GeneralSecurity News

Change Your Default Router Password Now

លោក Carna គឺជា hacker ម្នាក់ ដែលបានធ្វើការរកឃើញចំនួនមនុស្សជំវិញពិភពលោក ដែលមាននូវ default settings នៅក្នុង router របស់ខ្លួន ដោយគាត់បានធ្វើការ hacked និងចេញនូវផែនទីរបស់គាត់ជុំវិញ World Wide Web។

វាមិនមែនជាពាក្យសម្ងាត់ WiFi របស់ឡើយ តែវាគឺជាពាក្យសម្ងាត់ដែលធ្វើការភ្ជាប់ទៅកាន់ router របស់នាក់ តាមរយៈ browser ដើម្បីកំណត់មុខងារ ផ្សេងៗ ឬក៏បិទបើក ports ផ្សេងៗ។ គាត់បានចេញនូវរូបភាពដូច ខាងក្រោម ដែលបង្ហាញថាតើចំនួន routers ប៉ុន្មានដែលអាចត្រូវបានប្រើប្រាស់ ក្នុងការបង្កើត “botnet” ឬក៏ក្រុមនៃ “zombie computers” ក្រោមការគ្រប់គ្រងរបស់អ្នកដទៃ។

RouterMap02

នៅពេលដែល scanning រកឃើញនូវ routers ឬក៏ឧបករណ៍ដទៃទៀត មាននូវចំនុចខ្សោយ វានឹងធ្វើការចម្លង ខ្លួនវាទៅក្នុងឧបករណ៍នោះ ហើយបន្ទាប់មកធ្វើការ scan រកឧបករណ៍ដទៃទៀត ដែលជាហេតុធ្វើឲ្យមានការ កើនឡើងយ៉ាងលឿនធំៗទៅ។  គ្រាន់តែរយៈពេលមួយថ្ងៃក្រោយមក លោក Carna បានសរសេរថា គាត់គ្រប់គ្រងបានឧបករណ៍ ចំនួន ១០០០០០ គ្រឿង។

“វាអាស្រ័យទៅតាមការរាប់របស់អ្នក” នេះបើតាមការសរសេររបស់ hacker។ មានឧបករណ៍ប្រមាណជា 450លាន គ្រឿង កំពុងប្រើប្រាស់ និងអាចភ្ជាប់ទៅកាន់បាន (in use and reachable) ក្នុងពេលដែលគាត់ធ្វើការ scan។ បន្ទាប់មកគឺ IPs របស់ Firewall និងឧបករណ៍ដទៃទៀតដែលមាននូវ reverse DNS records។ ជាសរុប វាមានប្រហែលជា 1.3 billion IP addresses កំពុងប្រើប្រាស់។

ចូរធ្វើការផ្លាសប្តូរពាក្យសម្ងាត់ដែលមានភ្ជាប់មកជាមួយឧបករណ៍ (default password) របស់អ្នកក្នុងពេលនេះ ជាបន្ទាន់។

routerAnimation

ព័ត៌មានបន្ថែម៖

http://internetcensus2012.bitbucket.org/paper.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

2 Comments

Related Articles

Back to top button