GeneralSecurity News
Local attacker are coming back?
តើអ្នកវាយប្រហារក្នុងស្រុកចាប់ផ្តើមកក្រើកឡើងវិញហើយមែនទេ?
នាវេលាព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នេះ មានវិបសាយមួយ www.signdolls.com បានបង្ហោះនូវឈ្មោះវិបសាយមួយចំនួន ដែលអាចជាគោលដៅ ក្នុងការធ្វើអី្វមួយ (អាចធ្វើការ hack?)។ វិបសាយទាំងនោះរួមមានដូចជា www.police.gov.kh, www.secudemy.com, www.sabay.com, www.khmerload.com, www.khmer24.com និង www.dap-news.com ។ នៅលើវិបសាយនោះផងដែរ ក៏មានដាក់នូវ ថ្ងៃខែរាប់ថយក្រោយ (ដូចជាកំណត់ម៉ោងវាយប្រហារ) ដែលនៅសល់ ០៩ថ្ងៃទៀត។ នៅក្នុង Title របស់វិបសាយ ក៏មានបង្ហាញនូវពាក្យ Cambodia Cyber War ដែរ។
មកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខមកអះអាង ពីការកំណត់ពេលវេលានៃការវាយប្រហារនេះទេ។