួមក្លាយជាជនល្មេីសកណ្ដាល (Money Mule) ដោយមិនដឹងខ្លួន!

នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកមានករណីជនរងគ្រោះដោយការចាញ់ឧបាយកលឆបោក រហូតធ្លាក់ខ្លួនក្លាយជាជនល្មើសជំនួស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ក្នុងប្រតិបត្តិការផ្ទេរប្រាក់របស់ជនល្មើសពិតប្រាកដ ដែលទទួលបានផលពីអំពើល្មើស ឬអំពើឆបោកណាមួយ។

ដើម្បីជូនជាទស្សនាទានដល់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារសូមលើយកវិធីសាស្ត្រដែលឧក្រិដ្ឋជន ឬជនខិលខូច បានប្រើប្រាស់ក្នុងការអូសទាញ ដូចខាងក្រោម៖

– ឧក្រិដ្ឋជន ឬជនខិលខូច បានប្រព្រឹត្តអំពើល្មើសផ្សេងៗ តួយ៉ាងដូចជា ការជ្រៀតចូលប្រព័ន្ធធនាគាររបស់ជនរងគ្រោះណាមួយដើម្បីលួចផ្ទេរប្រាក់ចេញ, ការជ្រៀតចូលសារអេឡិចត្រូនិកបន្លំផ្ទេរប្រាក់, ការឆបោកប្រាក់ពីនរណាម្នាក់, ការគម្រាមទារប្រាក់ ឬអំពើល្មើសផ្សេងៗ

– បន្ទាប់មកជនល្មើសនឹងធ្វើការទំនាក់ទំនងមកកាន់លោកអ្នក ដោយប្រាប់ថាជួយទទួលប្រាក់ផ្ទេរពីពួកគេដើម្បីផ្តល់ជូនប្រាក់នោះទៅកាន់អ្នកទី៣ ឬក្នុងបំណងផ្សេងៗ ជាថ្នូរនឹងការផ្តល់ជូនអ្នកវិញនូវកម្រៃពីសេវាក្នុងការទទួលនិងដកប្រាក់ទាំងនោះ

– បន្ទាប់ពីអ្នកព្រមព្រៀងរួច ឧក្រិដ្ឋជន ឬជនខិលខូច នឹងឲ្យអ្នកផ្តល់ព័ត៌មានគណនីធនាគារ ឬគណនីកម្មវិធីផ្ទេរប្រាក់ (Bank / Payment Account) ដើម្បីផ្ទេរប្រាក់នោះចូលក្នុងគណនីរបស់អ្នក (ករណីមួយចំនួនជនល្មើស និងជនទី៣ដែលជាអ្នកទទួលប្រាក់នោះអាចជាអ្នកស្គាល់គ្នា)

– បន្ទាប់ពីប្រាក់ដែលទទួលបានពីបទល្មើសនោះបានផ្ទេរ ចូលក្នុងគណនីធនាគារ ឬគណនីកម្មវិធីផ្ទេរប្រាក់ (Bank / Payment Account) របស់អ្នកហើយ ឧក្រិដ្ឋជន ឬជនខិលខូច នឹងណែនាំអ្នកឲ្យធ្វើការផ្ទេរប្រាក់នោះបន្តតាមប្រព័ន្ធធនាគារ ឬតាមរយៈ Bitcoin ឬដកប្រាក់ឲ្យប្រគល់ជូនពួកគេផ្ទាល់

ជាលទ្ធផល គឺអ្នកនឹងត្រូវក្លាយខ្លួនជាជនល្មើស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ដែលត្រូវសមត្ថកិច្ចកោះហៅ ឬចាប់ខ្លួនដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងការផ្សំគំនិត ឬការចូលរួមក្នុងអំពើល្មើសទាំងនោះ ឬអាចពាក់ព័ន្ធនឹងករណីប្រតិបត្តិការសម្អាតប្រាក់ (Money laundering) ផងដែរ។

បើសិនជាលោកអ្នកជួបប្រទះនូវករណីដូចបានរៀបរាប់ខាងលើ ឬមានការសង្ស័យ ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button