ISAC Cambodia (InfoSec)
GeneralSecurity News

ចោរព័ត៌មានវិទ្យាបានបំពានអុីម៉ែលរបស់រដ្ឋាភិបាលអាមេរិកនិងអឺរ៉ុបតាមរយៈកំហុសឆ្គងមាននៅក្នុងផលិតផលរបស់ Microsoft

ចោរព័ត៌មានវិទ្យាបានបំពានអុីម៉ែលរបស់រដ្ឋាភិបាលអាមេរិក និងអឺរ៉ុប តាមរយៈកំហុសឆ្គងមាននៅក្នុងផលិតផលរបស់ Microsoft ៖

1. ចោរព័ត៌មានវិទ្យាជនជាតិចិនបានកំណត់គោលដៅជុំវិញអង្គភាពចំនួន 25 ដោយវាយលុកទៅលើកំហុសឆ្គងនៅក្នុងសេវាកម្ម Cloud email របស់ Microsoft ដោយផ្តោតជាចម្បងទៅលើស្ថាប័នរដ្ឋាភិបាលនៅអឺរ៉ុបខាងលិច សម្រាប់ការងារចារកម្ម ការលួចទិន្នន័យ និងការអាក់សេសទៅលើ credential។ ក្រុមចោរព័ត៌មានវិទ្យានេះ ត្រូវបានដាក់ឈ្មោះបណ្តោះអាសន្នថា ‘Storm-0558’ ហើយ បានចូលទៅអាក់េសសទៅលើ Outlook email client services។ 

2. ក្រុមហ៊ុន Microsoft បានចាប់ផ្តើមស៊ើបអង្កេតឧប្បត្តិហេតុនៅក្នុងខែមិថុនា បន្ទាប់ពីអតិថិជនម្នាក់បានរាយការណ៍អំពីកំហុសឆ្គង ដែលត្រូវបានរកឃើញដំបូងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Microsoft  អះអាងថាបានជួសជុលទៅលើកំហុសឆ្គងនេះដោយជោគជ័យសម្រាប់អតិថិជនទាំងអស់ និងបានទប់ស្កាត់សកម្មភាពរបស់ក្រុមចោរព័ត៌មានវិទ្យា។ ទោះ​យ៉ាង​ណា​ទំហំ​នៃ​ព័ត៌មាន​ដែល​ត្រូវ​គេ​លួច​នោះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

3. ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ Microsoft បានសហការជាមួយ ទីភ្នាក់ងារការពារតាមអុីនធឺណិតរបស់ក្រសួងសន្តិសុខមាតុភូមិ (Homeland Security) និងទីភ្នាក់ងារសន្តិសុខអុីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) ដើម្បីដោះស្រាយការបំពាននេះ។ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាអាមេរិកក៏កំពុងតាមដានឧប្បត្តិហេតុនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។

Source:

https://therecord.media/chinese-hackers-breached-us-and-european-governments

Cover: bleepingcomputer

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button