កូរ៉េខាងត្បូងហេគកុំព្យូទ័រ 140,000 គ្រឿងក្នុងសង្គ្រាម Cyber

កូរ៉េខាងជើងបានធ្វើការហេគចូលទៅកាន់កុំព្យូទ័រច្រើនជាង ១៤០,០០០ គ្រឿងរបស់ក្រុមហ៊ុន និងរដ្ឋាភិបាលកូរ៉េខាងត្បូង នេះបើតាមការឲ្យដឹងពីសំណាក់មន្ត្រីកូរ៉េខាងត្បូង។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃផែនការយូរអង្វែងដោយកូរ៉េខាងជើង ក្នុងការបង្កើនការវាយប្រហារទ្រង់ទ្រាយធំទៅកាន់អ្នកជិតខាងខ្លួន។ 

បើតាម Reuters បានឲ្យដឹងថា ការហេគនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៤ មកម្លេះ ប៉ុន្តែមិនត្រូវបានគេដឹងឡើយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ។ អ្នកវាយប្រហារ មានគោលដៅវាយប្រហារទៅលើចំនុចខ្សោយនៅក្នុងការសូហ្វវែរគ្រប់គ្រងណេតវើក ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកូរេ៉ខាងត្បូង។

មន្ត្រីដែលមកពីក្រុមសើុបអង្កេតផ្នែក Cyber បានប្រាប់ដល់ Reuters ថា “មាននូវលទ្ធភាពច្រើនដែលកូរ៉េខាងជើងមានគោលបំណងធ្វើឲ្យមានការជ្រួលច្របល់ជាលក្ខណៈជាតិធំមួយ ដោយការចាប់ផ្តើមវាយប្រហារព្រមៗគ្នា ឬក៏ក្នុងគោលបំណងដើម្បីបន្តការលួចយកនូវឯកសារសំងាត់នានា ទាក់ទងទៅនឹងឧស្សាហកម្ម និងយោធា” ។

មានឯកសារប្រមាណជា ៤២,000 ត្រូវបានលួចមុនពេលដែលមេរោគ (malware) ត្រូវបានគេរកឃើញ ដែលក្នុងនោះមានចំនួន ៤០,០០០ ពាក់ព័ន្ធនឹងព័ត៌មានការពារជាតិ ដោយរួមមាននូវប្លង់មេ (blueprints) នៃ wings of F-15 fighter jets ផងដែរ ។

Korean Airlines និង SK Holdings ដែលជាក្រុមហ៊ុនពីរជាប់ឈ្មោះជាជនរងគ្រោះនៃការវាយប្រហារនេះ បាននិយាយថា ឯកសារដែលត្រូវ បានលួចយកនោះគឺមិនមែនជាឯកសារសំងាត់ឡើយ ហើយមន្ត្រីកូរ៉េខាងត្បូងបានបន្ថែមទៀតថា ក្នុងចំណោមឯកសារពាក់ព័ន្ធនឹងកិច្ចការការពារជាតិ នោះ គឺមិនមែនជា top secret ឡើយ ។

យោងទៅតាម The Wall Street Journal អស័យដ្ឋានអាយភី ដែលត្រូវបានប្រើប្រាស់ដោយហេគឃ័រនោះ ត្រូវបានគេរកឃើញចេញមកពី North Korea’s capital Pyongyang ហើយដែលជាអាយភីដដែលប្រើប្រាស់ក្នុងការវាយប្រហារឆ្នាំ ២០១៣ ទៅលើធនាគារ និងស្ថានីយ៍ទូរទស្សន៍ ។ ភាគី North Korea បានធ្វើការបដិសេធន៍ទៅលើការចោទប្រកាន់នេះ ។

ក្នុងពេលថ្មីៗនេះ ក៏មានការបញ្ចេញឲ្យដឹងផងដែរថា North Korea បានធ្វើការបង្កើននូវការវាយប្រហារតាមអិុនធឺណិតទៅលើ South Korea ។ មន្ត្រី នៃកូរ៉េខាងត្បូងមកពីអង្គភាពចារកម្ម បានឲ្យដឹងថា កាលពីខែមុនកន្លងទៅនេះ ការវាយប្រហារចេញមកពី North Korea គឺកើនឡើងទ្វេរដង ។  គោលដៅរួមមាន នូវ ប្រព័ន្ធគ្រប់គ្រងផ្លូវរថភ្លើង ណេតវើកដែលជាកម្មសិទ្ធិនៃអង្គភាពហិរញ្ញវត្ថុ និងស្មាតហ្វូនដែលជាកម្មសិទ្ធិមន្ត្រីច្រើនជាង ៣០០ នាក់ផងដែរ ៕

Exit mobile version