អ្វីទៅជា Licensed Assisted Access (LAA)

LAA គឺជាបច្ចេកវិទ្យាថ្មីមួយប្រើក្នុងបណ្តាញចល័តដែលនឹងអនុញ្ញាត្តិអោយបង់ប្រេកង់ដែលត្រូវសុំអាជ្ញាប័ណ្ណសំរាប់ប្រើនៅក្នុងបណ្តាញចល័ត LTE អាចប្រើរួមគ្នាជាមួយនឹងបង់ប្រេកង់ដែលពុំចាំបាច់មានអាជ្ញាប័ណ្ណបាន (ជាអាថ៌ បង់ 2.4 GHz, 5 GHz សំរាប់ប្រើនៅក្នុងបណ្តាញ WiFi) សំរាប់ប្រើក្នុង LTE តាមរយះការប្រើបច្ចេកទេសនៃការបញ្ចូលរលកនាំច្រើនរួមគ្នាទៅជារលកនាំតែមួយ (CA-Carrier Aggregation) ។

តាមរយះ LAA, ឧបករណ៍នៃអ្នកប្រើប្រាស់សំរាប់ចូលទៅដល់បណ្តាញ (UE) នឹងប្រើប្រាស់លើបង់ដែលមានអាជ្ញាប័ណ្ណជាប្រចាំដើម្បីចូលទៅកាន់បណ្តាញរបស់ខ្លួនសំរាប់សេវាកម្ម ហើយស្ថានីយ eNB នឹងផ្ទេរចរាចរណ៍ពត៌មានពីបង់ដែលមានអាជ្ញាប័ណ្ណទៅដាក់ក្នុងបង់ដែលមិនចាំបាច់មានអាជ្ញាប័ណ្ណជំនួសវិញ (offload traffic) ដោយអាស្រ័យលើលក្ខណ្ឌ៍នៅឯ eNB។ 

កំឡុងពេលនៃការរួមប្រេកង់បញ្ចូលគ្នានេះ បង់ប្រេកង់ដែលមានអាជ្ញាប័ណ្ណធ្វើការជាជន្ទល់ (anchor) សំរាប់អោយ UE ធ្វើការទាក់ទងជាមួយនឹងបណ្តាញ (Control Plane) ហើយប្រេកង់នេះមានមុខងារជា Cell គោល (Primary Cell-PCell) ខណះដែលបង់ដែលពុំចាំបាច់មានអាជ្ញាប័ណ្ណបំរើជា Cell បន្ទាប់បន្សំ (Secondary Cell-SCell)។ ពោលគឺបង់ដែលមិនចាំបាច់មានអាជ្ញាប័ណ្ណអាចត្រូវបានដាក់អោយធ្វើការតាមរយះបច្ចេកទេស CA តែប៉ុណ្ណោះគឺមិនអាចធ្វើទំនាក់ទំនងលើ LTE ដោយឯករាជ្យតែឯងបានឡើយ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version