ISAC Cambodia (InfoSec)
GeneralSecurity News

ក្រុមជនអនាមិកបានបោកបញ្ឆោតបុគ្គលិក GoDaddy តាមរយៈ Vishing ឱ្យជួយក្នុងការវាយប្រហារ

លោកអ្នកប្រើប្រាស់ប្រហែលជាដឹងហើយនូវពាក្យ Phishing ដែលនេះជាពាក្យគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអុីមែល។ ស្រដៀងគ្នានេះដែរនៅពេលដែលជនអនាមិកប្រើទូរសព្ទដើម្បី ធ្វើការបោកបញ្ឆោតវិញនោះគេហៅវាថា Vishing។

ការបោកបញ្ឆោតតាមរយៈ Vishing ត្រូវបានកើនឡើងយ៉ាងខ្លាំងក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែបុគ្គលិករបស់ក្រុមហ៊ុនជាច្រើនត្រូវបានតម្រូវឱ្យធ្វើការនៅផ្ទះជំនួសឱ្យការទៅធ្វើការនៅក្រុមហ៊ុនផ្ទាល់ ដែលនេះជាឱកាសកាន់តែល្អសម្រាប់ជនអនាមិកទូរសព្ទទៅបុគ្គលិកដើម្បីធ្វើការបោកបញ្ឆោត។

ជាឧទាហរណ៍កាលពីពេលថ្មីៗនេះក្រុមហ៊ុន GoDaddy បានចេញសេចក្ដីរាយការណ៍ថា បុគ្គលិកមួយចំនួនរបស់ពួកគេត្រូវបានរងគ្រោះដោយការបោកបញ្ឆោតតាមរយៈ Vishing ដែលបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងគណនី ធ្វើឱ្យជនអនាមិកចូលប្រើប្រាស់បាន។ ការវាយប្រហារនេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយជនអនាមិកបានចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Liquid ដែលជាក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុង DNS ដែលអាចឱ្យពួកគេគ្រប់គ្រងប្រព័ន្ធអុីមែលមួយចំនួនបាន នេះបើតាមការរាយការណ៍របស់ក្រុមហ៊ុន។

ការបោកបញ្ឆោតតាមរយៈ Vishing នេះភាគច្រើនកើតឡើងដោយជនអនាមិកទូរសព្ទទៅបុគ្គលិកដោយអះអាងថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនេះធ្វើឱ្យគេអាចចូលទៅក្នុងគណនីបាន។ សម្រាប់ប្រទេសកម្ពុជាយើងការបោកបញ្ឆោតតាមរបៀបនេះក៏កើតមានឡើងច្រើនមកហើយដែរ ប៉ុន្តែភាគច្រើនគឺកើតឡើងចំពោះតែបុគ្គលផ្ទាល់ប៉ុណ្ណោះ ដូចជាការទូរសព្ទចូលដោយអះអាងថា ពួកគេជាបុគ្គលិកធានាគារ ហើយបានស្នើសុំឱ្យលោកអ្នកផ្ដល់នូវលេខកូដ ដែលលោកអ្នកបានទទួលពីធនាគារ បន្ទាប់មកពួកគេបានប្រើលេខកូដទាំងនោះដើម្បីចូលទៅក្នុងគណនីដើម្បីវេរលុយជាដើម៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button